ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្រ្កាបបទល្មើសនេសាទ រឹបអូសបានឧបករណ៏នេសាទ និងកាណូត៤គ្រឿង ខណៈជនល្មើសរត់រួចអស់

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង៖ កាណូតចំនួន០៤គ្រឿង ដែលជាមធ្យោបាយសម្រាប់ជិះប្រព្រឹត្តបទល្មើសនេសាទ

ខេត្តបាត់ដំបង៖ កាណូតចំនួន០៤គ្រឿង ដែលជាមធ្យោបាយសម្រាប់ជិះប្រព្រឹត្តបទល្មើសនេសាទ និង ឧបករណ៍«ឆក់ត្រី»ខុសច្បាប់ចំនួន០៤ឈុត ត្រូវបានសមត្ថកិច្ចរឹបអូសបានពីក្រុមនេសាទខុសច្បាប់ កាលពីព្រឹកថ្ងៃទី ២៣ មេសា ខណៈក្រុមជនល្មើសកំពុងនាំគ្នាប្រព្រឹត្តបទល្មើសនេសាទមួយក្នុង នៅតំបន់ទន្លេសាប ក្នុងភូមិសាស្ត្រ ឃុំកោះជីវាំង ស្រុកឯកភ្នំ តែក្រុមជនល្មើសបានរត៉គេចខ្លួនអស់គ្មានសល់។ នេះបើតាមយោងតាមរបាយការណ៍សមត្ថកិច្ច។

របាយការណ៍មិនបាននិយាយពីចំនួនជនប្រព្រឹត្តបទល្មើសនេសាទថា តើមានប៉ុន្មាននាក់ទេ ? ប៉ុន្តែបានរាយការណ៍ថា មន្ត្រីប៉ុស្ដ៏រដ្ឋបាល កោះជីវាំង និង មន្ត្រីជលផលសង្កាត់កំពង់ប្រហុក បានចុះបង្រ្កាបបទល្មើសនេះ។ នៅក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចរឹបអូសបានវត្ថុតាងរួមមាន៖ កាណូតដែលជាមធ្យោបាយសម្រាប់ជិះប្រព្រឹត្តបទល្មើសចំនួន០៤គ្រឿង ឧបករណ៍សម្រាប់«ឆក់ត្រី» ចំនួន០៦ឈុត ក្នុងនោះមាន «អាំងវិចទ័រចំនួន០៦គ្រឿង អាគុយកម្លាំង៤០អំពែរចំនួន០៦គ្រាប់ និង ដងឈើឬដងឫស្សីសម្រាប់ឆក់ត្រីចំនួន០៦គួ» និង ត្រីប្រហែល៣០គីឡូក្រាម។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា កម្លាំងសមត្ថកិច្ចខាងលើ បានជិះកាណូតចេញល្បាតស្វែងរកបទល្មើសនេសាទ ហើយបានប្រទះឃើញជនល្មើសមួយក្រុម ដែលកំពុងនាំគ្នាជិះកាណូត«ឆក់ត្រី» នៅចំណុចខាងលើ។

ប្រភពដដែលបានប្រាប់ថា នៅពេលពួកគេក្រឡេកឃើញសមត្ថកិច្ច ពួកគេក៏ទម្លាក់ចោលឧបករណ៍ឆក់ត្រី និង ចុះរត់ចោលកាណូតរៀងៗខ្លួនតែម្ដង។ សូមរំលឹកថា សព្វថ្ងៃបទល្មើសនេសាទស្ទើរគ្រប់បែបយ៉ាង កំពុងកើតមានពាសពេញតំបន់ទន្លេសាប ជាពិសេសនៅក្នុងភូមិសាស្ត្រ ស្រុក​ឯក​ភ្នំ នេះតែម្ដង។ ប៉ុន្តែបទល្មើសនេសាទដែលក្រុមជនល្មើសកំពុងកើនឡើងច្រើនជាងគេ គឺ ក្រុមជនល្មើសប្រើប្រាស់ ឧបករណ៍ «បណរ៉ាវ ឬ របាំងស្បៃមង ដែលជនល្មើសដាក់ពង្រាយមួយខ្សែៗរាប់ពាន់ម៉ែត្រ ដើម្បីចាប់ត្រី និងប្រើប្រាស់ឧបករណ៍ឆក់» ដែលកំពុងកើតមានស្ទើរគ្រប់ទីកន្លែង។

កម្លាំងចម្រុះតែងចុះបង្រ្កាប និង រឹបអូសបាននូវឧបករណ៍ល្មើសច្បាប់ទាំងនេះជាបន្តបន្ទាប់ យកទៅដុតកម្ទេចចោល តែងតាំងពីដើមមកកម្លាំងចម្រុះនេះ ហាក់ដូចជាមិនធ្លាប់បានចាប់ជនល្មើសណាម្នាក់ដាក់គុកនៅឡើយទេរហូតមកដល់ថ្ងៃនេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ