ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មានអ្នក​ទោស​៣នាក់ ម្តាយ និងកូន​​ដែលមាន​រូបថត​នៅ​គុក​​ទួលស្លែង​​នៅ​មាន​ជីវិត​​​​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​យោងតាម​មន្ត្រី​​សាលា​ក្តី​ខ្មែរ​ក្រហម​បាន​ឱ្យ​ដឹង​​កាលពី​ព្រឹក​ថ្ងៃទី​​​៦ មិថុនា ​២០១១ ​ថា មានជនរងគ្រោះ​​​ចំនួន​​៣​នាក់​ម្តាយ និង​កូន​ ដែលធ្លាប់​​ជាប់គុក​នៅមន្ទីរ ស.២១ ហៅគុកទួលស្លែង ​ហើយត្រូវ​​បានគេ​ធ្លាប់​ថត​រូប​ចំណាំ​ត្រូវ​បានគេ​រកឃើញ​នៅ​​មាន​ជីវិត​​​រស់នៅ​​រួចផុតពី​កា​រសម្លា.ប់​​​រហូត​ដល់​​បច្ចុប្បន្ន​​​​។​ ជន​រងគ្រោះ​​​ត្រូវជា​ម្តាយ ​​

រាជធានីភ្នំពេញ​​ ៖ ​​យោងតាម​មន្ត្រី​​សាលា​ក្តី​ខ្មែរ​ក្រហម​បាន​ឱ្យ​ដឹង​​កាលពី​ព្រឹក​ថ្ងៃទី​ ​​៦ មិថុនា ​២០១១ ​ថា មានជនរងគ្រោះ​​​ចំនួន​​៣​នាក់​ម្តាយ និង​កូន​ ដែលធ្លាប់​​ជាប់គុក​នៅមន្ទីរ ស.២១ ហៅគុកទួលស្លែង ​ហើយត្រូវ​​បានគេ​ធ្លាប់​ថត​រូប​ចំណាំ​ត្រូវ​បានគេ​រកឃើញ​នៅ​​មាន​ជីវិត​​​ រស់នៅ​​រួចផុតពី​កា​រសម្លាប់​​​រហូត​ដល់​​បច្ចុប្បន្ន​​​​។​ ជន​រងគ្រោះ​​​ត្រូវជា​ម្តាយ និង​កូន​​បាន​រក​ឃើញ​​​រូប​ថត​​របស់ពួកគាត់​​បន្ទាប់​ពី​ត្រូវ​​បាន​គេដាក់​ តាំង​ក្នុង​​ចំណោម​​​រូបថត​​ជនរងគ្រោះ​​រាប់​ពាន់​​សន្លឹក​​នៅ​សារ​មន្ទីរ​​ ទួលស្លែង ​​ហើយ​ការ​ឃើញ​នេះ​តាម​រយៈ​ការ​ចូល​​រួមដំ​ណើរ​​ទស្សនកិច្ច​​​សិក្សា​​​ដែល​ រៀបចំ​ឡើងដោយ​​ផ្នែក​​ការ​សាធា​រណៈ​នៃ​សាលា​ក្តី ។​

សាលាក្តី​​បន្ត​ថា លោក​យាយឃុត ​ហេង បច្ចុប្បន្ន​​​អាយុ​​៨២​ឆ្នាំ និង​កូនស្រីឈ្មោះ​​មុំ គឹម​សេន អាយុ​​៦១​ឆ្នាំ ​​មកពីខេត្តំពង់​​​ចាម គឺ​ជា​ម្ចាស់​រូប​ថត​​ពីរសន្លឹក​​ក្នុងចំណោម​​រូបថត​​​៣​សន្លឹក​ ហើយ​រូបថត​មួយសន្លឹក​​ទៀត​ជាកូនស្រី​របស់​គាត់ឈ្មោះ​មុំ គឹម​សាន ដែលបច្ចុប្បន្ន​​​រស់​នៅ​​ខេត្ត​ពោធិ៍សាត់ ។ អ្នកស្រី​​មុំ គឹម​​សេន បាន​​មក​មើល​រូបថត​​របស់គាត់​​​ម្តងទៀត​នៅ​ក្នុងខែ​ឧសភា ​២០១១ និងបាន​​និយាយ​រៀប​រាប់​អំពីដំណើរ​ជីវិត​របស់គាត់នៅក្នុងរបប​​ខ្មែរ​​ ក្រហមដែល​នាំ​​ឱ្យ​គាត់​មាន​រូបថត​ដាក់តាំង​នៅ​​​សារ​មន្ទីរ​​ទួល​ស្លែង​​​​ ប្រាប់​ដល់​អ្នក​កាសែត​​ជាតិ និងអន្តរជាតិ​។​

យោងតាម​សាលាក្តី​​​បន្ត​ថា ​​អ្នកស្រី​មុំ គឹម​សេន ​​នៅក្នុង​​របប​ខ្មែរក្រហម ​បានធ្វើការ​​នៅ​​​អង្គ​​ភាព​​​ចិញ្ចឹម​ជ្រូក​​ទីតាំង​ព្រែកព្នៅ ​ហើយ​​​ប្តី​របស់​គាត់​​​ធ្វើការ​នៅ​ក្រុម​ដឹកជញ្ជូន​​ដែលមាន​ទីតាំង​មិន​ ឆ្ងាយ​​​ប៉ុន្មាន​​ពីទីតាំង​​​ចិញ្ចឹមជ្រូក ​។ អ្នក​ទាំង​ពីរ​នាក់​ប្តីប្រពន្ធ​មាន​​កូនម្នាក់​អាយុ​​៣​ឆ្នាំ រស់​នៅ​ជា​មួយ​ម្តាយ ។

ជនរងគ្រោះ​បីរូបដែល​ត្រូវជាម្តាយ​និងកូន ​​បានរកឃើញ​រូបថតរបស់​គាត់ដាក់​តាំងក្នុង​​ចំណោម​រូបថតជន​រងគ្រោះរាប់ពាន់​សន្លឹកនៅ​​សារមន្ទីរ​ទួលស្លែង ​ហើយការ​រកឃើញ​នេះ គឺ​តាម​​រយៈការ​ចូលរួមក្នុងដំណើរ​​ទស្សនកិច្ច​សិក្សា​​ដែល​រៀបចំ​ដោយ​ផ្នែក​កិច្ចការ​សាធារណៈនៃ ​​អ.វ.ត.ក។

លោកយាយ ឃុត ហេន ដែលបច្ចុប្បន្ន​មាន​អាយុ​៨២ឆ្នាំ និងកូនស្រីឈ្មោះ​មុំ គឹមសេន អាយុ​៦១ឆ្នាំ មកពីខេត្តកំពង់ចាម គឺជាម្ចាស់រូបថត​ពីរ​សន្លឹកក្នុងចំណោមរូប​ថត​ទាំងបីសន្លឹក ហើយ​រូប​ថត​មួយសន្លឹកទៀត គឺជាកូនស្រីទី២ឈ្មោះ​មុំ គឹម​​សាន ដែលបច្ចុប្បន្នរស់នៅខេត្តពោធិ៍សាត់។

មុំ​ គឹមសេន បានមកមើលរូបថត​របស់​គាត់​ម្តងទៀតនៅចុងខែឧសភា និងបង្ហើបអំពី​ឆាក​ជីវិតរបស់​គាត់ក្រោមរបបខ្មែរក្រហម ​អំពី​មូល​ហេតុដែលនាំឲ្យគាត់មានរូបថតដាក់តាំងនៅ​ទួល​ស្លែង ប្រាប់ដល់អ្នក​សារព័ត៌មានជាតិ និង​អន្តរ​ជាតិ។

ជីវិតក្រោមរបបខ្មែរក្រហមនៅក្នុងរបបខ្មែរក្រហម អ្នកមីង មុំ គឹមសេន ធ្វើការក្នុងអង្គភាពចិញ្ចឹមជ្រូកនៅព្រែកព្នៅ ចំណែក​ប្តីរបស់​គាត់ធ្វើការនៅក្នុងកងដឹកជញ្ជូន​ដែល​មានទីតាំងមិនឆ្ងាយប៉ុន្មានពីទីតាំងចិញ្ចឹម​ជ្រូក។ អ្នកទាំងពីរមានកូនស្រី​ម្នាក់អាយុ៣ឆ្នាំ រស់នៅជាមួយម្តាយ។

ចំណែកលោកយាយ ឃុត ហេន ជាម្តាយ និង​កូនស្រីទីពីរ មុំគឹមសាន រស់នៅ​ឯសហ​ករណ៍​នៅ​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម។ ដោយ​មាន​ចិត្តបារម្ភពីម្តាយនិងប្អូនស្រី មីង គឹម​សេន បានទៅយកម្តាយ និងប្អូនស្រីមករស់នៅ​ជា​មួយ​នៅ​ទីក្រុងភ្នំពេញ។ នៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ១៩៧៧ ប្តីរបស់​មីង​ គឹមសេន ត្រូវអង្គការចាប់ខ្លួន។ មីង គឹម​សេន រំលឹកថា «កាលនោះ​ម៉ោង៧​ក្បាល​ព្រលប់​ហើយ ខ្ញុំឃើញឡានទ្រុងបិទដំបូលមួយបើក​កាត់​កន្លែងខ្ញុំ ហើយឮ​សំឡេងប្តីខ្ញុំស្រែកពីក្នុង​រថយន្ត​ថា កូនអើយ​គេចាប់ប៉ាហើយ។ គាត់មិន​ហ៊ានហៅឈ្មោះខ្ញុំទេ ខ្លាចគេដឹង​សុខចិត្ត​ស្រែក​ប្រាប់​កូន»។

កន្លះខែក្រោយ មុំ គឹមសេន ត្រូវអង្គការ​ចាប់​ខ្លួនដែរ ដោយចោទថាជាជនក្បត់។ គាត់ពុំមែន​ត្រូវ​ចាប់ខ្លួនតែ​ម្នាក់ឯងទេ ពេលនោះមានមនុស្ស​ជាង៣០នាក់ទៀតដែលត្រូវចាប់ខ្លួនដឹកក្នុង​រថយន្ត​ជាមួយគ្នា ក្នុងនោះមាន​ម្តាយ ប្អូនស្រី កូន​ស្រីអាយុ៣ឆ្នាំ និងក្មួយស្រីតូចម្នាក់ដែលជា​កូន​របស់​ប្អូនស្រីគាត់។  
រថយន្តទ្រុងបានដឹក​អ្នក​ទាំងអស់គ្នាទៅមន្ទីរ ស-២៤។ នៅទីនោះ​មីង គឹមសេន ត្រូវបំបែកពី​ម្តាយ និងប្អូនស្រី និងធ្វើការងារផ្សេងៗពីគ្នា។ ដោយ​​ឡែក​ កូនស្រី និងក្មួយដែលមាន​អាយុ៣​ឆ្នាំត្រូវ​ទុកឲ្យអ្នកដទៃមើលនៅ​ពេលថ្ងៃ ហើយ​មក​​ដេក​ជាមួយម្តាយនៅពេលយប់។ មីង មុំ គឹម​សេន រំលឹកថា «គេប្រើខ្ញុំឲ្យធ្វើការងារ​ច្រើនមុខ​ណាស់ មុនដំបូងស្ទូងស្រូវ បន្ទាប់មកគេឲ្យ​លី​ឫស្សីម្តង​បួនដើម ក្រោយមកគេឲ្យវេញខ្សែពួរ​ឲ្យ​បាន​១០ម៉ែត្រក្នុងមួយថ្ងៃបូក រួមទាំងដំ និង​ចៀរគាវ​ត្នោត និងការងារជាច្រើនទៀត តាំងពី​ព្រលឹម​ទល​់យប់ ហើយហូបបបររាវៗតែមួយ​វែក​​ប៉ុណ្ណោះ។ ដល់ពេលគេឲ្យខ្ញុំធ្វើអ្វីក៏ខ្ញុំ​ធ្វើបាន​ទាំង​អស់​គេជេរខ្ញុំថា យីស! មីនេះ ប្រើឲ្យធ្វើអីក៏​ធ្វើ​​បាន ​ប្រើឲ្យធ្វើអីក៏ធ្វើបាន ​រកតែឯងធ្វើអីវា​មិន​​បាន​សោះ»។

លោកយាយ ឃុត ហេន បន្ថែមថា «គេឲ្យ​ខ្ញុំ​មើលទារាប់ពាន់ក្បាល រួចពីមើលទាគេឲ្យខ្ញុំ​ត្បាញ​កន្ទេល ហើយក្រោយមកទៀតគេឲ្យ​ខ្ញុំ​អូសទឹកមួយធុងតែម្នាក់ឯង ​ដល់ខ្ញុំហត់ពេកសុំ​សម្រាក​ថា ឲ្យខ្ញុំសុំសម្រាក​បន្តិចបានទេ ខ្ញុំចុកដៃ​ណាស់។ គេថា «អ្ហឺស! បើខ្លាចចុកទៅកន្លែង​ស្រណុក​ទៅ ស្រណុកមិនបាច់ពិបាក (មាន​ន័យ​ថា ស្លាប់)»។ ខ្ញុំស្ទើរតែស្លាប់ហើយកាលនោះ​ ខ្ញុំ​មិនបានគិតថាខ្ញុំមានជីវិតរស់នៅនោះទេ»។ លោក​យាយបន្ថែម។

ទោះជាក្នុងស្ថានភាពលំបាកយ៉ាងណាក្តី ​អ្នក​ទាំងបីខិតខំធ្វើការងារដើម្បីឲ្យរួចផុតពីការ​កាប់​សម្លាប់។ ក៏ប៉ុន្តែ​ កូនស្រីអាយុ៣ឆ្នាំ និងក្មួយ​ស្រី​របស់មីង គឹមសេន បានស្លាប់ដោយ​កង្វះ​អាហារ។ មីង គឹម​សេន​ រំលឹកថា «កាលនោះ​គ្មាន​​អ្វីហូបទេ បបររាវកក្លូកតែមួយវែក ហើយ​អ្នកមើលពុំបានបញ្ចុកដិតដល់ទៀត។ ក្មួយខ្ញុំ​ស្លាប់មុនហ្នឹងប្រមាណមួយខែ ស្លាប់ពេល​ម្តាយ​វាទៅធ្វើការ ចំណែកកូនស្រីខ្ញុំស្លាប់ក្នុងដៃខ្ញុំនៅ ពេលយប់។ ដល់ព្រឹកឡើងខ្ញុំទៅធ្វើការទៀតទៅ មិនដឹងជាគេយកសពកូនខ្ញុំទៅកប់នៅឯណា»។ កូនស្រីរបស់មីង គឹមសេន ស្លាប់តែ​ក្នុងរយៈ​ពេល​មួយខែកន្លះមុនពេលរបបខ្មែរក្រហម​ត្រូវ​ផ្តួលរំលំ។
មីង​មុំ គឹមសេន និងម្តាយព្រមទាំងប្អូនស្រី ​មានសំណាងបានរស់រានមានជីវិតដោយសារការ​ដួលរលំរបស់​របបខ្មែរក្រហមនៅខែមករា ឆ្នាំ​១៩៧៩។
ការរកឃើញរូបថតនៅទួលស្លែងលោកយាយ ឃុត ហេន និងមីង មុំ គឹម​សេន ពុំដែលបានដឹងសោះថា រូបថតរបស់​គាត់​ទាំង​បីនាក់ម្តាយកូន​ត្រូវបានដាក់តាំងនៅសារ​មន្ទីរ​ទួល​ស្លែង ដែលជាអតីតមន្ទីរ ស-២១ ក្នុង​របបខ្មែរក្រហមទេ។ លោកយាយ ឃុត ហេន រំលឹក​ឡើងវិញ អំពីការថតរូបកាលគាត់ជាប់​ឃុំ​ឃាំងនៅមន្ទីរ ស-២៤។

«ថ្ងៃមួយពេលត្រឡប់ មកពីធ្វើការវិញ គេឲ្យទៅថតរូប។ ខ្ញុំខំតែអរ​នឹក​ក្នុងចិត្តថា ពីមុនមិនដែលបានថតរូបទេ ឥឡូវ​បាន​ថត​ហើយ។ ខ្ញុំភើចក្រមាចេញពីក្បាល ហើយ​យកដៃជ្រោងសក់ ស្រាប់តែគេថា មិន​បាច់​ជ្រោងមិនបាច់អីទេ។ ដល់ថតហើយគេដើរ​ទៅ​បាត់ទៅ ខ្ញុំមិនដែលបានឃើញរូបថតខ្លួនឯង​យ៉ាងម៉េចផង»។
ចុងឆ្នាំ២០០៨ ប្រជាជនម្នាក់នៅ​ក្នុងភូមិ​គោក​គ្រាម ដែលបាន​មកមើលសារមន្ទីរទួល​ស្លែង បានប្រាប់​លោកយាយ ឃុត ហេន ថា​ឃើញរូបថតមួយសន្លឹកនៅសារមន្ទីរទួលស្លែង ដូចជារូបថតរបស់គាត់។ លោកយាយ ឃុត ហេន មានប្រសាសន៍ថា «គេប្រាប់ខ្ញុំពីដំបូង ខ្ញុំ​ថា​មិនជឿទេហង មិនដែលរូបថតអញ​ទៅនៅ​គុក​ទួលស្លែងទៅវិញ។ វាថា បើយាយឯងមិន​ជឿ​ទៅមើលខ្លួនឯងទៅ»។

មួយឆ្នាំក្រោយ ​លោកយាយ ឃុត ហេន និង​​មីង​ មុំ គឹមសេន បានមកទស្សនាសារមន្ទីរ​ទួល​​ស្លែង​តាម​រយៈកម្មវិធីទស្សនកិច្ចសិក្សាដែល​រៀប​ចំ​ដោយផ្នែកកិច្ចការសាធារណៈនៃ អ.វ.ត.ក ហើយក៏បានឃើញ​រូបថតរបស់គាត់​នៅ​ទួល​ស្លែង​មែន។
«ខ្ញុំមិននឹកស្មានថាខ្ញុំមានជីវិតរស់ទេ កាល​ណោះ​ខ្ញុំគិតថាខ្ញុំស្លាប់បាត់ទៅហើយ»។

ការដែលលោកយាយ ឃុត ហេន និងមីង មុំ គឹមសេន រកឃើញរូបថតខ្លួនឯងនៅក្នុងសារ​មន្ទីរ​ទួល​ស្លែង បានឮសុសសាយ​ក្នុង​ចំណោម​អ្នកសារព័ត៌មាន និងប្រជាជនក្នុងភូមិគោក​គ្រាម។ ក្នុងដំណើរទស្សនកិច្ច​នៅទួលស្លែង​ជា​លើក​ទី២ កាលពីចុងខែឧសភា កន្លងទៅនេះ មីង​មុំ គឹមសេន ត្រូវបានចោមរោមដោយអ្នកសារ​ព័ត៌មានក្នុងស្រុក និងអន្តរជាតិជាង២០នាក់ ដែល​ចង់ដឹងអំពីរឿងរ៉ាវជីវិតរបស់មីងក្នុងរបប​ខ្មែរ​ក្រហម និងអំពីមូលហេតុដែលនាំឲ្យមីង ព្រម​ទាំងម្តាយ និងប្អូនស្រីនៅរស់រានមានជីវិត​រហូត​ដល់​បច្ចុប្បន្ន។

មីងមុំ គឹមសេន និយាយ​ប្រាប់អ្នកសារព័ត៌​មាន​ថា «ពេលឃើញរូបថតខ្លួនឯងបីនាក់ម៉ែកូន​នៅ​គុកទួលស្លែង ខ្ញុំស្លុតខ្លាំងណាស់»។ ដោយ​មិន​អាចទប់ចិត្តបាន មីងមុំ គឹមសេន យំខ្សឹកខ្សួល​នៅ​​ចំពោះ​​មុខ​រូបថតរបស់គាត់ ហើយបន្តដោយ​សំឡេង​ញ័រៗថា «ខ្ញុំមិននឹកស្មានថា​មាន​ជីវិត​រស់​ទេ កាលណោះខ្ញុំគិតថាខ្ញុំស្លាប់បាត់ទៅហើយ»។
ក្រៅពី​លោកយាយ ឃុត ហេន និងមីង​មុំ គឹម​សេន នៅមានអ្នកចូលរួមច្រើននាក់ទៀត ដែល​បានរកឃើញ​សាច់ញាតិដែលបាត់ខ្លួននៅ​ក្នុង​របបខ្មែរក្រហម ដូចជា លោកយាយ ហែម សាគូ មកពីភូមិតាមាង ឃុំកោះរកា ស្រុក​កំពង់​សៀម ខេត្តកំពង់ចាម បានរកឃើញរូបថតកូន​ប្រុស​២នាក់ និងកូនប្រសាម្នាក់​ដែលត្រូវចាប់ខ្លួន​ក្នុងរបបខ្មែរក្រហម ហើយបាត់ដំណឹងរហូត។ ក្រៅពីនេះ ​អ្នកចូលរួមដែលមកពីខេត្ត​ប៉ៃលិន កំពង់ស្ពឺ កំពង់ធំ កំពត… ក៏បានរកឃើញរូបថត​សាច់ញាតិជាបន្តបន្ទាប់តាមរយៈកម្មវិធីទស្សន​កិច្ចសិក្សាដែលរៀបចំដោយផ្នែកកិច្ចការសាធា​រណៈរបស់ អ.វ.ត.ក។

ការរកឃើញរូបថតផ្ទាល់ខ្លួនឯង និងរូបថត​សាច់ញាតិរបស់អ្នកដែលចូលរួមក្នុងទស្សនកិច្ច​សិក្សា​ ធ្វើឲ្យ​សាលាក្តីខ្មែរក្រហមបានបំពេញ​តួនាទី​មួយទៀតបន្ថែមពីលើតួនាទីស្វែងរក​យុត្តិ​ធម៌ជូនជនរងគ្រោះ នោះគឺបាននាំមកនូវការ​ពិត និងភាពធូរស្រាលផ្លូវចិត្តដល់ជនរងគ្រោះនៃ​របបខ្មែរក្រហម។ តួនាទីទីពីរនេះ ធ្វើឲ្យ​តុលា​ការ​ខ្មែរក្រហមក្លាយជាតុលាការឧក្រិដ្ឋកម្មទីមួយលើ​សាកលលោកដែលជនរងគ្រោះបានចូលរួមក្នុង ​ចំនួនដ៏ច្រើនលើសលប់៕