ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ មិន​ក្រោម​៤​ដងនោះ​ទេ ចេញ​មក​វិញ​ជួញដូរ​គ្រឿងញៀ.ន​ដដែល

1 អាទិត្យ មុន

ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញា​សង្ស័យ​ជួញដូរ​គ្រឿងញៀន ដែល​ធ្លាប់​ជាប់គុក​ច្រើន​សារ​មក​ហើយ​នោះ ចេញ​មក​វិញ មិន​រាងចាល​សោះ នៅ​តែ​រកស៊ី​មុខរបរ​ដដែល ចុង​ក្រោយ ត្រូវ​សមត្ថកិច្ច​ក្របួច​បាន​បញ្ជូន ទៅ​ដេក​ក្នុង​គុក​ជា​ថ្មី​ម្តងទៀត…

ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញា​សង្ស័យ​ជួញដូរ​គ្រឿងញៀន ដែល​ធ្លាប់​ជាប់គុក​ច្រើន​សារ​មក​ហើយ​នោះ ចេញ​មក​វិញ មិន​រាងចាល​សោះ នៅ​តែ​រកស៊ី​មុខរបរ​ដដែល ចុង​ក្រោយ ត្រូវ​សមត្ថកិច្ច​ក្របួច​បាន​បញ្ជូន ទៅ​ដេក​ក្នុង​គុក​ជា​ថ្មី​ម្តងទៀត ។

ការ​ឃាត់ខ្លួន​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៤ ដោយ​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី ។

ប្រភព​បាន​ឲ្យ​ដឹង​ថា កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​បាន​ល្បាត​ដល់​ចំណុច​ផ្លូវលំ​ខាងជើង វត្ត​បាក់​ក ភូមិ​បាក់​ក ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ក៏​ប្រទះ​ឃើញ​ក្រុម​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព ពេល​នោះ​កម្លាំង​ជំនាញ ក៏​បាន​ឃាត់ខ្លួន​ធ្វើការ​សាកសួរ និង​ឆែកឆេរ​លើ​ខ្លួន​ពួក​គេ រក​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​គ្រឿងញៀន ចំនួន​០៥​កញ្ចប់ (​តូច​៣,​មធ្យម​២) និង​ទូរ​សព្ទ​ដៃ ២​គ្រឿង ។

ប្រភព​បន្ត​ថា ក្រោយ​ឆែកឆេរ សមត្ថកិច្ច​រក​ឃើញ​គ្រឿងញៀន ហើយ​ក៏​សុំ​គោលការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​រួម​មាន​៖

១-​ឈ្មោះ ហ៊ឹ​ម ម៉ុង​យ៉ា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ប្រវឹក​ពង ឃុំ​ទឹកល្អក់
២-​ឈ្មោះ ហង្ស ច​ន្នី ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​ភ្នៅ​ខាងត្បូង ឃុំ​ព្រៃ​ញាតិ
៣-​ឈ្មោះ ឆោម ហៀ​ង ហៅ ហ៊ា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​បឹង​ងោង ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ។

សមត្ថកិច្ច​បាន​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​៣ គឺ​ឈ្មោះ ហ៊ឹ​ម ម៉ុង​យ៉ា និង​ឈ្មោះ ឆោម ហៀ​ង គឺជា​មុខសញ្ញា​ចាស់​ដែល​សមត្ថកិច្ច​ធ្លាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ ក្នុង​ម្នាក់​ៗ មិន​ក្រោម​៤​ដងនោះ​ទេ តែ​ពួក​គេ ជាប់គុក​មិន​ដែល​បាន​យូរ​សោះ ពេល​ចេញ​មក​វិញ ប្រកប​របរ​ចាស់​ដដែល ទីបំផុត ក៏​ត្រូវ​ចូល​ទៅ​ដេកស៊ី​បាយ​គុក​សារ​ជា​ថ្មី​ម្តងទៀត ។

នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៤​នេះ​ដែរ ក្រោយ​កសាង​សំណុំរឿង សមត្ថកិច្ច​បាន​បញ្ជូន​ក្រុម​ជនសង្ស័យ ទៅ​កាន់​មន្ត្រី​ជំនាញ​ដើម្បី ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ