ផ្ទះ១ខ្នងត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីភ្លើងអគ្គីភ័យកំពុងឆាបឆេះ
ខេត្តស្វាយរៀង ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីភ្លើងអគ្គីភ័យកំពុងឆាបឆេះ
ខេត្តស្វាយរៀង ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីភ្លើងអគ្គីភ័យកំពុងឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋអស់១ខ្នង អស់ទាំងស្រុងក្លាយជាផេះ និងកំពុងរាលដាលទៅផ្ទះអ្នកជិតខាងទៀត បង្កឱ្យព្រួយបារម្ភយ៉ាងខ្លាំង និងត្រូវការរថយន្តពន្លត់អគ្គីភ័យចុះមកជួយអន្តរាគមន៍ពន្លត់ ខ្លាចឆេះដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀត ។
ហេតុការណ៍ខាងលើនេះបានកើតឡើងនារសៀលថ្ងៃទី២៣ មេសា ឆ្នាំ២០២៤ នៅចំណុចផ្សាព្រាត់ប្រាស ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
សមត្ថកិច្ចបានយករថយន្តពន្លត់អគ្គីភ័យមកជួយពន្លត់ បើមកមិនទាន់ ច្បាស់ជាឆេះផ្ទះនិងតូបលក់ដូរក្នុងផ្សារព្រាត់ប្រាស់នេះជាមិនខាន ។
ចំពោះមូលហេតុ និងទំហំនៃការខូចខាត ឬមានមនុស្សរងគ្រោះថ្នាក់ក្នុងករណីមួយនេះ មិនទាន់ដឹងនៅឡើយទេ ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ