ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ​ម៉ា​ល់ ក៏​មាន​ទីផ្សារ​ល្អ​ដែរ​! មួយ​គីឡូក្រាម ថ្លៃ​រហូត​ដល់​៣៥​ដុល្លារ

3 អាទិត្យ មុន
  • ភ្នំពេញ

ឱ​ម៉ា​ល់ ដែល​ជា​ប្រភេទ​សត្វល្អិត​មួយ​ប្រភេទ​នៅ​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​របស់​ពិភពលោក នៅ​ពេល​នេះ​ក៏​មាន​ទីផ្សារ​ដែរ ដោយ​មួយ​គីឡូក្រាម វា​មាន​តម្លៃ​រហូត​ដល់​ទៅ​៣៥​ដុល្លារ​ឯណោះ

ឱ​ម៉ា​ល់ ដែល​ជា​ប្រភេទ​សត្វល្អិត​មួយ​ប្រភេទ​នៅ​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​របស់​ពិភពលោក នៅ​ពេល​នេះ​ក៏​មាន​ទីផ្សារ​ដែរ ដោយ​មួយ​គីឡូក្រាម វា​មាន​តម្លៃ​រហូត​ដល់​ទៅ​៣៥​ដុល្លារ​ឯណោះ ។ នេះ​បើ​តាម​អ្នក​ដែល​ធ្លាប់​ទទួលទាន​សត្វ​នេះ បាន​ប្រាប់​សារព័ត៌មាន​កោះសន្តិភាព ។

លោក បញ្ញា ជា​អ្នក​ទទួលទាន ឱ​ម៉ា​ល បាន​អះអាង​ថា «​លោក​ទើបតែ​បាន​ទិញ ឱ​ម៉ា​ល់ មួយ គីឡូក្រាម​ពី​ខាង​កោះកុង ក្នុង​តម្លៃ​៣៥​ដុល្លារ ក្នុង​មួយ​គីឡូ​។ វា​ថ្លៃ ប៉ុន្តែ​ខ្ញុំ​ចង់​សាក​វា​»​។

លោក​បាន​បន្ត​ថា «​ខ្ញុំ​មិនដឹង​គេ​ចាប់ពី​ណា​ទេ តែ​ឃើញ​គេ​បង្ហោះ​លក់​នៅ​លើ​ហ្វេ​ស​ប៊ុ​ក ហើយ​ចាប់អារម្មណ៍​ក៏​ចង់​សាក ពីព្រោះ​ខ្ញុំ​ធ្លាប់​ហូប​កាល​នៅ​ក្មេង ពេល​នៅ​ស្រុក​» ។

លោក​បាន​បន្ត​ថា «​តម្លៃ​នេះ ថ្លៃ​ជាង​បង្កង និង​បង្គារ​ផង ពីព្រោះ​បង្កង និង​បង្គារ ឥឡូវ​មួយ​គីឡូ​ក្រាម​ត្រឹមតែ​១៥​ដុល្លារ​អី​ទេ អា​ធន់​កណ្តាល ប៉ុន្តែ​គ្រាន់តែ​ចង់​ហូប ក៏​ទិញ​មួយ​គីឡូក្រាម​ទៅ​» ។

តាម​ការ​អះអាង​របស់ ប​ញ្ញ ចំពោះ​ឱ​ម៉ា​ល់​នេះ មិនមែន​ជា​ឱ​ម៉ា​ល​ធំ​ៗ​ដែល​ទិច​ហើម​មាត់ ហើយ​គ្រោះថ្នាក់​នោះ​ទេ វា​គឺជា​កូន​នៅ​ក្នុង​សំបុក ដែល​គេ​យក​មក​បេះ ពោល​គឺជា​កូន​តូច​ៗ​។

លោក​បាន​អះអាង​ថែម​ទៀត​ថា «​សម្រាប់​ឱ​ម៉ា​ល់​នេះ គឺ​លោក​គ្រោង​នឹង​យក​ទៅ​លីង​ខ្លះ និង ឆា​ខ្លះ ក្រែង​ត្រូវមាត់ ខណៈ​ដែល​ពី​ក្មេង​ធ្លាប់​ទទួលទាន​ពេល​ទៅ​ឃ្វាលគោ នៅ​តាម​ព្រៃ​ព្រឹក្សា ឆ្ងាយ​ពី​ភូមិ​»​។

លោក​បាន​បញ្ជាក់​ថា «​ខាន​១០​ទៅ​២០​ឆ្នាំ​ហើយ ដល់​ឃើញ​ក៏​ចង់​សាក ជា​ពិសេស​គឺ​សម្រាប់ យក​មក​ក្លែម​ឆ្ងាញ់​ណាស់​» ។

រហូត​មក​ដល់​ពេល​នេះ សត្វល្អិត​ជា​ច្រើន​ប្រភេទ បាន​ក្លាយជា​អាហារ​របស់​មនុស្សជាតិ ហើយ សូ​ម្បី​តែ​អង្គការ​ស្បៀងអាហារ និង​កសិកម្ម នៃ​អង្គការសហប្រជាជាតិ ក៏​បាន​ទទួលស្គាល់​ថា ពពួកសត្វ​ល្អិត គឺជា​ប្រភព​អាហារ​ដែល​មាន​ប្រូ​តូ​អ៊ី​ន​មួយ​ផង​ដែរ ។

មក​ដល់​ពេល​នេះ ពពួកសត្វ​ល្អិត​ដែល​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​យើង​ទទួលទាន មាន​តាំងពី​ចង្រិត កណ្តូប អា​ពីង ដង្កូវ​ដួង កន្ទាទូក ជាដើម ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ