រដ្ឋបាលជលផលចំណុះមន្ទីរកសិកម្មខេត្តស្ទឹងត្រែង ប្រកាសឱ្យអ្នកនេសាទអនុវត្តន៍ច្បាប់បិទនេសាទចាប់ពីថ្ងៃ១ ឧសភា តទៅ
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ ខណ្ឌរដ្ឋបាលជលផលចំណុះឱ្យមន្ទីរកសិកម្មស្ទឹងត្រែង បានប្រកាសរដូវបិទនេសាទ
ខេត្តស្ទឹងត្រែង ៖ ខណ្ឌរដ្ឋបាលជលផលចំណុះឱ្យមន្ទីរកសិកម្មស្ទឹងត្រែង បានប្រកាសរដូវបិទនេសាទ
ខេត្តស្ទឹងត្រែង ៖ ខណ្ឌរដ្ឋបាលជលផលចំណុះឱ្យមន្ទីរកសិកម្មស្ទឹងត្រែង បានប្រកាសរដូវបិទនេសាទ ចាប់ពីថ្ងៃទី១ខែឧសភា តទៅ ដោយសារត្រីមេពូជនៅខេត្តស្ទឹងត្រែងបានចាប់ផ្តើមពងកូន ដូច្នេះប្រជាអ្នកសាទត្រូវរួមគ្នាអភិរក្ស ធនធានមច្ឆជាតិរបស់ខ្លួន នៅក្នុងរដូវបិទនេសាទនេះ។
ក្នុងសកម្មភាពចុះផ្សព្វផ្សាយសេចក្តីជូនដំណឺងលេខ១០៧ស្តីពីរដូវបិទនេសាទនៅ ខេត្តស្ទឹងត្រែងចាប់ពីថ្ងៃទី០១ខែឧសភា ដល់ថ្ងៃទី៣០ខែកញ្ញា ។
លោកស្រី សំវិចិត្រ នាយខណ្ឌជលផលខេត្តបានបញ្ជាក់ថា រដូវត្រីពងកូនចូលមកដល់ហើយ ដូច្នេះប្រជាអ្នកនេសាទទាំងអស់ត្រូវតែនាំគ្នាអនុវត្តន៍សេចក្តីជូនដំណឺងរបស់រដ្ឋបាលខេត្ត ឱ្យបានខ្ជាប់ខ្ជួន ដើម្បីរួមគ្នាអភិរក្សត្រីមេពូជដូចរៀងរាល់ឆ្នាំ ។
លោកពន្យល់ថា ជាមួយនិងការចូលរួមអភិរក្សនេះសូមឱ្យ ភាគីពាក់ព័ន្ធជួយទប់ស្កាត់បទល្មើសផ្សេងៗព្រោះមន្ត្រីជលផលបានធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីជលផលទៅតាមមូលដ្ឋានបានទូលាយរួចមកហើយដែរ ។
លោកបន្តថា បងប្អូនប្រជាអ្នកនេសាទ ត្រូវមានឆន្ទៈស្រឡាញ់ធនធានមច្ឆជាតិរបស់ខ្លួន ជាពិសេសនៅក្នុងរដូវបិទនេសាទនេះ ចៀសវាងកុំប្រើប្រាស់ឧបករណ៍នេសាទ ដែលច្បាប់ហាមឃាត់ ឬលួចចូលទៅធ្វើនេសាទក្នុងអន្លង់អភិរក្ស បង្កផលប៉ះពាល់ត្រីពងកូន ។
លោក សៃ សេង អ្នកនេសាទនៅភូមិវាលខ្សាច់ឃុំថាឡាស្រុកថាឡាបរិវ៉ាត់ បានបញ្ជាក់ថា ដល់ពេលរដូវបិទនេសាទម្ដងៗ អ្នកនេសាទភាគច្រើនចូលរួមអនុវត្តន៍បានល្អមិនហ៊ានចេញធ្វើនេសាទផ្តេសផ្តាស់ទេ ។
លោកបន្តថាជាមួយគ្នានេះក៏នៅមានជនសង្ស័យមួយចំនួនបានលួចលាក់ប្រព្រឹត្តបទល្មើស ហើយប្រជាសហគមន៍បង្រ្កាបមិនបាន គឺបានត្រឹមតែរាយការណ៍ជូនអាជ្ញាធរតែប៉ុណ្ណោះ ព្រោះបទល្មើសភាគច្រើនធ្វើសកម្មភាពឆក់នៅពេលយប់ឬពេលជិតភ្លឺតែម្ដង ។
លោកលី ចិន្ត្រា ប្រធានសហគមន៍នេសាទភូមិថ្មីសង្កាត់សាមគ្គីក្រុងស្ទឹងត្រែងបានបញ្ជាក់ថាទោះជាយ៉ាងណាការលួចប្រើឧបករណ៍ នេសាទខុសច្បាប់ ប្រជាសហគមន៍ចុះបង្ក្រាប់ជាប្រចាំ ទោះឃាត់ខ្លួនមិនបានពេលខ្លះ យើងរឹបអូសបានឧបករណ៍ល្មើសយកមកកម្ទេចចោលដែរ ។
លោកសង្ឃឹមមុតមាំថានៅឆ្នាំ២០២៤នេះ ប្រជាអ្នកនេសាទទាំងអស់ និងអនុវត្តន៍តាមសេចក្តីជូនដំណឹងប្រកបដោយការទទួលខុសត្រូវ ហើយចងចាំ និងអនុវត្តន៍តាមយុទ្ធសាស្ត្របច្ចុកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលឱ្យបានព្រមគ្នាដើម្បីចូលរួមថែរក្សាការពារនិងប្រើប្រាស់នូវធនធានមច្ឆជាតិយើង ឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។
សូមបញ្ជាក់ថាខេត្តស្ទឹងត្រែងចាប់បិទនេសាទពីថ្ងៃទី១ឧសភាព មុនបិទជាសកលមួយខែដោយសារតែនៅទន្លេមេគង្គលើ ខេត្តស្ទឹងត្រែងត្រីមេពូជចាប់ពងកូនពីខែឧសភានេះទៅ ព្រោះនៅតំបន់នេះសម្បូរទៅដោយព្រៃលិចទឹក ជាសំបុកត្រីពងកូន ជាពិសេសត្រីប៉ាសេអ៊ី ៕
ចែករំលែកព័តមាននេះ