ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៦នាក់ត្រូវបញ្ជូនទៅពន្ធនាគារ និងតាមចាប់៨​នាក់ទៀត ពាក់ព័ន្ធករណីគ.ប់កញ្ចក់ឡាន របួស​​ម្នាក់​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៣ ខែមេសា

រាជធានីភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានបញ្ចប់ការបើកការស៊ើបសួរលើជនស្ទាវ៦ នាក់ ពាក់ព័ន្ធករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនាមានស្ងានទម្ងន់ទោស យកដុំឥដ្ឋការ៉ូឡា គប់លើកញ្ចក់រថយន្តផុងចូលទៅក្នុងត្រូវចំថ្ងាសជនរងគ្រោះ បណ្តាល​ឱ្យបែករយះចំនួន២កន្លែង របួសជាទម្ងន់ដេរចំនួន៣០ថ្នេរ និង​ខូចខាតកញ្ចក់ខាងមុខ​រថយន្ត​ចំនួន២គ្រឿង​ ហើយសំណុំរឿងនៅបន្តទៅមុខទៀត និងបានចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីសម្រេចផ្ញើ ប្រាណក្រុមស្ទាវទាំងអស់នោះនៅក្នុងពន្ធនាគារ សុំថ្ងៃក្រោយកុំឱ្យរាង ។

ករណីខាងលើនេះ ត្រូវបានលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ឱ្យដឹងថា ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឧត្តមសេនី យ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជ ធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹក នាំការិយាល័យ ។

នៅថ្ងៃទី១៩និងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជន សង្ស័យជាបន្តបន្ទាប់ចំនួន៦ នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (យកដុំឥដ្ឋ​ការ៉ូឡាគប់ត្រូវកញ្ចក់រថយន្តខាងមុខ បណ្ដាលឱ្យបែកកញ្ចក់រថយន្តផុងចូលទៅក្នុងត្រូវ ចំថ្ងាសជនរងគ្រោះ បែករយះចំនួន២កន្លែង រងរបួសជាទម្ងន់ដេរចំនួន៣០ថ្នេរ និងខូចខាតកញ្ចក់ខាងមុខរថយន្តចំនួន ០២គ្រឿង) ប្រព្រឹត្តនៅចំណុចផ្លូវបេតុងភូមិស្រែរាជ្ជៈ សង្កាត់សំ រោងក្រោម ខណ្ឌពោធិ​សែន​ជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៤ និង ៣៣ នាទី ។

ជនស្ទាវទាំង៦ នាក់នោះមាន ៖ ១-ឈ្មោះ យឹម សុខហេង ហៅ ហេង ភេទប្រុស អាយុ១៩ ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅផ្ទះលេខ៤៨៣ ផ្លូវលេខ១០០៩ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ២-ឈ្មោះ កង សុជាតិ ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិរោងចក្រ១ សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ៣-ឈ្មោះ ថេត សុរិយា ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅផ្ទះជួល ផ្លូវលេខ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

៤-ឈ្មោះ យ៉ុន ផានិត ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរ សិស្ស មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិSOS សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ៥-ឈ្មោះ រ័ត្ន រិទ្ធី ភេទប្រុស អាយុ១៩ ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅផ្ទះលេខ៨៤ ផ្លូវបេតុង សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និង៦-ឈ្មោះ ហាន់ លីសៀង ភេទប្រុស អាយុ១៩ ឆ្នាំ មុខរបរ ដឹកអីវ៉ាន់អនឡាញ មានទីលំនៅផ្ទះលេខ១៦៥ ផ្លូវលេខ១៤៦ ភូមិ៤ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សម្ភារៈចាប់យក ៖ ម៉ូតូម៉ាក Suzuki next សេ១១០ ពណ៌ស សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខភ្នំពេញ ១KH-៧៨៥១ ចំនួន១គ្រឿង ។

លោក ម៉ម សាវន ឱ្យដឹងទៀតថា សំណុំរឿងនេះមានជនរងគ្រោះ ២នាក់ ម្នាក់ឈ្មោះ ង៉ាន់ សូលីដា ភេទស្រី អាយុ៤២ ឆ្នាំ មុខរបរ មន្ត្រីរាជការ មានទីលំនៅផ្ទះលេខសេ១៦១៤ ផ្លូវលេខ២១៧ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ស្នាមរបួស ៖ ជនរងគ្រោះបែករយៈលើថ្ងាសចំនួន២ កន្លែងដេរចំនួន៣០ ថ្នេរ (រងរបួសធ្ងន់) ។

សម្ភារៈខូចខាត ៖ .បែកកញ្ចក់រថយន្តខាងមុខ ចំនួន១ ផ្ទាំង និងម្នាក់ឈ្មោះ ចន្ថា សុថន ភេទប្រុស អាយុ៣៧ ឆ្នាំ មុខរបរ នគរបាលជាតិ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

អត់ត្រូវរបួសស្នាមទេ តែខូចខាតសម្ភារៈ ៖ បែកកញ្ចក់រថយន្តខាងមុខ ចំនួន១ ផ្ទាំង ។

សូមជម្រាបថា កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៤ និង៣៣ នាទី មានករណីហិង្សាមួយ បង្កឡើងដោយជនស្ទាវ១ក្រុមចំនួន១៤ នាក់ជិះម៉ូតូចំនួន៧ គ្រឿងបានដេញវាយគ្នា ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិស្រែរាជ្ជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ ក្នុងខណៈ នោះជនបង្ក ក៏បានប្រើអំពើហិង្សា និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស(យកដុំឥដ្ឋ​ការ៉ូឡាគប់ត្រូវកញ្ចក់រថយន្តខាងមុខបណ្ដាលឱ្យបែកកញ្ចក់រថយន្តចំនួន២ គ្រឿង និងរបួសជនរងគ្រោះម្នាក់ ដែលកំពុងធ្វើដំណើរលើដងផ្លូវសាធារណៈ ។

បន្ទាប់ពីកើតមានអំពើហិង្សា និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃនោះ កម្លាំងសមត្ថកិច្ចជំនាញការិយាល័យនគរបាលព្រហ្ម ទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន៦ នាក់ ដូចមានឈ្មោះខាងលើនេះបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ និងកំពុងតាមរកចាប់ខ្លួនបក្ខពួក៨ នាក់ទៀត ។

បើតាមចម្លើយជនសង្ស័យទាំង៦ នាក់បានឆ្លើយសារភាពប្រហាក់ប្រហែលគ្នាថា នៅថ្ងៃខែខាងលើនេះ ដំបូងពួកគេបាននាំគ្នាជិះម៉ូតូទៅស្រោចទឹកនៅវត្តប្រាសាទ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ រួចហើយនាំគ្នាចូលហូបអាហារនៅជិតវត្តនោះ អស់ផឹកស្រាបៀរកម្ពុជាចំនួនមួយកេះ រហូតដល់វេលាម៉ោងប្រហែល១៣ និង ៣០ នាទី ក៏នាំគ្នាគិតលុយ រួចជិះម៉ូតូចេញក្នុងគោលបំណងត្រឡប់ទៅផ្ទះរៀងខ្លួនវិញ ។

លុះពេលជិះម៉ូតូមកដល់តាមផ្លូវបេតុងមួយ ពួកគេក៏កើតមានការឈ្លោះទាស់ ទែងគ្នា ខ្លះប្រើដុំថ្ម ខ្លះប្រើខ្សែក្រវាត់ ខ្លះប្រើមួកសុវត្តិភាពដេញគប់ និងវាយគ្នាយ៉ាងអាណធិបតេយ្យ ។ មិនតែប៉ុណ្ណោះពួកបានប្រើអំពើហិង្សា យកដុំអិដ្ឋការ៉ូឡាគប់ទៅលើរថយន្តម៉ាក MAZDA ពណ៌​ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខរដ្ឋ១០-២-២៣៨៣ ចំកញ្ចក់ខាងឆ្វេង មុខអ្នកបើកបរ បណ្ដាលឱ្យបែកកញ្ចក់រថយន្តធ្លាយទៅខាងក្នុងត្រូវចំថ្ងាសជនរងគ្រោះ រងរបួសជាទម្ងន់ ។ ហើយពួកគេបានយកដុំថ្មគប់ទៅលើរថយន្តមួយគ្រឿងទៀតម៉ាក FORD RANGER ពណ៌ស ពាក់ផ្លាកលេខកម្ពុជាB.CHEA88 បែកកញ្ចក់ខាងមុខទាំងស្រុង រួចនាំគ្នាជិះម៉ូតូគេចខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ