ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុក​ភូមិ​ស្ទើ​របាត់​អស់ ខណៈ​រដូវ​ផ្លែ​សំរ៉ង​ទុំ បាន​តម្លៃ​ខ្ពស់

1 អាទិត្យ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖​ សំរ៉ងជា​រុក្ខជាតិ​មួយ​ប្រភេទ​ដែល​ដុះ​នៅ​ក្នុង​ព្រៃ​ជ្រៅ​ក្រាស់​ ហើយ​ដើម​របស់​វា​ធំ​ៗ និង​ខ្ពស់​ៗ ។ សំរ៉ងជា​រុក្ខជាតិ​ព្រៃ​ដែល​សំបូរ​ដោយ​អត្ថប្រយោជន៍​ជា​ច្រើន ​សម្រាប់​ព្យាបាល​ជំងឺ ​និង​ថែទាំ​សុខភាព​។ ​ផ្លែ​សំរ៉ង​ដែល​ទុំ​ក្រៀម​ល្អ​…

ខេត្តស្ទឹងត្រែង​ ៖​ សំរ៉ងជា​រុក្ខជាតិ​មួយ​ប្រភេទ​ដែល​ដុះ​នៅ​ក្នុង​ព្រៃ​ជ្រៅ​ក្រាស់​ ហើយ​ដើម​របស់​វា​ធំ​ៗ និង​ខ្ពស់​ៗ ។ សំរ៉ងជា​រុក្ខជាតិ​ព្រៃ​ដែល​សំបូរ​ដោយ​អត្ថប្រយោជន៍​ជា​ច្រើន ​សម្រាប់​ព្យាបាល​ជំងឺ ​និង​ថែទាំ​សុខភាព​។ ​ផ្លែ​សំរ៉ង​ដែល​ទុំ​ក្រៀម​ល្អ​ គេ​អាច​យក​ទៅ​ប្រើប្រាស់​ជា​ឱសថ ​និង​ភេសជ្ជៈ​បង្អែម​ផ្សេង​ៗ​ដែល​ធ្វើ​ឲ្យ​ត្រជាក់​ស្រួលខ្លួន ​ស្រូប​យកជាតិ​ខ្លាញ់​ ជាតិ​ស្ករ​ និង​អត្ថ​ប្រយោជន៍​ក្នុង​រាង​កាយ​ជា​ច្រើន​ទៀតផង​។

ងាក​មក​ខេត្តស្ទឹងត្រែង​ឯណេះ​វិញ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ព្រៃ ​នៅ​មុន​ពេល​រដូវ​បង្កបង្កើន​ផល​ចូល​មក​ដល់ ក្នុង​ខែមេសា​ដែល​ជា​រដូវ​ផ្លែ​សំរ៉ង​ទុំ ពួក​គេ​បាន​ចេញពី​ភូមិ​ស្រុក​ចូល​ទៅ​ក្នុង​ព្រៃ​ដើម្បី​រើស​ផ្លែ​សំរ៉ងទុំ ទុក​គ្រាន់​បរិភោគ ​និង​លក់​បន្ត​ទៅ​ឲ្យ​ឈ្មួញ​ចាំ​ទិញ​ជា​ស្រេច នៅ​ទីប្រជុំជន​ក្នុងស្រុក ។

ក្រោយ​ពិធី​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ឆ្នាំ២០២៤ ប្រជាពលរដ្ឋ​នៅ​ស្រុក​សេ​សាន ​និង​ស្រុក​សៀម​ប៉ា​ង​បាន​ចាកចេញពីផ្ទះ​ទៅ​ដើរ​រើស​ផ្លែ​សំរ៉ង​នៅ​តាម​ដងព្រៃ​ជួរ​ភ្នំ ។​ លោក​សាយ ប៊ុ​ន​ឡាយ ជា​ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​ក្របី​ជ្រុំ ឃុំ​តា​ឡា​ត​ស្រុក​សេ​សាន ​បាន​បញ្ជាក់​ថា​ នេះ​ជា​មុខរបរ​របស់​ប្រជាពលរដ្ឋ​នៅ​ទី​ជនបទ បន្ទាប់​ទំនេរ​ពី​ការងារ​ស្រែ​ចំការ ដល់​រដូវ​ផល​អនុ​ផល​ព្រៃឈើ​​ទុំ នាំ​គ្នា​ដើរ​រើស ផ្លែ​សំរ៉ង- បេះ​ផ្លែ​គុយ – ផ្តៅដំបង និង​បន្លែ​ស្លឹក​ធម្មជាតិ​ផ្សេង​ៗ​ទៀត សម្រាប់​ធ្វើ​ជា​ចំណី​អា
ហារ​បង្គ្រប់​ការ​បរិភោគ​ប្រចាំ​ថ្ងៃ និង​សល់​អាច​លក់​បាន​ប្រាក់​ចំណូល​បន្ថែម ។


លោក​បន្ត​ថា​ ​ដូច​ជា​ផ្លែ​សំរ៉ង​នេះ​យូរឆ្នាំ ​ទើប​ផ្លែ​ម្តង​ជាដើមដំបូង​អាច​បានតម្លៃ​ក្នុង​មួយ​គីឡូក្រាម​៨​ម៉ឺន​រៀល​ ។ ក្រោយមក​ក៏​ធ្លាក់​ថ្លៃ​បន្តិច​ម្តង​ៗ​ដែរ​ មក​ដល់​ត្រឹម​ថ្ងៃ​ទី​២០​ ខែមេសា ​២០២៤ ​នេះ ​ផ្លែ​សំរ៉ងទុំ​ស្ងួត​ធ្លាក់​មក​ត្រឹម​មួយ​គីឡូ​តម្លៃ​៤២០០០​រៀល​ ។

ទោះ​យ៉ាងណា​ តម្លៃ​នេះ​នៅ​តែ​អូស​ទាញ​បងប្អូន​យើង​ប្រឹង​ចេញ​ទៅ​ដើរ​រើស​ក្នុង​ព្រៃ​ជ្រៅ​ៗ​អ្នកខ្លះ​ក៏​អាច​រកបាន​ក្នុង​មួយ​ថ្ងៃ​ ចាប់ពី​៣​ទៅ​៥​គីឡូក្រាម ហើយ​គប់​ជួន​ពេល​ខ្លះ​បងប្អូន​យើង អាច​ដេក​ផ្លូវ​១​យប់​ឬ​២​យប់​ក៍​មាន​ព្រោះ​មិន​ចង់ទៅ​មក​នាំ​ឲ្យ​ខាត​ពេល​ច្រើន​។

លោក​ឃី​ត ភិត មេឃុំ​តា​ឡា​ត​បាន​គាំទ្រ​ដល់​ការ​ឧស្សា​ហ៍ព្យាយាមរ​បស់បង​ប្អូនប្រជាពលរដ្ឋ​យើង​តែ​ការ​ចូល​ព្រៃ​ទៅ​រក​ផល្លានុផល​នេះ ​អ្នក​ដេក​ព្រៃ​ត្រូវ​ចេះ​ជូន​ដំ​ដឹង​តាម​រយៈ​គ្នីគ្នា​មក​អាជ្ញាធរ​មូល​ដ្ឋាន​ដូច​ជា​មេ​ភូមិ ឬ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ឱ្យ​បានដឹង​ ដើម្បី​យើង​ងាយស្រួល​ក្នុង​ការ​ជួយ​គ្នា​នៅ​ពេល​មាន​ហា​នី​ភ័យ​ណាមួយ​កើតឡើង​ដោយ​យៈថាហេតុ​។

ស្រី្ត ភួ​ន ខាំ​ផៃ រស់នៅ​ភូមិ​ស្វាយរៀង ​ឃុំ​តា​ឡា​ត ​នេះ​ដែរ​ បាន​បញ្ជាក់​ថា​៖ ​មុខរបរ​នេះ​ជា​ប្រពៃណី​មួយ​ដែល​ប្រជាពលរដ្ឋ​យើង​ប្រកាន់​ធ្វើ​ជា​យូរយារ​មក​ហើយ​ ទៅ​តាម​ទំលាប់​ដូនតា​រស់នៅ​ស្រុកស្រែ​ចំការ​នេះឯង​។

ស្រី្ត​រូប​នេះ​បន្ត​ថា​ បច្ចុប្បន្ន​ផ្លែ​ឈើ​ទាំងនេះ​មិន​សំបូរ​ទេ ព្រោះ​ព្រៃស្រោង​មួយ​ចំនួន​ដែល​ពលរដ្ឋ​ធ្លាប់​ចូល​ទៅ​រកបាន​ត្រូវ​បាន​ជនខិលខូច​កាប់​ព្រៃ​រាន​យក​ដី ធ្វើ​ឱ្យ​បាត់បង់​ធនធានធម្មជាតិ​អស់​មួយ​ចំណែក​ធំ ហើយ​ករណី​នេះ​អាជ្ញាធរ​ស្រុក​កំពុង​មាន​ចំណាត់ការ​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ