ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកស្គាល់​ពី​សត្វ​ផ្សោត​ក្បាលត្រឡោក​ ​និងសូម​​ចូល​រួម​ថែរក្សានិងការពារ​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​សត្វ​ផ្សោត ​គឺជា​ថនិកសត្វ ដែល​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ ហើយ​វា​អាច​បង្ក​កំណើត​​ចន្លោះ​ពី​២ ទៅ​៣​ឆ្នាំ ដោយ​ផ្សោត​ញី​ត្រូវ​ពពោះ​រយៈពេល​១៤​ខែ ដោយ​កើត​ម្តង​បានកូន​តែ ១​ក្បាល​ប៉ុណ្ណោះ​…

រាជធានី​ភ្នំពេញ ​៖ ​សត្វ​ផ្សោត ​គឺជា​ថនិកសត្វ ដែល​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ ហើយ​វា​អាច​បង្ក​កំណើត​​ចន្លោះ​ពី​២ ទៅ​៣​ឆ្នាំ ដោយ​ផ្សោត​ញី​ត្រូវ​ពពោះ​រយៈពេល​១៤​ខែ ដោយ​កើត​ម្តង​បានកូន​តែ ១​ក្បាល​ប៉ុណ្ណោះ​ ។

យោង​តាម​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ ខែ មេ​សា ឆ្នាំ ២០២៤​ថា​ ផ្សោត​ក្បាលត្រឡោក​មាន​ទីជម្រក​ពីរ​ខុស​គ្នា ​រវាង​ដែនទឹក​សមុទ្រ និង​ទឹកសាប ហើយ​មាន​រូបរាង​ដូច​គ្នា ​។ ប្រវែង​ដងខ្លួន​របស់​វា​ទើប​កើតមក​មាន​ប្រវែង​៩០-១០០​ស​.​ម ពេញវ័យ​២,៣២ – ២,៧៥​ម និង​កូន​ទើប​កើត​មាន​ទម្ងន់​១០-១២​គ​.​ក ពេញវ័យ​១៣០​គ​.​ក ​។

សូម​ជម្រាប​ថា ផ្សោត​ក្បាលត្រឡោក​វា​គ្មាន​ចំពុះ​ទេ វា​មាន​ក្បាល​មាំ​រាង​មូល រីឯ​ព្រុយ​ខ្នង​មាន​ទំរង់​ផ្សេង​ៗ​គ្នា ​។ ​ផ្នែក​ខាង​ខ្នង និង​ចំហៀង​សង្ខាង​មាន​ពណ៌​ប្រផេះ​ចាស់ ឯ​ពោះ​មាន​ពណ៌​ប្រផេះ​ស្រាល​ ។ ព្រុយ​ចំហៀង​មាន​ទំហំ​ធំ​វែង​រាង​ដូច​ច្រ​វ៉ា ​។

ចំពោះ​ការ​រស់នៅ​វិញ ​សត្វ​ផ្សោត​ប្រភេទ​នេះ តែងតែ​ហែល​និង​ក្រឡាប់​ខ្លួន​លើ​ផ្ទៃ​ទឹក​យឺត​ៗ ហើយ​ងើប​ដកដង្ហើម​ក្នុង​បរិយាកាស រយៈពេល​ពី​៧០​ទៅ​១៥០ វិនាទី​ម្តង​។ សត្វ​ផ្សោត​ប្រភេទ​ក្បាល​ត្រ ឡោក​ញី​អាច​បន្ត​ពូជ​បាន​ចាប់ពី​អាយុ​៧​ឆ្នាំ​ឡើង​ទៅនឹង​រយៈពេល​ពពោះ​ គឺ​១៤​ខែ​។

សត្វ​ផ្សោត​ប្រភេទ​នេះ វា​ត្រូវ​បានឃើញ​មាននៅ​រស់នៅ​ក្នុង​ក្រុងព្រះសីហនុ បណ្តោយ​ឆ្នេរ​ខេត្តកោះ​កុង (​ចំណុចប្រសព្វ​រវាង​ទឹកប្រៃ​-​សាប​) ​។ ស្ថានភាព​អភិរក្ស ផ្សោត​មេគង្គ​ជា​ប្រភេទ​សត្វ​មាន​ដោយ​កម្រ និង​បាន​ចុះបញ្ជី​ក្រហម IUCN (LR) ជា​ប្រភេទ​រង​គ្រោះ​តិចតួច ប៉ុន្តែ​វា​ត្រូវ​បាន​ចាត់​ថ្នាក់​នៅ​ក្នុង​ឧ​ប​សម្ព័ន្ធ​ទី​១ នៃ​អនុសញ្ញា CITES ។

សត្វ​ផ្សោត​ប្រភេទ​នេះ​ងាយ​គ្រោះថ្នាក់​នៅ​ពេល​ជម្រៅ​ទឹក​មាន​កម្រិត​រាក់​ខ្លាំង ដែល​មិន​បង្ក​លក្ខណៈ​​ឲ្យ​វា​ហែល​ចាប់​ចំណី​បាន​។ ជា​ពិសេស​ចំពោះ​ផ្សោត​ទន្លេ វា​កំពុង​រងគ្រោះថ្នាក់​ដោយសារ​ជាប់​សំណាញ់​អ្នកនេសាទ និង​ការ​ប្រែប្រួល​ជម្រៅ និង​គុណភាព​នៃ​ទឹកទន្លេរ​។

ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ បាន​អំពាវនាវ​និង​សូម​ចូលរួម​ថែរក្សា​ការពារ​សត្វ​ផ្សោត​ទន្លេមេគង្គ​ទាំងអស់​គ្នា ដោយ​បញ្ឈប់​ការ​ដាក់​មង​ក្រឡា​ធំ​ក្នុង​ទន្លេ ឬ​ដោយ​ការ​នេសាទ​ដោយ​ឧប​ករណ៍​ខុសច្បាប់ ពុំនោះសោត​ទេ អ្នក​ប្រព្រឹត្ត​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​អនុវត្ត​ច្បាប់​ដោយ​តឹងរ៉ឹង​ពី​មន្ត្រី​ផល​ផល​ ៕​ ​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ