ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ម៉ូតូ​បាន​សម្រេច អស់លក្ខណ៍​ត្រឹម​ប្រព័ន្ធ GPS

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៣​នាក់ បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ពី​នារី​ម្នាក់ បាន​សម្រេច រួច​គេចខ្លួន​បាត់ ដោយ​ពុំ​បានដឹង​ថា ម៉ូតូ​នោះ​មាន​ភ្ជាប់​ប្រព័ន្ធ​តាមដាន​សុវត្ថិភាព GPS ឡើយ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៣​នាក់ បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ពី​នារី​ម្នាក់ បាន​សម្រេច រួច​គេចខ្លួន​បាត់ ដោយ​ពុំ​បានដឹង​ថា ម៉ូតូ​នោះ​មាន​ភ្ជាប់​ប្រព័ន្ធ​តាមដាន​សុវត្ថិភាព GPS ឡើយ ហើយ​ក្រោយមក បាន​នាំ​គ្នា​ទៅ​ជួបជុំ​គ្នា​នៅ​កន្លែង​លក់​ទឹកត្នោតជូរ​មួយ​កន្លែង ក៏​ត្រូវ​បាន​នគរបាល​ទៅ​ដល់​ល្មម រួច​ឃាត់ខ្លួន​បាន​ទាំង​សម្បុក​តែ​ម្ដង ។

ហេតុការណ៍​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​៥​និង​៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៤ នៅ​ចំណុច​បន្ទប់​ជួល ភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទាំង​៣​នាក់ រួម​មាន ៖
១. ឈ្មោះ ចាន់ សុ​ផា​ណា អាយុ​២៤​ឆ្នាំ
២. ឈ្មោះ ថុ​ន បញ្ញា អាយុ​២៦​ឆ្នាំ
និង​៣. ឈ្មោះ សឿ​ន សុខ ជា អាយុ​២៧​ឆ្នាំ ។
ជនសង្ស័យ​ទាំង​៣​នាក់​នេះ ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

នគរបាល​ដកហូត​បាន ៖ ពិល​ឆក់ ពណ៌​ខៀវ​១​ដើម សោរ​អក្សរ​តេ​០១​ដើម ដែក​កែ​ច្នៃ​សម្រាប់​ឆ្កឹះ​សោ​ម៉ូតូ​១ និង​ទូរ​សព្ទ​ដៃ​ម៉ាក​ណូ​គា​១​គ្រឿង ។

ម្ចាស់​ម៉ូតូ​ឈ្មោះ ម​.​ស​.​ន ភេទ​ស្រី អាយុ​២១​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​កន្លែង​កើតហេតុ និង​មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង​។ ចំណែក​ម៉ូតូ​របស់​នាង ម៉ាក Honda Beat ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 1KK-6359 ។

តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទុក​ម៉ូតូ​ម៉ាក​ហុងដា​ប៊ីត ពណ៌​ខៀវ ស្លាក​លេខ ភ្នំពេញ​1KK-6359 នៅ​មុខ​បន្ទប់​ផ្ទះ​ជួល ដែល​នាង​ស្នាក់​នៅ​រួច​ចូល​សម្រាក​នៅ​ក្នុង​បន្ទប់​ជួល និង​ដេក​លង់លក់​រយៈពេល​ប្រមាណ​៣០​នាទី​។ លុះ​ពេល​ក្រោកពីដំណេក ស្រាប់តែ​បាត់​ម៉ូតូ នាង​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣ ដោយ​បាន​ប្រាប់​ថា ម៉ូតូ​របស់​នាង​មាន​ភ្ជាប់​ប្រព័ន្ធ តាមដាន​សុវត្ថិភាព GPS ។

ប្រភព​ដដែល បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រោយ​ពី​ទទួល​ពាក្យបណ្ដឹង​របស់​នាងរង​គ្រោះ​រួច​ហើយ កម្លាំង​នគរបាល​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ​តាម​ប្រព័ន្ធ GPS នោះ និង​កំណត់​បាន​ទីតាំង​លាក់ខ្លួន​របស់​ក្រុម​ចោរ​។ ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ទាំង​សម្បុក​នៅ​ចំណុច​កន្លែង​លក់​ទឹកត្នោតជូរ​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បន្ទាប់​មក​បាន​នាំ​ខ្លួន​ធ្វើការ​សាកសួរ ។

ប្រភព​ខាងលើ​បាន​បញ្ជាក់​ប្រាប់​ទៀត​ថា ជនសង្ស័យ​ឈ្មោះ ចាន់ សុ​ផា​ណា និង​ឈ្មោះ ថុ​ន បញ្ញា បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ធ្លាប់​ជាប់ពន្ធ​ធានា​គារ​ព្រៃ​.​ស ចំនួន​០៨​ខែ ក្នុង​បទល្មើស​គ្រឿងញៀន និង​ចោរកម្ម ហើយ​ធ្លាប់​ជាប់​នៅ​មណ្ឌល​កែប្រែ​ផង​ដែរ​។

ចំណែក​ជនសង្ស័យ​ឈ្មោះ សឿ​ន សុខ​ជា បាន​ឆ្លើយ​សារភាព ខ្លួន​ថា​ធ្លាប់​ជាប់ពន្ធ​ធានា​គារ​ចំនួន ០៨​ខែ នៅ​ខេត្តព្រៃវែង និង​ធ្លាប់​ជាប់​នៅ​មណ្ឌល​កែប្រែ​គ្រឿងញៀន​នៅ​ខេត្តបន្ទាយមានជ័យ​១​ដង និង​ជាប់​នៅ​មណ្ឌល​កែប្រែ​គ្រឿងញៀន​ឈ្មួញ​០១​ដង​។ នគរបាល​ក៏​បាន​ប្រគល់​ម៉ូតូ​ម៉ាក​ហុងដា​ប៊ីត ពណ៌​ខៀវ ជូន​ទៅ​ឲ្យ​នាង​ជន​រង​គ្រោះ​វិញ​ហើយ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ