ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចោរឆ.ក់ធ្វើសកម្មភាពយ៉ាងសកម្មម្នាក់ ត្រូវអស់លក្ខណ៍

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តស្វាយរៀង ៖ ចោរឆក់ទូរសព្ទដៃម្នាក់ជាជនជាតិវៀតណាមបានជិះម៉ូតូធ្វើសកម្មភាពឆក់

ខេត្តស្វាយរៀង ៖ ចោរឆក់ទូរសព្ទដៃម្នាក់ជាជនជាតិវៀតណាមបានជិះម៉ូតូធ្វើសកម្មភាពឆក់ទូរសព្ទដៃប្រជាពលរដ្ឋនិងភ្ញៀវនៅក្រុងបាវិតដ៏កក្រើកនោះត្រូវ​អស់លក្ខណ៍ ​បន្ទាប់ពី​ប្រជាពលរដ្ឋស្ទាក់ព័ទ្ធចាប់បានរួច​ប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី។

ករណីខាងលើ​នេះបានកើតឡើង​កាលពី​វេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី១៩ មេសា ឆ្នាំ​២០២៤ នៅខាងលិចច្រកទ្វារព្រំដែនអន្តរជាតិបាវិត ចំណុចផ្លូវបេតុងច្រកចូលកាស៊ីណូហេងហេង ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

បើតាមប្រជាពលរដ្ឋបានប្រាប់អ្នកសារព័ត៌មានកោះសន្តិភាព​ឱ្យ​ដឹង​ថា កន្លងមកមានចោរតែងតែធ្វើសកម្មភាពជិះម៉ូតូឆក់ទូរសព្ទដៃរបស់ប្រជាពលរដ្ឋនិងភ្ញៀវដែលដើរលេងឬទៅផ្សាររាត្រីនៅពេល​យប់បានសម្រេចជាញឹកញាប់ ហើយជិះម៉ូតូគេចខ្លួនបាត់ស្រមោលមិនដែលចាប់បានទេ។

ទើបតែនៅយប់កើតហេតុនេះ ពេលធ្វើសកម្មភាពឆក់ទូរសព្ទដៃពីប្រជាពលរដ្ឋបានហើយក៏ជិះម៉ូតូគេចខ្លួន ត្រូវ​ប្រជាពលរដ្ឋស្រែកឆោឡោឱ្យជួយនាំគ្នាដេញតាម​ ហើយ​ក៏​មានរថយន្ត១គ្រឿងមកបាំងពីមុខបង្អាក់ដំណើរ ត្រូវ​ប្រជាពលរដ្ឋចេញមកពទ្ធ័ស្ទាក់ក្របួចចាប់បានរួច​ប្រគល់ឱ្យសមត្ថកិច្ចតែម្ដង។

ពិនិត្យមើលភិនភាគចោរនិងម៉ូតូ ទើបស្គាល់ថា ជាចោរដែលតែងតែធ្វើសកម្មភាពជិះម៉ូតូមកឆក់ទូរសព្ទដៃរបស់ប្រជាពលរដ្ឋនិងភ្ញៀវជាញឹកញាប់ ហើយបានសម្រេចរាល់លើក ។ ទោះ​បីជាប៉ិនប្រសប់ខាងឆក់យ៉ាងណា ក៏គង់តែជាប់អន្ទាក់សមត្ថកិច្ចដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ