ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ឆក់​ទូរ​សព្ទ​ដៃ​ពី​នារី​ម្នាក់​បាន​សម្រេច ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន​ភ្លាម​ៗ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៤ វេលា​ម៉ោង​២១​និង​១៥​នាទី…

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៤ វេលា​ម៉ោង​២១​និង​១៥​នាទី លោក​ឧត្តមសេនីយ៍ត្រី ប៊ុត វ​ណ្ណា​រដ្ឋ អនុប្រធាន​នាយកដ្ឋាន​ទទួល​ផែន បាន​ដឹកនាំ​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដែល​មាន​លោក​វរសេនីយ៍ឯក ញ៉ែ​ម វ៉​ន នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដោយ​មានការ​ចូលរួម​ពី​លោក​វរសេនីយ៍ទោ ប៊ុត ស៊ី​ម៉េ​ង នាយការិយាល័យ បាន​ដឹកនាំ​កម្លាំង​ជំនាញ ចុះ​ល្បាត​តាម​បណ្តោយ​ផ្លូវ​លេខ​R៦ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ក៏​ប្រទះ​ឃើញ​ជនសង្ស័យ ជិះ​ម៉ូតូ​ចំនួន​០១​គ្រឿង មាន​គ្នា​ចំនួន​០២​នាក់ បាន​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ​ដៃ​ពី​នារី​រង​គ្រោះ ដែល​កំពុង​ឈប់​ម៉ូតូ បាន​សម្រេច ។

ភ្លាម​នោះ កម្លាំង​ជំនាញ​ការិយាល័យ​ធ្វើការ​ប្រដេញ និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​ផ្លូវថ្នល់​រទេះភ្លើង ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ឈ្មោះ ម៉ឹង វិបុល ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីកន្លែង​ស្នាក់​នៅផ្ទះ​លេខ​១៥៥ ផ្លូវថ្នល់​រទេះ​ភ្លៀង សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ (​ជន​ដៃដល់​) ។ រីឯ​ឈ្មោះ ជាតិ ដែល​ជា​អ្នក​បើក​ម៉ូតូ​បាន​រត់គេច​ខ្លួន​បាត់ ។

សម្ភារ​ដកហូត​មាន ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ​កណ្តាល​1J-3063 (​របស់​ជនសង្ស័យ​) និង​ទូរ​សព្ទ​ដៃ​ម៉ាក iPhone 12pro max ពណ៌​ខៀវ (​របស់​ជន​រង​គ្រោះ​) ។ ទូរ​សព្ទ​នេះ ត្រូវ​បាន​កម្លាំង​ជំនាញ​បាន​ប្រគល់​ទៅ​ឲ្យ​នារី​រង​គ្រោះ​វិញ ។

បច្ចុប្បន្ន កម្លាំង​ជំនាញ​បាន​នាំ​ជនសង្ស័យ​ខាងលើ​មក​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ