ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រយ័ត្ន​! បណ្តា​ខេត្ត​នានា​នឹង​មាន​ភ្លៀង​ធ្លា​.​ក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា បណ្តា​ខេត្ត​នានា​របស់​កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់លាយ​អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​៦ ខែឧសភា…

រាជធានី​ភ្នំពេញ​ ៖​ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា បណ្តា​ខេត្ត​នានា​របស់​កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់លាយ​អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹង​ថា ​សម្ពាធ​ទាប​គ្របដណ្ដប់​មក​លើ​ឈូង​​សមុទ្រ​ថៃ ព្រះរាជាណាចក្រ​កម្ពុជា ភាគ​កណ្តាល​នៃ​អាង​ទន្លេមេគង្គ និង​សមុទ្រ​ចិន​ខាង
ត្បូង​។

ក្រសួង​ថា​ ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ចាប់ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២៤​នៅ​តំបន់​វាលទំនាប មាន​សីតុណ្ហភាព​អប្បបរមា​២៥°C និង​សីតុណ្ហភាព​អតិបរមា​៣៦°C​។ ខ្យល់​បក់​មក​ពី​ទិស​អាគ្នេយ៍ និង​ទិសនិរតី មាន​ល្បឿន​មធ្យម​២,៥​ម៉ែត្រ​/​វិនាទី​។ ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាម ស្វាយ​រៀង ព្រៃវែង កណ្តាល និង​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្ដប់​លើ​ផ្ទៃដី​២០%​។

ចំណែក​នៅ​តំបន់​ខ្ពង់រាប មាន​សីតុណ្ហភាព​អប្បបរមា​២៤°C និង​សីតុណ្ហភាព​អតិបរមា​៣៧°C​។ ខ្យល់​បក់​មក​ពី ទិសបស្ចិម និង​ទិសនិរតី មាន​ល្បឿន​មធ្យម​៣,៥​ម៉ែត្រ​/​វិនាទី​។ ខេត្តឧត្តរមានជ័យ ប៉ៃលិន ព្រះ​វិហារ ស្ទឹង​ត្រែង រតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ ក្រចេះ និង​តំបន់​ជួរ​ភ្នំក្រវាញ​អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្ដប់​លើ​ផ្ទៃដី​២៥%​។

ជាមួយ​គ្នា​នោះ​ដែរ​នៅ​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា​២៤°C និង​សីតុណ្ហភាព​អតិបរមា​៣៥°C​។ ខ្យល់​បក់​មក​ពី​ទិសនិរតី មាន​ល្បឿន មធ្យម​២,៥​ម៉ែត្រ​/​វិនាទី​។ ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ គ្របដណ្ដប់​លើ​ផ្ទៃដី​២០%​។

-​រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា​០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា​១,៥០​ម៉ែត្រ​៕​​

អត្ថបទសរសេរ ដោយ