ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតទេ! នៅក្រមុំធ្វើកឋិនទូលត្រៃ រកប្តីមិនបាន?

7 ខែ មុន

ធ្លាប់ឮគេថានៅក្មេងធ្វើកឋិនមិនបាន នៅក្មេងទូលត្រៃមិនបាន ហើយបើនៅក្រមុំ ធ្វើកឋិន ទូល

ធ្លាប់ឮគេថានៅក្មេងធ្វើកឋិនមិនបាន នៅក្មេងទូលត្រៃមិនបាន ហើយបើនៅក្រមុំ ធ្វើកឋិន ទូលត្រៃ រកប្ដីមិនបាន នៅព្រៅ នៅក្រមុំចាស់ ហើយបើថាក្មេងប្រុសៗ នៅកំលោះ រកប្រពន្ធមិនបានទេ ពិតជានៅព្រៅហើយ ។

ព្រះគ្រូធម្មាចារ្យ ផលធរោ ផុន ភក្ដី បានមានថេរដីកាពន្យល់បកស្រាយឱ្យដឹងថា កុំចេះ តែជឿគេថា អានេះគេថាទេ មិនមែនព្រះសម្ដែងទេ ។ ព្រះសម្មាសម្ពុទ្ធព្រះអង្គអត់មានសម្ដែងអ៊ីចឹងទេ ញាតិ​ញោម កុំថាឡើយដល់តែយើងមកធ្វើកឋិន ទោះបីជាយើងមិន ធ្វើកឋិនក៏ដោយ ប្រសិនបើចរិតឫកពារឥរិយាបថរបស់យើងដេកដើរឈរអង្គុយ និយាយ ស្ដីហូបចុក មិនទន់ភ្លន់ មិនសុភាពរាបសារ រួសរាយរាក់ទាក់ មិនដឹងគុណម៉ែ មិនដឹងគុណឪ មិនគុណបង មិនគុណប្អូន មិនស្គាល់វត្ត មិនស្គាល់ចាស់ មិនស្គាល់ទុំ មិនដឹងបុណ្យ មិនដឹងបាប មិនដឹងល្អ មិនដឹងអាក្រក់ មិនដឹងស មិនដឹងខ្មៅ ។ ប្រសិនបើយើងធ្វើឥរិយាបថបែបនេះ កុំថាឡើយទៅហែកឋិន មិនហែកឋិន រូបស្អាតដូច ទេពអប្សរក៏គេមិនយកយើងដែរ ។ តែចរិតឫកពារមិនកើត គេអត់ចង់បានទេ មិនធ្វើកឋិនក៏ដោយ ធ្វើកឋិនក៏ដោយ នៅក្មេង ក៏ដោយ កុំឮសូរគេថាអ៊ីចឹងហើយខ្លាច។

ប្រសិនបើកម្មសម្បត្តិមានហើយ ចរិយាសម្បត្តិមានហើយ វិជ្ជាសម្បត្តិមានហើយ ប៉ុន្តែខ្វះរូបសម្បត្តិក៏ហីចុះ ។ បើកម្មសម្បត្តិការងារល្អហើយ វិជ្ជាសម្បត្តិ មានវិជ្ជា ត្រឹមត្រូវហើយ ចេះដឹងហើយ ចរិយាសម្បត្តិ ចរិយានេះល្អហើយ ទោះបីជា រូបសម្បត្តិមិនល្អ ប៉ុន្តែនៅតែមានគេត្រូវការ នៅតែគេចង់បាន ប្រសិនបើយើង មានវិជ្ជា សម្បត្តិ ។ ប្រសិនបើយើងមានចរិយាសម្បត្តិ ប្រសិនបើយើងមានកម្មសម្បត្តិ ។

ពាក្យលោកអ្នកប្រាជ្ញ លោកពោលថា ស្ត្រីឥតភ័ព្វហាក់ដូចជាសម្លអត់មានរសប្រៃ រីឯបុរស ឥតវិន័យហាក់បីដូចក្របីដាច់ក្រឡោះ ។ អាមិចទៅ ស្ត្រីឥតភ័ព្វហាក់ដូចជាសម្លអត់ មានរសប្រៃ សម្លបើយើងស្ល ខ្វះរសជាតិប្រៃ ខ្វះរសជាតិសាប ខ្វះរសជាតិណាមួយក៏ដោយ អត់ឆ្ងាញ់ទេ ទាល់តែល្មមបានឆ្ងាញ់ ។ប្រៀបធៀបមកស្ត្រីរបស់យើង ប្រសិនបើរូប សម្បត្តិ របស់គាត់មានហើយ សម្លបើមានតែសាច់ មានបន្លែគ្រឿងគ្រូវសព្វគ្រប់អស់ហើយ តែបើ ខ្វះអំបិល សាបដូចទឹក តើឆ្ងាញ់ទេ សាច់យ៉ាងមិចក៏ដោយ ក៏មិនឆ្ងាញ់ដែរ ។ ប្រៀបមកប្រដូចស្ត្រីយើង ប្រសិនបើរូបសម្បត្តិស្អាតដូចកិន្ន ក៏ប៉ុន្តែចរិតឫកពារមិនកើត សំដីសម្ដៅដេកដើរឈរអង្គុយនិយាយស្ដីអត់ល្អ គេអត់ត្រូវការទេ ប្រៀបហាក់ដូចជាសម្លអត់មានរសប្រៃ ។

សេចក្ដីពន្យល់ក្នុងវចនានុក្រមខ្មែរកថិន(កៈថិន)នាមសព្ទ(បា.)សំពត់ដែលទាយកប្រគេនដល់ភិក្ខុសង្ឃក្នុងកថិនកាល គឺតាំងពីថ្ងៃ១រោចខែអស្សុជដល់ថ្ងៃ ១៥កើត ខែកត្តិក; ដែលហៅថាបុណ្យ កថិន គឺបុណ្យប្រគេនសំពត់នេះឯង ។ សព្វថ្ងៃនេះច្រើនសរសេរកឋិន តាមព្រះត្រៃបិដក។

នៅក្នុងផ្លូវព្រះពុទ្ធសាសនា កឋិនគឺជាទានដ៏វិសេសលើសទាននានាព្រោះជាទានសង្គ្រោះ ភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាអស់រយៈពេលបីខែឱ្យលោកទទួលបានអានិសង្ស៥យ៉ាង ទោះបីកឋិននោះតូចតាច តិចតួចស្តួចស្ដើង ឬធំដុំសម្បូរបែបយ៉ាងណាក៏ដោយ ភិក្ខុ អ្នកក្រាលគ្រងនិងអ្នកអនុមោទនានៅតែទទួលអានិសង្ស៥យ៉ាងក្នុងរវាង៥ខែរាប់អំពីវេលាដែលភិក្ខុបានក្រាលគ្រងនិងអនុមោទនាកឋិនទៅ ។

ចំណែកទាយកទាយិកា អ្នកធ្វើកឋិនក៏ត្រូវទទួលបានអានិសង្សដ៏ច្រើនលើសលប់ ក្រៃលែងលើសបុណ្យនានាទាំងអស់លើកលែងតែបុណ្យធម្មទាន ហើយរមែង បានសុខ ចម្រើនទាំងក្នុងលោកនេះបន្តដល់បរលោក ។ អ្នកធ្វើកឋិនរមែងបានអានិសង្ស៥យ៉ាងគឺ៖

១-ភិក្ខបញ្ញា វិសារទោ មានប្រជ្ញាភ្លៀវក្លាមុះមុត
២-សុវណ្ណតា មានពណ៌សម្បុរល្អ
៣-សុរូបតា មានរូបល្អ
៤-សុសណ្ឋានា មានទ្រង់ទ្រាយល្អ
៥-ចក្កវត្តិ រាជា ហោតិ នឹងបានទៅជាស្ដេចចក្រពត្តិក្នុងជាតិណាមួយពុំខានឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ