ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ច្រានចោល​ចំ​ពោះ​ការ​លើក​ឡើង​របស់​បណ្តាញសារព័ត៌មាន​ថៃ​ផ្សាយ​ថា «​កម្ពុជា​បា.ញ់​មុន និង​ប្រើប្រាស់​សព្វាវុធ​ធុន​ធ្ងន់​»ជា​ការ​មិន​ពិត

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ក្រសួងការពារជាតិ​កម្ពុជា​​បាន​ច្រានចោល​ ចំពោះ​ការ​ផ្សាយ​របស់​បណ្ត​ញ​សារព័ត៌មាន​ថៃ​ថា ​កម្ពុជា​បាន​បើក​ការ​បាញ់ប្រហារ​មុន និង​ប្រើប្រាស់​សព្វាវុធ​ធុន​ធ្ងន់​នោះ​ ជា​ការ​មិន​ពិត​នោះ​ទេ​ ។   លោក​ជំទាវ…

រាជធានី​ភ្នំពេញ​ ៖ ​ក្រសួងការពារជាតិ​កម្ពុជា​​បាន​ច្រានចោល​ ចំពោះ​ការ​ផ្សាយ​របស់​បណ្ត​ញ​សារព័ត៌មាន​ថៃ​ថា ​កម្ពុជា​បាន​បើក​ការ​បាញ់ប្រហារ​មុន និង​ប្រើប្រាស់​សព្វាវុធ​ធុន​ធ្ងន់​នោះ​ ជា​ការ​មិន​ពិត​នោះ​ទេ​ ។  

លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨​ ខែធ្នូ​ ឆ្នាំ​២០២៥ នេះ​​ថា ការ​លើក​ឡើង​របស់​ផេ​ក​ផ្លូវការ​របស់​កងទ័ព​ថៃ និង​បណ្តាញសារព័ត៌មាន​ថៃ​មួយ​ចំនួន​ដែល​ថា ​កម្ពុជា​បើក​ការ​បាញ់​មុន និង​ប្រើ​សព្វាវុធ​ធុន​ធ្ងន់​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ គឺជា​ព័ត៌មាន​មិន​ពិត កងកម្លាំង​យោធា​ថៃ​បាន​ចាប់ផ្តើម​បើក​ការ​វាយប្រហារ​មក​លើក​ង​កម្លាំងយោធា​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២៥ ចាប់តាំងពី​ម៉ោង​៥​ព្រឹក​មក​។

លោក​ជំទាវ​អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា​ សកម្មភាព​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​យោធា​ថៃ​បាន​ធ្វើ​សកម្មភាព​បង្កហេតុ​ជា​ច្រើន​រាប់​មិន​អស់​ច្រើន​ថ្ងៃ​មក​ហើយ ជា​ពិសេស​ ឧបទ្ទវ​ហេតុ​កាលពី​ម្សិលមិញ​នៅ​ព្រ​លាន​ថ្ម ក្នុង​ចេតនា​ញុះញង់​ ដើម្បី​នាំ​ដល់​ការ​ប៉ះទង្គិច​គ្នា​។

ក្រសួងការពារជាតិ​ឈរ​លើ​ស្មារតី​នៃ​ការ​គោរព​រាល់​កិច្ចព្រមព្រៀង​ដែល​បាន​ឯកភាព​គ្នា និង​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ នៅ​ក្នុង​ឧប្បត្តិ​ហេ​តុ​លើក​ទី​ពីរ​នោះ កងកម្លាំង​កម្ពុជា​ក៏​មិន​បាន​ធ្វើការ​បាញ់​តបត​ឡើយ និង​កំពុង​បន្ត​តាម​ដាន​លើ​កា​រវិ​វត្ត​នេះ​យ៉ាង​ប្រុង​ប្រយ័ត្ន និង​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ ។

ជាមួយ​គ្នា​នេះ កម្ពុជា​បាន​ជូនដំណឹង​ជា​លើក​ទី​ពីរ​ទៅ​ក្រុម​អ្នក​សង្កេត ការណ៍​អាស៊ាន (AOT) អំពី​ឧប្បត្តិ​ហេតុនេះ​រួច​ហើយ ព្រមទាំង​គ្រោង​នឹង​ស្នើ​ឱ្យ AOT ចុះ​ទៅ​ទីតាំង​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត ដើម្បី​ស្វែងរក​ការ​ពិត និង​ធានា​ឱ្យ​បាន​នូវ​តម្លាភាព យុត្តិធម៌ និង​ភាព​ត្រឹមត្រូវ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ