ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិកក្រុមហ៊ុនJNT អ៊ិចប្រេស ដឹកជញ្ជូនអីវ៉ាន់តវ៉ារឿងថៅកែមិនបើកប្រាក់ខែឱ្យ

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុគ្គលិកក្រុមហ៊ុនJNTអ៊ិចប្រេសចំនួន៦នាក់នាំគ្នាតវ៉ាទាំងយប់រឿងថៅកែក្រុម

រាជធានីភ្នំពេញ ៖ បុគ្គលិកក្រុមហ៊ុនJNTអ៊ិចប្រេសចំនួន៦នាក់នាំគ្នាតវ៉ាទាំងយប់រឿងថៅកែក្រុមហ៊ុនមិនព្រមបើកប្រាក់ខែឱ្យ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ថ្ងៃទី២៤ខែមេសាឆ្នាំ២០២៤នៅ នៅទល់មុខសាខាក្រុមហ៊ុនខាងលើ ស្ថិតនៅសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បុគ្គលិកក្រុមហ៊ុនទាំង៦នាក់ខាងលើបាននិយាយប្រាប់ថា ដោយសារតែពួកគាត់មិនព្រម ស៊ីញ៉េកុងត្រាឱ្យក្រុមហ៊ុន ក្នុង៦ខែម្ដងហើយពួកគាត់ជាបុគ្គលិកចាស់ គឺពួកគាត់មិនចាំបាច់ស៊ីញ៉េកុងត្រាឡើយ បើពួកគាត់ស៊ីញ៉េកុងត្រាឱ្យក្រុមហ៊ុន ដូចជាបុគ្គលិកថ្មី ចង់ក្រុមហ៊ុនចង់បញ្ឈប់ថ្ងៃណាក៏បាន ។ ពីមុនមានបុគ្គលិកចំនួន៩នាក់ឯណោះ ដែលក្រុមហ៊ុនមិនព្រមបើកប្រាក់ខែឱ្យ ក្នុងនោះ៣នាក់ត្រូវបានក្រុមហ៊ុនបើកឱ្យលួចលាក់បិទបាំងមិនឱ្យពួកគាត់ដឹង មិនដឹងបើកប្រាក់ខែក្នុងលក្ខណៈយ៉ាងណានោះឡើយ ។

ប្រភពដដែលបានឱ្យដឹងថា ពួកគាត់បានទៅប្តឹងដល់ក្រសួងការងារដែរ តែក្រុមហ៊ុននៅមិនតែព្រមបើកប្រាក់ខែឱ្យពួកគាត់ ក្នុងនោះពួកគាត់សុំសំណូមពរ ដល់ក្រុមហ៊ុន សុំឱ្យបើកប្រាក់ខែឱ្យដូចធម្មតា ព្រមទាំងឱ្យពួកគាត់ធ្វើការដូចដើម បើចង់បញ្ឈប់ពួកគាត់ សូមឱ្យដោះស្រាយតាមក្រសួងការងារដែលដាក់ឱ្យ មានប្រាំចំណុចផងដែរ។

បុគ្គលិកខាងលើបានបញ្ជាក់ប្រាប់ថា ពួកគាត់ធ្លាប់ តវ៉ានឹងផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ ផ្ទាល់ខ្លួន២ដងផងដែរ និងទាក់ទងអ្នកសារព័ត៌មានដើម្បីជួយផ្សព្វផ្សាយឱ្យពួកគាត់ ។ បុគ្គលិកម្នាក់ក្នុងចំណោម៦នាក់ខាងលើ ក្រុមហ៊ុនយកលេសចោទប្រកាន់ថាបុគ្គលិកម្នាក់ធ្លាប់លួចប្រេងក្រុមហ៊ុនផងដែរ ។

ជាចុងក្រោយ បុគ្គលិកខាងលើសូមឱ្យថ្នាក់ដឹកនាំជួយមើលក្រុមហ៊ុនខាងលើ បើកប្រាក់ខែឱ្យពួកគាត់ហើយឱ្យពួកគាត់មានការងារបន្តទៀតផង ។

ទោះជាយ៉ាងណា ក្រុមហ៊ុនខាងលើ មិនទាន់មានការឆ្លើយតបនោះទេ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ