ខេត្តកំពង់ស្ពឺ ៖ បុរសចំនួន០២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូឌុបគ្នាហើយត្រូវបានរថយន្តមិនស្គាល់ម៉ាកបើកលឿនបុកពេញទំហឹង រណូករណែលនៅមុខមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ ប៉ុន្តែមិនឃើញមានវត្តមានមន្ត្រីកងរាជអាវុធហត្ថស្រុកគងពិសីម្នាក់ណា ចេញអន្តរាគមន៍នោះឡើយ។
ហេតុការណ៍រថយន្តបើកលឿនបុកម៉ូតូបណ្តាលឱ្យមនុស្សស្លាប់០២នាក់នៅមុខបន្ទាយប៉េអឹមស្រុកគងពិសីនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៥២នាទីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅមុខមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី នៅលើកំណាត់ផ្លូវជាតិលេខ៤១ ត្រង់ចំណុចភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
មន្ត្រីនគរបាលស្រុកគងពិសីបានឱ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកបរ ពីទិសខាងកើតឡើងផ្លូវលេខ៤១ ទៅខាងជើងមកដល់ចំណុចខាងលើ បានបុកម៉ូតូមួយគ្រឿងម៉ាក HONDA DREAM សេរីឆ្នាំ2013 ពណ៍ខ្មៅពាក់ស្លាកលេខ 1BX-5626 បើកបរដោយឈ្មោះ ពុំ សាវរី ភេទប្រុសអាយុ49ឆ្នាំរស់នៅភូមិស្រង់ឃុំស្រង់ស្រុកគងពិសីខេត្តកំពង់ស្ពឺអ្នករួមដំណេីរឈ្មោះ ក្រូច រដ្ឋា ភេទប្រសអាយុ38ឆ្នាំរស់នៅភូមិ ពង្រ ឃុំស្រង់ស្រុកគងពិសីខេត្តកំពង់ស្ពឺធ្វេីដំណេីរពីខាងត្បូងទៅទិសជេីង ពេញទំហឹងបណ្តាលឱ្យរណូករណែលនៅមុខមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី មិនមានចេញអន្តរាគមន៍ទាល់តែសោះ។
មហាជនដែលបានជួបហេតុការណ៍នេះបានលាន់មាត់ថា តើមន្ត្រីអាវុធហត្ថអត់មានអ្នកប្រចាំបញ្ជាឬយ៉ាងណ បានជាបណ្ដោយឲ្យហេតុការណ៍ដែលកើតឡើងនៅមុខមូលដ្ឋានរបស់ខ្លួន ហើយមិនអាចអន្តរាគមន៍ឃាត់ឡានបង្កបាន។
ក្រោយកើតហេតុ នគរបាលមូលដ្ឋាន និងជំនាញចុះធ្វើការវាស់វែងចំណែកឯសាកសពទាំង០២ បានប្រគល់ជូនសាច់ញាតិ ដើម្បីប្រគល់ជូនគាត់យកទៅធ្វើបុណ្យតាមប្រពៃណីខ្មែររីឯរថយន្ថរត់គេចខ្លួនបាត់ទៅទិសខាងត្បូង សមកិច្ចកំពុងស្រាវជ្រាវបន្ត ដើម្បីចាត់ការបន្ត។ ករណីខាងលើបណ្ដាលឲ្យខូចខាតសម្ភារៈដូចខាងក្រោម៖ស្លាប់មនុស្ស ០២ នាក់ប្រុសទាំងពីរចំណែកឯម៉ូតូក្រុមគ្រួសារសូមយកទៅស្រុក ដើម្បីយកអោយកូនជិះទៅរៀន ៕
ចែករំលែកព័តមាននេះ