ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់ទោស​អតីត​ថៅកែ​ហាង«​អាយ​ឃ្យូសាច់​អាំង​​មូ​កា​ថៈ​ជ្រោយចង្វា​»​ពាក់ព័ន្ធ​សែក​ស្អុយ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២៤ បាន​លើកយក​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ​ពាក់ព័ន្ធ​អតីត​ថៅកែ​ហាង​«​អាយ​ឃ្យូ សាច់​អាំង​មូ​កា​ថៈ​» ម្នាក់ ជាប់ចោទ​ពី​បទ​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ពោល​គឺ​ប្រើប្រាស់​មូល​ទាន​ប័ត្រ​គ្មាន​សាច់ប្រាក់​«​ស្អែក​ស្អុយ​ជាង​២៤​មឺ​ន​ដុល្លារ​អា​មេ​រិ​ក​» ​មក​បើក​សនា​ការ ដើម្បី​ផ្ត​ន្ទ​ទោស​លើ​ជន​ត្រូវ​ចោទ ។

សវនាការ​នេះ ជា​សវនាការ​សាធារណៈ​ដឹកនាំ​ដោយ​លោក ឆែ វិ​វ​ឌ្ឍ​នះ ចៅក្រម​ជំនុំជម្រះ និង​លោក ប៉េង ម៉េ​ង​គ័ង ព្រះរាជ អាជ្ញា​រង​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​«​ជំនួស​លោក វ៉ិ​ត ម​ឃៈ ព្រះរាជអាជ្ញា​រង​កាន់​សំណុំរឿង​ជាប់រវល់​» ។ ចំពោះ​ជន​មុខ​ជន​ត្រូវ​ចោទ និង​មេធាវី​ការពារ​ក្តី​ឲ្យភាគី​ដើមបណ្តឹង និង​មេធាវី​ការពារ​ក្តី​ឲ្យ​ចុង​ចម្លើយ ។

សវនាការ​បាន​បញ្ជាក់​អំពី​សិទ្ធិ​របស់​ជន​រង​គ្រោះ ឬ​ដើមបណ្តឹង​រដ្ឋប្បវេណី
១-​សិទ្ធិ​បង្ហាញ​ភស្តុ​តាង សំអាង​សាក្សី និង​សំណូមពរ​ផ្សេង​ៗ
២-​សិទ្ធិ​បដិសេធ​ចៅក្រម​ជំនុំជម្រះ
៣-​សិទ្ធិ​ការពារ​ខ្លួន​ដោយ​ខ្លួនឯង ឬ​សុំ​មេធាវី​ការពារ​ឬ​អ្នក​ដទៃ​ណាមួយ​ផ្សេង​ទៀត ។

អង្គហេតុ​ដែល​នាំ​ឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លើកយក​មក​បើក​សវនាការ​នា​ពេល​នេះ​គឺ ធ្វើ​ឡើង​តាម​ពាក្យបណ្តឹង​របស់​ភាគី​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា ឈ្មោះ​តាន់ ប៉ូ​ទាន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ ជា​ពាណិជ្ជករ ស្នាក់​នៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ បាន​ប្តឺ​ង​ទៅ​លើ​ឈ្មោះ ច​ន រស្មី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​ជា​មន្ត្រី​នគរបាល​ជាតិ និង​អតីតៈ​ជា​ថៅកែ​ហាង អាយ​ឃ្យូ សាច់​អាំង​មូ​កា​ថៈ ជ្រោង​ចង្វា ស្នាក់​ផ្លូវ​លេខ​៥៩៨ បុរី​ជីប​ម៉ុង សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ពី​បទ​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៣ តាម​បញ្ញត្តិ​មាត្រា​២៣១ នៃ​ច្បាប់​ស្តី​ពី​ឧបករណ៍​អាច​ជួញដូរ​បាន ។

ដើមចម​កាលពី​ឆ្នាំ​២០១៩ និង​ក្នុង​ឆ្នាំ​២០២២ ឈ្មោះ​ច​ន រស្មី បាន​ទៅ​ខ្ចីប្រាក់​ពី​ដើមបណ្តឹង​ចំនួន​២៤​ម៉ឺន​៤៣០០​ដុល្លារ​អា​មេ​រិ​ក ដើម្បី​យក​ទៅ​ពង្រីក​មុខរបរ​រកស៊ី ដោយ​បាន​ចេញ​មូលប្បទានប័ត្រ​លេខ​១២៧៩១៦​មួយ​សន្លឹក ចុះ​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៣ ដែល​មាន​ទឹកប្រាក់​ចំនួន​២៤ ៤៣០០​ដុល្លារ​អា​មេ​រិ​ក របស់​ធនាគារ​វ​ឌ​ឌ្ឍ​នៈ​អាស៊ី​ចំកាត់ (ABA) ឲ្យ​ទៅ​ម្ចាស់បំណុល​ដើម្បី​ទុក​សម្រាប់​បើកប្រាក់ ។

លុះដល់​ថ្ងៃ​កំណាត់​ជន​រង​គ្រោះ​បាន​យក​មូល​ទាន​ប័ត្រ​នោះ​ទៅ​បើក​យក​ប្រាក់ ស្រាប់តែ​ខាង​ធនាគារ​បញ្ជាក់​មក​វិញ​ថា មូលប្បទានប័ត្រ​នេះ​ពុំ​មាន​សាច់ប្រាក់​ទេ ពោល​គឺ​«​សែក​ស្អុយ​» ។ បន្ទាប់​ពី​ដឹង​ថា មូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់ ជន​រង​គ្រោះ​បាន​ទំនាក់ទំនង​ទៅ​ឈ្មោះ ច​ន រស្មី ដើម្បី​ប្រាប់​សាច់​រឿង​ដែល​បាន​ចេញ​សែក​ស្អុយ​មួយ​សន្លឹក​នោះ មិន​មាន​ទឹកប្រាក់​ក្នុង​គណនី តែ​បែ​ជា​ឈ្មោះ ច​ន រស្មី មិន​ទទួលខុសត្រូវ​សង​ប្រាក់​ទៅ​ដើមបណ្តឹង ថែម​ទាំង​គេចវេស និង​ចេះ​តែ​សុំ​ពន្យា​ពេល​រហូត ។

ហើយ​បន្ទាប់​មក​ទៀត​ជន​រង​គ្រោះ​បាន​ទទួល​ដំណឹង​ថា ឈ្មោះ ច​ន រស្មី និង​ប្រពន្ធ ទទួល​បាន​ទិ​ត​ដ្ឋា​ការ​ទៅ​លេង និង​ទៅ​រស់នៅ​ប្រទេស​អូ​ស្តា​លី ដូច្នោះ​ហើយ​ទើប​ដើមបណ្តឹង​មិន​សុខចិត្ត ក៏​សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង ចូល​ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​ជួយ​រក​យុ​ត្តិ​ធ​ម៍ ។ ដោយ​សំណូមពរ ៖

១.-​សុំ​បង្គាប់​ឲ្យ​ឈ្មោះ ច​ន រស្មី ប្រគល់​ប្រាក់​ចំនួន ២៤ ៤៣០០ ដុល្លារ​អា​មេ​រិ​ក​ឲ្យ​មក​ដើមបណ្តឹង​រដ្ឋប្បវេណី​វិញ ។
២-​ទាមទារ​សំណង​ការ​ខូចខាត និង​ថ្លៃ​សេវាកម្ម​ច្បាប់​ចំនួន ២០ ០០០ ដុល្លារ​អា​មេ​រិ​ក ។
៣-​សុំ​ឲ្យ​ច្បាប់​ឃាត់ខ្លួន និង​ធ្វើការ​ចោទប្រកាន់​លើ​ឈ្មោះ ច​ន រស្មី បញ្ជូន​ទៅ​តុលាការ​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។

ក្រោយ​ពី​ទទួល​បា​ម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​ឈ្មោះ ច​ន រស្មី ចូលខ្លួន ដើម្បី​បំភ្លឺ​លើ​ពាក្យបណ្តឹង​ចោទប្រកាន់​នេះ​ជា​ច្រើន​លើ ប៉ុន្តែ​ជនសង្ស័យ​មិន​ព្រម​ចូល ទើប​តំណាង​អយ្យការ​អម​សាលាដំបូង​សម្រេច​ធ្វើការ​ចោទប្រកាន់​សំណុំរឿង និង​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើប ដើម្បី​បន្ត​នីតិវិធី ។

បន្ទាប់​មក​ទៀត ចៅក្រម​ស៊ើបសួរ​ក៏​បាន​ចេញ​ដីកា​បង្គាប់ ឲ្យ​សមត្ត​កិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ទៅ​នាំ​ខ្លួន​ជនសង្ស័យ នៅ​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៣ ហើយ​ជនសង្ស័យ​ក៏​ត្រូវ​បាន​ឃុំខ្លួន​ជា​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ម​១​ព្រៃ​ស ចាប់ពី​ពេល​នោះ​មក ។

សវនាការ​បាន​ធ្វើការ​សាកសួរ​ដេញដោល​រហូត​ដល់​សម្រាក ទើប​ចៅក្រម​ជ​នុំ​ជម្រះ​បាន​សម្រេច លើក​ពេល​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ទៅ​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៤ ខាង​មុខនេះ ៕