ពលរដ្ឋខេត្តព្រះវិហារនាំគ្នាភៀសខ្លួនចេញពីតំបន់គ្រោះថ្នាក់ ខណៈថៃបន្តបា.ញ់ប្រហារនាព្រឹកនេះ
ខេត្តព្រះវិហារ ៖ លោក នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី៨ ខែធ្ននេះថា ៖…
ខេត្តព្រះវិហារ ៖ លោក នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី៨ ខែធ្ននេះថា ៖…
ខេត្តព្រះវិហារ ៖ លោក នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី៨ ខែធ្ននេះថា ៖ ប្រជាពលរដ្ឋនៅខេត្តព្រះវិហារ បានភៀសខ្លួនពីការបើកការបាញ់ប្រហាររបស់យោធាថៃមកលើកម្ពុជា ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់បន្ថែមថា ចាប់តាំងពីរសៀលថ្ងៃទី៧ ខែធ្នូ រហូតមកដល់ពេលនេះ យោធាថៃបានបើកការបាញ់ប្រហារមកលើកម្លាំងកងទ័ពកម្ពុជា និងទីតាំងជនស៊ីវិល ខណៈកងទ័ពកម្ពុជាបានប្រកាន់នូវភាពអត់ធ្មត់ខ្ពស់។

អាជ្ញាធរខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យបានខិតខំប្រឹងប្រែងជួយសម្របសម្រួលពលរដ្ឋដើម្បីជម្លៀសខ្លួនពីកន្លែងគ្រោះថ្នាក់ មកទីតាំងសុវត្ថិភាព ។
សូមបញ្ជាក់ថា ៖ ក្រសួងការពារជាតិបានប្រកាសនាព្រឹកថ្ងៃទី០៨ ខែធ្នូនេះថា ៖ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោងប្រមាណ០៥:០៤នាទី យោធាថៃ បានបើកការបា.ញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបា.ញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថ្តក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា និងនៅចំការចេក និងការបើកការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេសឧបទវហេតុកាលពីម្សិលមិញនៅព្រលានថ្ម ក្នុងចេតនាញុះញង់ ដើម្បីនាំដល់ការប៉ះទង្គិចគ្នា៕




ចែករំលែកព័តមាននេះ