ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោកយាយពិការដៃជើង​ហើយថែមទាំង​ងងឹតភ្នែក​ទៀត មកអង្គុយសុំទានគេក្នុងផ្សារព្រំ ខណៈមានកូន និងចៅផងដែរ

1 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៤​នេះ គេ​សង្កេត​ឃើញ​លោកយាយ​វ័យ​ចំណាស់​ម្នាក់ ដែល​ពិការ​ដៃជើង​កំពុង​អង្គុយ​សុំទាន​គេ​នៅ​ក្នុង​ផ្សារ​ព្រំ ស្ថិត​នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៤​នេះ គេ​សង្កេត​ឃើញ​លោកយាយ​វ័យ​ចំណាស់​ម្នាក់ ដែល​ពិការ​ដៃជើង​កំពុង​អង្គុយ​សុំទាន​គេ​នៅ​ក្នុង​ផ្សារ​ព្រំ ស្ថិត​នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

បើ​តាម​ការ​រៀបរាប់​ពី​លោកយាយ​មាន​វ័យ​ចំណាស់ ឈ្មោះ អ៊ុ​ន ឡាន អាយុ​៨៨​ឆ្នាំ មានស្រុក​កំណើត​រស់នៅ​ខេត្តកំពង់ឆ្នាំង បានឱ្យ​ដឹង​ថា ៖ គាត់​បាន​ចូល​មក​ក្នុង​ខេត្ត​ប៉ៃលិន តាម​រយៈ​ចៅស្រី​ម្នាក់ ដែល​មក​ស៊ីឈ្នួល​លក់​ផ្លែ​ឈើ​ឱ្យ​គេ​នៅ​ក្នុង​ផ្សារ​ព្រំ​ខាងលើ ដោយ​លោកយាយ​បាន​សុំ​ព្រះសង្ឃ​ត្រង់​កន្លែង​បរិវេណ​វត្ត​ផ្សារ​ព្រំ ស្នាក់​នៅ​ជា​រៀង​រាល់​យប់ ហើយ​ក៏​អង្គុយ​សុំទាន​គេ​អស់​រយ​:​ពេល​ជាង​១​ឆ្នាំ​មក​ហើយ​ដែរ ។

លោកយាយ​បន្ត​ទៀត​ថា កាលពីមុន​លោកយាយ​អាច​ដើរ​បាន​ដូច​គេឯង​ធម្មតា​ទេ ។ ប៉ុន្តែ ដោយសារ​បញ្ហា​ជំងឺលើសឈាម ឱ្យ​លោកយាយ​ប្រែ​ក្លាយទៅជា​ខ្វិន​ដៃ ខ្វិន​ជើង​ដើរ​លែង​រួច ក៏​គ្មាន​អ្នក​ចិញ្ចឹម​ដែរ ។ គាត់​មានកូន​ចំនួន​២​នាក់ កូនប្រុស​ម្នាក់ រស់នៅ​ខេត្តព្រះវិហារ ដោយ​គេ​មានកូន​ក្រមុំ​ក​ម្លោះ​អស់ហើយ តែ​មិន​ដែល​មក​លែង ឬ​សួរសុខទុក្ខ​គាត់​ជា​ម្តាយ​នោះ​ទេ ។ រីឯ​កូនស្រី​ម្នាក់​ទៀត​រស់នៅ​ក្នុង​ខេត្តបាត់ដំបង ជា​ស្ត្រី​មេម៉ាយ​ក៏​មិន​ធ្លាប់​ធ្វើ​ដំណើរ​មក​លេង​គាត់​ជា​ម្តាយ​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​នេះ​ដែរ ។ លោកយាយ​រៀបរាប់​ទាំង​សំឡេង​ញ័រ​បន្ត​ទៀត​ថា ការ​អង្គុយ​សុំទាន​គេ​នៅ​ក្នុង​ផ្សារ​នេះ​ក្នុង​១​ថ្ងៃ​បាន​ថវិកា​ចាប់ពី​១​ទៅ​២​ម៉ឺន​រៀល ដើម្បី​ទិញ​អាហារ​ទទួលទាន​លុះដល់​ពេល​ល្ងាច​ទើប​ចៅ​មក​ដឹក​យក​ទៅ​កន្លែង​ស្នាក់​នៅ ឯ​ក្នុង​បរិវេណ​វត្ត​ផ្សារ​ព្រំ​វិញ ។

លោកយាយ​បញ្ជាក់​ថា រាល់ថ្ងៃ​លោកយាយ​ស្នាក់​នៅ​តែ​ម្នាក់ឯង​ទេ ពិតជា​លំបាក​ខ្លាំង ដោយសារ​តែ​ខ្លួន​កាន់តែ​ចាស់ ហើយ​ងងឹតភ្នែក​ថែម​ទៀត ដោយ​ចៅស្រី​ជួល​បន្ទប់​ផ្ទះ​គេ​ស្នាក់​នៅ​ក្បែរ​ផ្សារ ដើម្បី​ងាយស្រួល​ងើប​ពី​យប់​ទៅ​លក់​ផ្លែ​ឈើ​ឱ្យ​គេ បាន​ប្រាក់​កម្រៃ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ខ្លួនឯង ហើយ​ក៏​តែងតែ​ដាំបាយ និង​ធ្វើ​ម្ហូបអាហារ​យក​ទៅ​ជូន​លោកយាយ​ពិសា​ជា​ញឹកញាប់​ដែរ ។

ចំពោះ​ការ​អង្គុយ​សុំទាន​នៅ​ក្នុង​ផ្សារ​នេះ មិន​មានការ​ហាមឃាត់​ពី​អាជ្ញាធរ​មូលដ្ឋាន ឬ​ដេញ​ពី​ម្ចាស់​ផ្សារ​នោះ​ទេ ខណៈ​ដែល​គាត់​មាន​សភាព​ងងឹតភ្នែក មើល​អ្វី​មិនឃើញ​ច្បាស់​ឡើយ ដោយ​ស្តាប់​ឮ​តែ​សំឡេង​ប៉ុណ្ណោះ ។ តែ​អ្វី​ដែល​គួរ​ឱ្យ​អាណិតអាសូរ​នោះ គឺ​លោកយាយ​មាន​វ័យ​ចំណាស់​ដល់​ថ្នាក់​នេះ​ហើយ គួរតែ​មាន​កូនចៅ​បីបាច់​ថែរក្សា​ឱ្យ​បាន​ដិត​ដល់​ល្អ ខណ​:​ដែល​គាត់​បង្កើតកូន​មក សូ​ម្បី​តែ​ស្រមោច​មួយ​ក្បាល​ក៏​មិន​ហ៊ាន​ឱ្យ​វារ​កាត់​លើ​ខ្លួន​ឡើយ ។ តែ​ដល់​ពេល​លោកយាយ​មាន​វ័យ​កាន់តែ​ចាស់ និង​ជរា​ពិការ​ថែម​ទៀត បែរជា​មក​អង្គុយ​អង្គុយ​សុំទាន​គេ​ទៅ​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ