ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អឺរ៉ុប​ស្នើ​ឱ្យ​ចិននិយាយ​​បញ្ចុះ​បញ្ចូល​រុស្ស៊ី​ដើម្បី​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន

1 អាទិត្យ មុន

ទី​ក្រុង​ប៉ារីស៖ ប្រធាន​គណៈ​កម្ម​ការ​អឺរ៉ុប លោក​ស្រី​ឡីយេន (Leyan) ថ្លែង​ថា​សហ​ភាព​អឺរ៉ុប​ពឹង​ទៅ​លើ​ប្រទេស​ចិន​ដើម្បី​និយាយ​បញ្ចុះ​បញ្ចូល​ឱ្យ​​ប្រទេស​រុស្ស៊ី​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​។ នេះ​បើ​យោង​តាម​សេច​ក្ដី​ថ្លែង​ការណ៍​ក្រោយ​កិច្ច​ជំនួប​ពិសេស​ជា​មួយ​លោក​ស៊ីជីនពីង​ដែល​កំពុង​ធ្វើទស្សន​កិច្ច​នៅ​អឺរ៉ុប​រយៈ​ពេល​បី​ថ្ងៃ​ដោយ​ចាប់​ផ្ដើម​ពី​ប្រទេស​បារាំង​មុន​គេ​។​ លោក​ស្រី​ឡីយេន​ថ្លែង​ថា​យើង​ពឹង​ទៅ​លើ​ប្រទេស​ចិន​ដើម្បី​ប្រើ​ប្រាស់​ឥទ្ធិ​ពល​រប់ស​ខ្លួន​និយាយ​បញ្ចុះ​បញ្ចូល​ប្រទេស​រុស្ស៊ី​បញ្ចប់​សង្គ្រាម​ឈ្លាន​ពាន​ទៅ​លើ​ប្រទេស​អ៊ុយ​ក្រែន​។ លោកស្រី​យល់​ថា​លោក​ស៊ី​ជីនពីង​ធ្លាប់​បាន​ចូល​រួម​ចំណែក​ធ្វើ​ឱ្យ​រុស្ស៊ី​បន្ថយ​សកម្ម​ភាព​របស់​ខ្លួន​មក​វិញ​ដែល​ធ្លាប់​គំរាម​កំហែង​ប្រើ​ប្រាស់​អាវុធ​នុយ​ក្លេ​អ៊ែរ​។ ​ដូច្នេះ លើក​នេះ​ទៀត​លោក​ស្រី​មាន​ទំនុក​ចិត្ត​ថា​លោក​ស៊ី​ជីន​ពីង​នឹង​ចូល​រួម​ចំណែក​ម្ដង​ទៀត​ដើម្បី​ទប់​ស្កាត់​ការ​គំរាម​ប្រើ​ប្រាស់​អាវុធ​នុយក្លេអ៊ែរ​របស់​រុស្ស៊ី​។…

ទី​ក្រុង​ប៉ារីស៖ ប្រធាន​គណៈ​កម្ម​ការ​អឺរ៉ុប លោក​ស្រី​ឡីយេន (Leyan) ថ្លែង​ថា​សហ​ភាព​អឺរ៉ុប​ពឹង​ទៅ​លើ​ប្រទេស​ចិន​ដើម្បី​និយាយ​បញ្ចុះ​បញ្ចូល​ឱ្យ​​ប្រទេស​រុស្ស៊ី​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​។ នេះ​បើ​យោង​តាម​សេច​ក្ដី​ថ្លែង​ការណ៍​ក្រោយ​កិច្ច​ជំនួប​ពិសេស​ជា​មួយ​លោក​ស៊ីជីនពីង​ដែល​កំពុង​ធ្វើទស្សន​កិច្ច​នៅ​អឺរ៉ុប​រយៈ​ពេល​បី​ថ្ងៃ​ដោយ​ចាប់​ផ្ដើម​ពី​ប្រទេស​បារាំង​មុន​គេ​។​

លោក​ស្រី​ឡីយេន​ថ្លែង​ថា​យើង​ពឹង​ទៅ​លើ​ប្រទេស​ចិន​ដើម្បី​ប្រើ​ប្រាស់​ឥទ្ធិ​ពល​រប់ស​ខ្លួន​និយាយ​បញ្ចុះ​បញ្ចូល​ប្រទេស​រុស្ស៊ី​បញ្ចប់​សង្គ្រាម​ឈ្លាន​ពាន​ទៅ​លើ​ប្រទេស​អ៊ុយ​ក្រែន​។ លោកស្រី​យល់​ថា​លោក​ស៊ី​ជីនពីង​ធ្លាប់​បាន​ចូល​រួម​ចំណែក​ធ្វើ​ឱ្យ​រុស្ស៊ី​បន្ថយ​សកម្ម​ភាព​របស់​ខ្លួន​មក​វិញ​ដែល​ធ្លាប់​គំរាម​កំហែង​ប្រើ​ប្រាស់​អាវុធ​នុយ​ក្លេ​អ៊ែរ​។ ​ដូច្នេះ លើក​នេះ​ទៀត​លោក​ស្រី​មាន​ទំនុក​ចិត្ត​ថា​លោក​ស៊ី​ជីន​ពីង​នឹង​ចូល​រួម​ចំណែក​ម្ដង​ទៀត​ដើម្បី​ទប់​ស្កាត់​ការ​គំរាម​ប្រើ​ប្រាស់​អាវុធ​នុយក្លេអ៊ែរ​របស់​រុស្ស៊ី​។

លោក​ស្រី​ឡីយេន​ទើប​តែ​បញ្ចប់​កិច្ច​ជំនួប​ត្រី​ភាគី​រវាង​លោក​ស្រី​ជា​មួយ​លោក​ម៉ាក្រុង​ និង​លោក​ស៊ី​ជីន​ពីង​នៅ​វិមាន​ប្រធា​នាធិបតី​បារាំង​​អេលីហ្សេ (Elysee Palace)។ នៅ​ក្នុង​បញ្ហា​ជម្លោះ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន លោកស្រី​ឡីយេន​អំពាវ​នាវ​ជា​ថ្មី​ម្ដង​ទៀត​ឱ្យ​មាន​បទ​ឈប់​បាញ់​ និង​ដោះ​លែង​ចំណាប់​ខ្មាំង​​​។ លោក​ស្រី​ក៏​សន្យា​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​ជា​បន្ត​ទៀត​ផង​ដែរ​។​

ងាក​មក​ប្រទេស​ចិន​​​ពាក់​ព័ន្ធនឹង​វិស័យ​ពាណិជ្ជ​កម្ម​​វិញ​ម្ដង​។ លោក​ស្រី​ឡីយេន​ថ្លែង​ថា​សហ​ភាព​អឺរ៉ុប​មិន​អាច​ទទួល​យក​បាន​ទេ​នូវ​អ្វី​ដែល​លោក​ស្រី​ចាត់​ទុកថា​ប្រទេស​ចិន​ហាក់​ដូច​ជា​ផលិត​ច្រើន​ពេក​នូវ​ទំនិញ​ឧស្សាហ​កម្ម​របស់​ខ្លួន​។ ទំនិញ​ទាំង​នេះ​ហូរ​ចូល​ទី​ផ្សារ​អឺរ៉ុប​ដូច​ទឹក​បាក់​ទំនប់​។ ​លោក​ស្រី​​​ជំរុញ​ឱ្យ​លោក​ស៊ី​ជីន​ពីង​ដាក់​ចេញ​វិធាន​ការ​ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ