ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេក្រុមហ៊ុនចិនមួយនេះ ចេញគោលការណ៍ថ្មី បុគ្គលិកអាចច្បាប់១០ថ្ងៃ បើមិនសប្បាយចិត្ត អត់ចង់មកធ្វើការ

1 ឆ្នាំ មុន

(ចិន)៖ ថ្មីៗនេះម្ចាស់ក្រុមហ៊ុនលក់រាយនៅក្នុងប្រទេសចិន បានប្រកាសគោលការណ៍ថ្មី ថាបុគ្គលិកនៃផ្សារទំនើប Fat Dong Lai មាន Sad Leave…

(ចិន)៖ ថ្មីៗនេះម្ចាស់ក្រុមហ៊ុនលក់រាយនៅក្នុងប្រទេសចិន បានប្រកាសគោលការណ៍ថ្មី ថាបុគ្គលិកនៃផ្សារទំនើប Fat Dong Lai មាន Sad Leave ចំនួន១០ថ្ងៃក្នុងមួយឆ្នាំ ដែលមានន័យថាក្នុងប្រការណាដែលបុគ្គលិកមានអារម្មណ៍មិនល្អ ឬមិនសប្បាយចិត្ត អាចដាក់ច្បាប់សម្រាកបាន។

នៅចុងខែមីនា លោក Yu Donglai ដែលជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Fat Dong Lai ដែលជាបណ្តាញលក់រាយនៅខេត្ត Henan ភាគកណ្តាលប្រទេសចិនបានប្រកាសថាបុគ្គលិកនឹងមានសិទ្ធិស្នើសុំការឈប់សម្រាកបន្ថែម ១០ថ្ងៃតាមការសំរេចចិត្តរបស់ពួកគេ។

មហាសេដ្ឋីលក់រាយនៅក្នុងប្រទេសចិនបានចេញគោលការណ៍នេះ ដើម្បីជួយបុគ្គលិកឱ្យសម្រេចបានតុល្យភាពជីវិតការងារកាន់តែប្រសើរ។ លោកបានលើកឡើងថា «ខ្ញុំចង់ឱ្យបុគ្គលិកគ្រប់រូបមានសេរីភាព។ អ្នក​រាល់​គ្នា​មាន​ពេល​ខ្លះ​ដែល​មិន​សប្បាយ​ចិត្ត ដូច្នេះ​ប្រសិន​បើ​អ្នក​មិន​សប្បាយ​ចិត្ត កុំ​មក​ធ្វើ​ការ​អី»។

លោកក៏ចង់ឱ្យនិយោជិតកំណត់ពេលសម្រាករបស់ពួកគេដោយសេរី ហើយដើម្បីឱ្យពួកគេទាំងអស់មានការសម្រាកគ្រប់គ្រាន់នៅខាងក្រៅការងារ។ ហើយការឈប់សម្រាកនេះមិនអាចបដិសេធដោយអ្នកគ្រប់គ្រងបានទេ។

គោលការណ៍នេះទទួលបានការគាំទ្រនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដីគោក រហូតមានអ្នកលេងបណ្តាញសង្គមចិនមួយចំនួនលើកឡើងថា  «ចៅហ្វាយល្អបែបនេះ និងវប្បធម៌ក្រុមហ៊ុននេះគួរតែត្រូវបានផ្សព្វផ្សាយទូទាំងប្រទេស»។

យោងតាមការស្ទង់មតិឆ្នាំ២០២១ ស្តីពីការថប់បារម្ភនៅកន្លែងធ្វើការនៅក្នុងប្រទេសចិន បុគ្គលិកជាង ៦៥ភាគរយមានអារម្មណ៍អស់កម្លាំង និងមិនសប្បាយចិត្តនៅកន្លែងធ្វើការ។ ប្រាក់ឈ្នួលទាប ទំនាក់ទំនងរវាងបុគ្គលស្មុគ្រស្មាញ និងវប្បធម៌បន្ថែមម៉ោងត្រូវបានគេរាយការណ៍ថាជាប្រភពសំខាន់នៃអារម្មណ៍អវិជ្ជមាននៅកន្លែងធ្វើការ៕ ប្រភព៖ ndtv

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ