ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការសម្រេចឃុំខ្លួនជនសង្ស័យម្នាក់ ពីបទ «នេសាទដោយប្រើឧបករណ៍ឆ.ក់»

5 ខែ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ តុលាការខេត្តស្ទឹងត្រែងកាលពីរសៀលថ្ងៃទី ១២ខែ ឧសភា ឆ្នាំ២០២៤ បានសម្រេច​

ខេត្តស្ទឹងត្រែង ៖ តុលាការខេត្តស្ទឹងត្រែងកាលពីរសៀលថ្ងៃទី ១២ខែ ឧសភា ឆ្នាំ២០២៤ បានសម្រេច​ចោទប្រកាន់ជនសង្ស័យម្នាក់បញ្ជាឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈ បញ្ជូនជនសង្ស័យទៅឃុំខ្លួនក្នុងពន្ធនាគារជាបណ្ដោះអាសន្ន ក្នុងសំណុំរឿងបទល្មើសដោយប្រើប្រាស់ឧបករណ៍ឆក់ប្រព្រឹត្តនៅភូមិវាលខ្សាច់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤។

យោងតាមដីការបង្គាប់ឲ្យឃុំខ្លួនចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ លេខៈ៤៧៤/២៤ ជនសង្ស័យឈ្មោះ ម៉ៅ សែ ភេទប្រុស អាយុ ២៤ឆ្នាំ ជានីតិជន មុខរបរកសិករ រស់នៅភូមិ​វាល​ខ្សាច់ ឃុំថាឡាបរីវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ជននេះត្រូវដាក់ឱ្យស្ថិតក្រោមការពិនិត្យ​ពីបទ៖ «នេសាទដោយប្រើឧបករណ៍ឆក់» បទល្មើសព្រហ្មទណ្ឌដែលមានចែង និងបញ្ញត្តិឲ្យផ្តន្ទា ទោសតាមមាត្រា ៦១ ចំណុចទី៦ និងមាត្រា ៥៦ ចំណុចទី៣ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។

ហេតុដូច្នេះតុលាការបានសម្រេចបញ្ជាឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួន​ជនត្រូវចោទដែលមានឈ្មោះ ម៉ៅ សែ ភេទ ប្រុស អាយុ ២៤ឆ្នាំ (ដែលមានសាវតារជាតិដូចខាងលើ) ទៅឃុំខ្លួននៅពន្ធនាគារខេត្តស្ទឹងត្រែង ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធីនៃច្បាប់។

បច្ចុប្បន្នជនសង្ស័យខាងលើស្ថិតក្នុងការឃុំខ្លួនជាបណ្ដោះអាសន្ននៅក្នុងពន្ធនាគារ​ខេត្តស្ទឹងត្រែង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ