ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីម្នាក់ដើររកទំពាំង ត្រូវមេហ្វូងដំរីព្រៃ​វា.យ​ប្រហារ​​យ៉ាងរន្ធ.ត់

4 ខែ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ជុំវិញករណីស្ត្រីម្នាក់ដែលត្រូវបាត់បង់ជីវិត ព្រោះសត្វដំរីព្រៃវាយប្រហារកាលពីថ្មីៗ

ខេត្តមណ្ឌលគិរី ៖ ជុំវិញករណីស្ត្រីម្នាក់ដែលត្រូវបាត់បង់ជីវិត ព្រោះសត្វដំរីព្រៃវាយប្រហារកាលពីថ្មីៗនេះ ត្រូវបានគេសង្ស័យថា គាត់ទៅរកទំពាំងឫស្សីនៅជិតសត្វដំរីព្រៃឈ្មោលមួយក្បាលដែលឈឺជើងដើរមិនរួច ហើយមេហ្វូងរបស់ដំរីព្រៃក៏វាយប្រហាស្ត្រីខាងលើបណ្ដាលស្លាប់តែម្ដង។

លោក ស៊ិន សត្ថា នាយកដែនជម្រសត្វព្រៃកែវសីមា ឱ្យដឹងថា មន្ត្រីបច្ចេកទេសបានប្រទះឃើញសត្វដំរីឈ្មោល០១ក្បាល វាឈឺជើងមុខខាងឆ្វេង វានៅក្នុងអូរប៉ាម ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុមស្រុកកែវសីមា ក្រុមការងារបានយកចំណីដាក់នៅជិតៗវាផងដែរ ហើយបច្ចុប្បន្នសត្វដំរីខាងលើនេះ សុខភាពរបស់វាប្រសើរឡើងវិញបន្តិចហើយ ខណៈដែលហ្វូងរបស់វាមិនទៅណាឆ្ងាយពីដំរីឈ្មោលដែលឈឺជើងនេះទេ ពួកវាមានភាពកាចសាហាវខុសធម្មតា ដូចជាកំពុងត្រៀមវាយប្រហាទៅលើសត្រូវរបស់វា ដែលព្យាយាមចូលទៅជិតគ្នាវាអ៊ីចឹង ជារឿយៗសត្វដំរីព្រៃតែងតែបង្ហាញវត្តមានរបស់វាជារៀងរាល់ឆ្នាំ ប៉ុន្តែវាមិនកាចសាហាវ មិនបានវាយប្រហារមកលើមនុស្សនោះទេ។

លោក សុះ មីឡែម អភិបាល រងស្រុកកែវសីមា ឱ្យដឹងថា រដ្ឋបាលស្រុកកែវសីមា កំពុងចាត់វិធានការណែនាំដល់មេឃុំ មេភូមិ ក្នុងការចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមមានការប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងការចូលក្នុងព្រៃស្វែងរកបន្លែ ក្នុងបរិវេណក្បែរៗកន្លែងដែលដំរីកំពុងឈឺ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។ បន្ថែមពីនេះ លោកក៏ស្នើសុំដល់មន្ត្រីជំនាញពាក់ព័ន្ធតាមដានយកចិត្តទុកដាក់ទៅលើសុខភាព និងជំងឺរបស់ដំរីផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ​នេះ ស្ត្រី​ម្នាក់ ត្រូវបា​នសត្វដំរីព្រៃជាន់ ស្លាប់ពេលដើររកទំពាំងឫស្សីនៅក្នុងព្រៃ ជនរង់គ្រោះឈ្មោះ សែម ស៊ីណាត ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅ ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ