ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ទះប្រល័.យជីវិត​សត្វគោ៣ក្បាលនៅកណ្តាលវាលស្រែ

2 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សត្វគោ៣ក្បាលបាត់បង់ជីវិតភ្លាមៗដោយរន្ទះបា.ញ់ ។ ករណីនេះកើតឡើង

ខេត្តបន្ទាយមានជ័យ ៖ សត្វគោ៣ក្បាលបាត់បង់ជីវិតភ្លាមៗដោយរន្ទះបាញ់ ។ ករណីនេះកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១២ ខែឧសភាឆ្នំា២០២៤ ចំណុចវាលស្រែក្នុងភូមិរោគ ឃុំស្ពានស្រែង ស្រុកភ្នំ ខេត្តបន្ទាយជ័យ ។

នគរបាលរដ្ឋបាលឃុំស្ពានស្រែងបានឱ្យដឹងថា នៅល្ងាចថ្ងៃទី១២ ខែឧសភា មានភ្លៀងធ្លាក់មធ្យម​លាយឡំជាមួយផ្គររន្ទះយ៉ាងខ្លាំងគួរឱ្យភ័យខ្លាច ពេលនោះស្រាប់តែ​មានរន្ទះបានបាញ់សត្វគោកំពុងដើរស៊ីស្មៅក្បែរគ្នា បណ្តាលឱ្យងាប់ចំនួន៣ក្បាលភ្លាមៗនៅនឹងកន្លែង ។

នគរបាលបានបញ្ជាក់ទៀតថា សត្វគោទាំង៣ក្បាលមានម្ចាស់នៅភូមិរោគ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ១-ឈ្មោះ ហេង សារ៉េត ភេទប្រុស អាយុ៥៧ឆ្នាំ, ២-ឈ្មោះ​ព្រំ ឌីណា ភេទស្រី អាយុ៥៩ឆ្នាំ, ៣-ឈ្មោះ​រិត សាង ភេទប្រុសអាយុ៤១ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ