ប្រទះឃើញគ្រាប់មី.នច្រើនគ្រាប់ក.ប់ក្នុងចម្ការដំឡូងមី ក្រោយត្រាក់ទ័រភ្ជួររាស់ដី
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ គ្រាប់មីននិងគ្រាប់ផ្ទុះជាច្រើនប្រភេទ ត្រូវបានប្រជាកសិករប្រទះឃើញកប់
ខេត្តមណ្ឌលគិរី ៖ គ្រាប់មីននិងគ្រាប់ផ្ទុះជាច្រើនប្រភេទ ត្រូវបានប្រជាកសិករប្រទះឃើញកប់
ខេត្តមណ្ឌលគិរី ៖ គ្រាប់មីននិងគ្រាប់ផ្ទុះជាច្រើនប្រភេទ ត្រូវបានប្រជាកសិករប្រទះឃើញកប់ក្នុងដីចម្ការដំឡូងមី ក្រោយមានត្រាក់ទ័រភ្ជួររាស់ដី តែសំណាងល្អមិនមានគ្រោះថ្នាក់។
ការរកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះក្រោយមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីហេតុការណ៍ណ៏ដ៏តក់ស្លុតផ្ទុះគ្រាប់បេ៤១សម្លា.ប់មនុស្សចំនួន៤នាក់នៅខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។
លោក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ ដឹងថា នៅវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០២៤ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយក្រុមការងារស៉ីម៉ាក់ដឹកនាំដោយលោក សុន សុខឃុន ប្រធានក្រុម BAC កងឯកភាពកម្ចាត់មីនទី៥ បានចុះទៅទីតាំងគ្រាប់ដែលសេសសល់ពីសម័យសង្រ្គាម នៅចំណុចចម្ការប្រជាពលរដ្ឋ ស្ឋិតនៅភូមិស្វាយចេក សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
លោកអធិការបន្តថា គ្រាប់ទាំងនោះរួមមាន ១-មីនតោនTMN៤៦ ចំនួន ០៤គ្រាប់ ។ ២-គ្រាប់១២ក្បៀសចំនួន០៤កេស ។ ៣-គ្រាប់(DK82)ចំនួន០៥គ្រាប់ ។ ៤-គ្រាប់កាំភ្លើងយន្តចំនួន ៣កេស ។ គ្រាប់ទាំងនេះក្រុមការងារស៉ីម៉ាក់និងបន្តធ្វើការងារតាមជំនាញពួកគាត់យកទៅកម្ទេចចោល។
សូមរំឭកថា ថ្មីៗកន្លងទៅ មានករណីផ្ទុះគ្រាប់ បណ្ដាលឱ្យគ្រោះថ្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋជនជាតិដើមព្នងចំនួន៤នាក់ និងរងរបួសធ្ងន់ស្រាលចំនួន២នាក់៕
ចែករំលែកព័តមាននេះ