ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​មេ​ប៉ុ​ស្តិ៍​ចុះ​បង្ក្រាប​អ្នក​ដាក់​អន្ទាក់​ចាប់​សត្វ​ស្លាប​ពេល​យប់ ​ប៉ះ​ចំ​ខ្សែ​លោក​មេ​រង​ប៉ុ​ស្តិ៍​​អ្នក​​កាង​បាន​ត្រឹម​ដកហូត​វត្ថុ​តាង    

45 នាទី មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ រឿង​ដែល​ហួស​ចិត្ត​ និង​មិន​គួរ​កើត​មាន​​ទាល់តែ​សោះ ​ចំពោះ​សមត្ថ​កិ​ច្ច​​និង​​​ជនល្មើស ​។  ក្នុង​ករណី​នេះ លោកនាយ​រង​ប៉ុ​ស្ដិ៍នគរបាល​ម្នាក់ ត្រូវ​ជាប់​ឈ្មោះ​ជា​អ្នក​កាង​​​​បទល្មើស​បំផ្លាញ​សត្វ​ស្លាប នៅ​ពេល​លោក​មេ​ប៉ុ​ស្ដិ៍​របស់​ខ្លួន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ជន​ប្រព្រឹត្ត​បទល្មើស​នេះ​នៅ​ពេល​យប់…

ខេត្តបាត់ដំបង​ ៖ រឿង​ដែល​ហួស​ចិត្ត​ និង​មិន​គួរ​កើត​មាន​​ទាល់តែ​សោះ ​ចំពោះ​សមត្ថ​កិ​ច្ច​​និង​​​ជនល្មើស ​។  ក្នុង​ករណី​នេះ លោកនាយ​រង​ប៉ុ​ស្ដិ៍នគរបាល​ម្នាក់ ត្រូវ​ជាប់​ឈ្មោះ​ជា​អ្នក​កាង​​​​បទល្មើស​បំផ្លាញ​សត្វ​ស្លាប នៅ​ពេល​លោក​មេ​ប៉ុ​ស្ដិ៍​របស់​ខ្លួន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ជន​ប្រព្រឹត្ត​បទល្មើស​នេះ​នៅ​ពេល​យប់ ​។

សំណុំរឿង​លោកនាយ​រង​ប៉ុ​ស្ដិ៍​​ម្នាក់​​ចេញ​មុខ​កាង​បទល្មើស​បំផ្លាញ​សត្វ​ស្លាប​ពេល​យប់  ហើយ​​​​​ត្រូវ​លោក​មេ​ប៉ុ​ស្ដិ៍​របស់​ខ្លួន​ ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​បទល្មើស​ប៉ះ​ចំ​ខ្សែ​លោកនាយ​រង​ប៉ុ​ស្ដិ៍​​ដោយ​ចៃដន្យ​នេះ បាន​កើតឡើង​នៅ​ប្រហែល​ម៉ោងជាង​៧​យប់​​ថ្ងៃ​ទី​០៧ ធ្នូ នៅ​ចំណុច​​វាលស្រែ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ទូល​ច្រនៀង ឃុំ​បាយដំរាំ ស្រុក​បាណ​ន់​ ។

​ប្រភព​​ព័ត៌មាន​ដ៏​ជាក់លាក់​​បាន​ឲ្យ​ដឹង​ថា  នាយ​រង​ប៉ុ​ស្ដិ៍​បាយដំរាំ លោក​ហ៊ា​ប វ​ណ្ណា ត្រូវ​គេ​ជាប់​​សង្ស័យ​ថា ជា​អ្នក​កាង​ជន​ប្រព្រឹត្ត​បទល្មើស​បំផ្លាញ​សត្វ​ស្លាប​យ៉ាង​រង្គាល​ពេល​យប់ ដែល​​​ប្រព្រឹត្ត​ដោយ​ជនជាតិ​ខ្មែរ​អ៊ី​ស្លា​ម​ពីរ​នាក់​ប្ដី​ប្រពន្ធ រស់នៅ​ភូមិ​ស្លរ​ក្រាម ឃុំ​វត្ត​តា​មិ​ម ស្រុក​​សង្កែ​ ។  

ប្ដី​ប្រពន្ធ​ដែល​គេ​មិន​បង្ហាញ​អត្តសញ្ញាណ​នេះ មាន​អាជីព​ជា​អ្នក​ដើរ​ចាប់​បំផ្លាញ​សត្វ​ស្លាប​គ្រប់​​ទិស​ទី តាម​រយ​:​ការ​ប្រើ​ឧ​បករ​ណ៍​ចាក់​សម្លេង​សត្វ​យំ​ពេល​យប់​ស្ងាត់  ដើម្បី​ទាក់​ទាញ​ហៅ​សត្វ​ស្លាប​គ្រប់​ប្រភេទ​ដែល​រស់​លើ​ទឹក​ តាម​ស្រែ ឬ​តាម​បឹងបួរ ឲ្យ​ចូល​អន្ទាក់​ដែល​គាត់​ដាក់​ពង្រាយ​ពាសពេញ​នៅ​តាម​គោលដៅ​ ។  

នាយ​ប៉ុ​ស្ដិ៍​​នគរបាល​បាយដំរាំ លោក​មុខ​ សា​មុត បាន​ដឹក​នាំកម្លាំង​ប្រជា​ការពារ​ប៉ុន្មាន​នាក់ បាន​ចុះ​ទៅ​បង្ក្រាប​បទល្មើស​បំផ្លាញ​សត្វ​ស្លាប ដែល​ប្រព្រឹត្ត​ដោយ​ប្ដី​ប្រពន្ធ​ខ្មែរ​អ៊ី​ស្លា​ម​ខាងលើ​នេះ ខណ​:​ដែល​ជន​ពីរ​នាក់​ប្ដី​ប្រពន្ធ​នេះ​កំពុង​ប្រើ​ឧបករណ៍​ចាក់​បំពង (​ខ្វក់​សត្វ​)
សម្លេង​សត្វ និង​អង្គុយ​ចាំ​មើល​ពួក​សត្វ​ស្លាប​រត់​ចូល​អន្ទាក់ ឬ​ហើរ​មក​ជាប់​មង​ដែល​គាត់​ដាក់​ពង្រាយ​​ ។  

នៅ​ទីតាំង​ចាប់​សត្វ លោក មុខ សា​មុត នាយ​ប៉ុ​ស្ដិ៍​បាយដំរាំ បាន​សួរនាំ​ផ្ទាល់​ទៅ​កាន់​បុរស​ជា​ប្ដី​អំពី​បទល្មើស​ប្រើ​ឧ​បករ​ណ៏​បន្លឺ​សម្លេង​អន្ទង​សត្វ​ឲ្យ​ចូល​អន្ទាក់​នេះ​ ។ នៅ​ក្នុង​ក្លិប​វី​ដេ​​អូ​ដែល​ថត​ដោយ​អ្នកចូលរួម​បង្ក្រាបគេ​ឮ​បុរស​នោះ​និយាយ​ប្រាប់​លោក​មេ​ប៉ុ​ស្ដិ៍​​ថា«ខ្ញុំ​បាន​សុំ​ការ​អនុញ្ញាត​​ពី​ឈ្មោះ វណ្ណា មេ​រង​ប៉ុ​ស្ដិ៍​បាយដំរាំ​រួច​ហើយ​។ ហើយ​គាត់​ជា​អ្នក​ឲ្យ​ខ្ញុំប្រព្រឹត្ត​បទល្មើស​​នេះ» ​។  មិនតែប៉ុណ្ណោះ​ គេ​ឃើញ​បុរស​អ៊ី​ស្លា​ម​នោះ​បាន​ទាញ​ទូរស័ព្ទ​ចេញពី​ហោប៉ៅ​អាវ​ភ្លាម​ៗ ហៅ​ទៅ​កាន់​លោក​មេ​រង​ប៉ុ​ស្ដិ៍​ ហ៊ា​ប វ​ណ្ណា និយាយ​ឆ្លង​ឆ្លើយ​គ្នា​នៅ​ចំពោះ​លោក​មេ​ប៉ុ​ស្ដិ៍ និង​កម្លាំង​ប្រជា​ការពារ​ទៀត​ផង បែប​ទំនង​ខ្លាច​លោក​មេ​ប៉ុ​ស្ដិ៍មិន​​ជឿជាក់​ថា លោក​មេ​រង​ប៉ុ​ស្ដិ៍​រូប​នោះ​ជា​អ្នក​កាង​ពីក្រោយ​ខ្លួន​ ។ ​

ក្រោយ​ពី​រាយ​ការ​ណ៍​​ជូន​លោក​មេ​រង​ប៉ុ​ស្ដិ៍​​ប៉ុន្មាន​ម៉ាត់ឲ្យ​បាន​ជ្រាប​ថា លោក​មេ​ប៉ុ​ស្ដិ៍​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប  បុរស​​នោះ​ក៏​ហុច​ទូរស័ព្ទ​ទៅ​លោក​មេ​ប៉ុ​ស្ដិ៍ ដើម្បី​និយាយ​ជាមួយ​លោក​មេ​រង​ប៉ុ​ស្ដិ៍​​ដែល​កាង​បទល្មើស​ ។ ប៉ុន្តែ​ជា​ចុង​ក្រោយ លោក​មេ​ប៉ុ​ស្ដិ៍​ និង​កម្លាំង​ប្រជា​ការពារ​បាន​ប្រមូល និង ដកហូត​យក​សម្ភារ​:​ដែល​ជា​វត្ថុ​តាង​ទាំងអស់​ ​ដឹក​យក​ទៅ​កាន់​ប៉ុ​ស្ដិ៍​​រដ្ឋបាល​ដើម្បី​សួរនាំ​ ។

សម្ភារ​:​ដែល​ប្ដី​ប្រពន្ធ​នេះ បាន​ប្រើប្រាស់​គឺ​យក​សាច់​មងជា​ច្រើន​ខ្សែ​ដាក់​ពង្រាយ​ជុំវិញ​តំបន់​ដែល​គាត់​បោះទីតាំង ដាក់​ឧបករណ៍​បន្លឺ​សម្លេង​សត្វ​យំ ដែល​មាន​សម្លេង​សត្វ​ស្លាប​ផ្សេង​គ្នា ដើម្បី​ហៅ​ឲ្យ​ប្រភេទ​សត្វ​ទាំងនោះ​រត់​ចូល​អន្ទាក់ ឬ​ហើរ​មក​ជាប់​មង​ដែល​គាត់​ដាក់​ពង្រាយ​​ពាសពេញ​ផ្ទៃ​អាកាស​ ។

អ្នក​ដែល​ដឹង​ពី​វិធី​ចាប់​សត្វ​ស្លាប​ពេល​យប់​បែប​នេះ​ បាន​ចាត់​ទុក​ថា «​នេះ​ជា​វិធី​ចាប់​សត្វ​ស្លាប ដោយ​មិន​ចាំបាច់​បញ្ចេញ​កម្លាំង ហើយ​មាន​ប្រសិទ្ធភាព​បំផុត» ​។  ការ​ប្រើ​ឧបករណ៍​បន្លឺ​សម្លេង​សត្វ​យំ ដែល​មាន​សម្លេង​ផ្សេង​គ្នា​នេះ ភាគច្រើន​គេ​ប្រព្រឹត្ត​នៅ​ពេល​យប់ នៅ​តាម​​ទី​ទួល ឬ​តាម​វាលស្រែ ជា​ពិសេស ​ក្នុង​រដូវ​ច្រូតកាត់​នេះ​តែ​ម្ដង​ ។       

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ការ​ប្រើប្រាស​សាច់​មង​ដាក់​ពង្រាយ​លើ​អាកាស​ដូច​ប្ដី​ប្រពន្ធ​ខ្មែរ​អ៊ី​ស្លា​ម​ប្រព្រឹត្ត​ខាងលើ​ មាន​ប្រយោជន៍​០២​យ៉ាង ទី​១-​សម្រាប់​ចាប់​សត្វ​ស្លាប​នានា​នៅ​ពេល​យប់ នៅ​ពេល​ដែល​វា​ហោះហើរ​មក​រក​ប្រភព​នៃ​សម្លេង​សត្វ​យំ​ដែល​បន្លឺ​ដោយ​ឧប​
ករណ៍ និង​ទី​២-​សាច់​មង​នេះ ​អាច​ស្ទាក់​ចាប់​បាន​សត្វ​ស្លាប​គ្រប់​ប្រភេទ​ដែល​ហោះហើរ​ពេល​ថ្ងៃ​។ ដូច​ជា​សត្វ​កុក សត្វ​ចាប សត្វ​លលក ។​ល​។ ​និង​។​ល​។ នេះ​ជា​វិធី​ចាប់​សត្វ​ស្លាប​បែប​ទំនើប និង​យ៉ាង​រង្គាល​ដែល​អាច​បំផ្លាញ​សត្វ​ស្លាប​ឲ្យ​ផុត​ពូជ​បាន​ទៅ​អនាគត ។

ពាក់ព័ន្ធ​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​អ្នក​ចាប់​សត្វ​ពេល​យប់ ដែល​មាន​លោក ហ៊ាន វ​ណ្ណា មេ​រង​ប៉ុ​ស្ដិ៍​បាយដំរាំ​ចាំ​កាង​ពីក្រោយ​ខ្នង​ជន​ប្រព្រឹត្ត​យ៉ាង​ច្បាស់​ក្រឡែត​នេះ តាម​រយ​:​ទូរស័ព្ទ​លោក ហេង បារាំង អធិការ​ស្រុក​បាណ​ន់ ហាក់​រារែក​ខ្លាំង​ក្នុង​ការ​បំភ្លឺ​រឿង​នេះ​ ។ នៅ​ពេល​ដល់​សាច់​រឿង​ពាក់ព័ន្ធ​នឹង​លោក​មេ​រង​ប៉ុស្តិ៍​ខាងលើ​ កាង​បទល្មើស លោក​អធិការ​ធ្វើ​ជា​ស្ដាប់​​មិន​ឮ ឆ្លើយរ​អាក់​រអួល តែ​ចុង​ក្រោយ​​ឮ​សម្លេង​ច្បាស់​ចែស​នៅ​លោក​ឆ្លើយ​ថា «​ខ្ញុំ​កំពុង​ជាប់​ប្រជុំ ហើយ​ក៏​ចុច​ផ្ដាច់​ទៅ» ​។

ជុំវិញ​វត្ថុ​តាង​ដែល​ដកហូត​បាន​ពី​ប្ដី​ប្រពន្ធ​ប្រព្រឹត្ត​បទល្មើស បើ​តាម​ប្រភព​ព័ត៌មាន​ថា សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​មាន​ដូច​ជា ឧបករណ៍​បំពង​សម្លេង សម្រាប់​ចាក់​សម្លេង​សត្វ​សាច់​មង​ចំនួន​១៥​ខ្សែ ដែល​មួយ​ខ្សែ​ៗ​មាន​ប្រវែង​១៥​ម៉ែត្រ​ ។  ប្រភព​ដដែល​បាន​បញ្ជាក់​ថា ទាំង​វត្ថុ​តាង ទាំង​ជន​ប្រព្រឹត្ត​ពីរ​នាក់​ប្ដី​ប្រពន្ធ​ត្រូវ​បាន​នាំ​ទៅ​កាន់​ប៉ុ​ស្ដ៍​បាយដំរាំ ដើម្បី​សួរនាំ ។

ប៉ុន្តែ​ចុង​ក្រោយ ​ប្ដី​ប្រពន្ធ​នោះ ត្រូវ​បាន​ធានា​ដោយ​លោក​មេ​រង​ប៉ុ​ស្តិ៍​ ឈ្មោះ វ​ណ្ណា ដដែល  ហើយ​ពាក់ព័ន្ធ​ផ្លូវច្បាប់​លោក​មេ​ប៉ុ​ស្ដិ៍​​បាន​ត្រឹម​​បង្គាប់​ឲ្យ​ធ្វើ​កិច្ចសន្យា​ប​ញ្ឈប់​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​បំផ្លាញ​សត្វ និង​បាន​ដកហូត​យក​វត្ថុ​តាង ហើយ​អនុញ្ញាត​ឲ្យ​ប្ដី​ប្រពន្ធ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំង​យប់ដោយរលូន ក្រោយ​កិច្ចធានា​ផ្ទាល់​ពី​លោក​មេ​រង​ប៉ុ​ស្ដិ៍បាយដំរាំ​​ ៕

ព័ត៌មាននេះនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាពបន្តទៀត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ