លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ដែលជាទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោ បានទទួលមរណភាព ដោយសារជំងឺ កាលពីព្រឹកថ្ងៃទី២០ ខែមេសា ២០២៤ បន្ទាប់ពីរូបលោកត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យកាល់ម៉ែត្រដើម្បីសង្គ្រោះបន្ទាន់។
លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា បានទទួលមរណភាពក្នុងជន្មាយុ ៦៧ ឆ្នាំ នៅវេលាម៉ោង ៥និង ៤០ នាទី ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយរោគាពាធ។
សពរបស់លោកនឹងតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ១ ផ្លូវ៥A សង្កាត់សំបួរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ការស្លាប់របស់លោកសាស្ត្រាចារ្យបាននាំអោយមានការសោកស្តាយយ៉ាងខ្លាំង ដែលឃើញនៅលើបណ្តាញសង្គម ដោយសារតែលោក គឺជាសាស្ត្រាសារ្យដែលលះបង់ពេញមួយជីវិតដើម្បីបង្រៀនដល់កូនខ្មែរ។
ការទទួលមរណភាពរបស់លោក គឺជាការបាត់បង់ធនធានមនុស្សយ៉ាងកម្រ ដោយសារតែលោកគឺជាមនុស្សដែលខិតខំពេញមួយជីវិតរបស់លោក ដើម្បីចែករំលែកចំណេះដឹងដល់កូនខ្មែរទាំងអស់ ។
ចែករំលែកព័តមាននេះ