ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​កម្ពុជា និងនគរបាល​កូរ៉េ សហការ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ មាន​និវេទន៍​ក្រហម​របស់​ប៉ូលិស​អន្តរជាតិ

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​ពី​នគរបាល​កូរ៉េ ពីមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ដែល​មាន​និវេទន៍​ក្រហម នគរបាល​អន្តរជាតិ មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ចាត់​កម្លាំង​ជំនាញ អោយធ្វើ​ការ​ស៊ើបអង្កេត​ចាប់តាំងពី​ដើមខែ​មីនា អស់​រយៈពេល​ជាង​មួយ​ខែ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​ពី​នគរបាល​កូរ៉េ ពីមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ដែល​មាន​និវេទន៍​ក្រហម នគរបាល​អន្តរជាតិ មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ចាត់​កម្លាំង​ជំនាញ អោយធ្វើ​ការ​ស៊ើបអង្កេត​ចាប់តាំងពី​ដើមខែ​មីនា អស់​រយៈពេល​ជាង​មួយ​ខែ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៤ ម៉ោង​១៨ និង​០០​នាទី កម្លាំង​ជំនាញ​(​ក​១) ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ម៉ាក់ សេរី​វ​ឌ្ឍ​នា នាយករង​មន្ទីរ លោក​វរសេនីយ៍ឯក ម៉ាក់ សេរី​វឌ្ឍនៈ នាយករង​មន្ទីរ និង​លោក​វរសេនីយ៍ឯក គង់ សី​វ​ឌ្ឍ​នា នាយការិយាល័យ​រដ្ឋបាល​សរុប ដោយ​មានការ​ដឹកនាំ និង​សម្របសម្រួល​ពី​លោក គឹ​ម ហុង​សាន ព្រះ​រា​ជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឈាន​ទៅ​ចាប់ខ្លួន​ជនសង្ស័យ (​មាន​និវេទន៍​ក្រហម នគរបាល​អន្តរជាតិ​) នៅ​ចំណុច​តាម​បណ្តោយ ផ្លូវ​២៤២ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា និង​ឆែកឆេរ​ទីតាំង​ស្នាក់​នៅ​របស់​ជនល្មើស នៅ​ចំណុច​ខុន​ដូរ អិ​ល បឹង​កេងកង​៣ ផ្លូវ​លេខ​៣៩៦ សង្កាត់​បឹង​កេងកង ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

កម្លាំង​ជំនាញ ស៊ើបអង្កេត​ចាប់ខ្លួន​ជនសង្ស័យ ដោយ​អនុវត្ត​តាម​បញ្ជា​នាយ​ឧត្ដមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ ឧត្ដមសេនីយ៍ឯក ប៊ុ​ន​ប៉ា ម៉ា​រី​លុ​ច អគ្គស្នងការ​រង ទទួល​ដឹកនាំ​ការងារ​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការ​រង ទទួល​សហការ​ដឹកនាំ​ការងារ​ប្រឆាំង​គ្រឿងញៀន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់ របស់​ឧត្ដមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ។

ជនសង្ស័យ​ឈ្មោះ LI MINGXUE ភេទ​ប្រុស ជនជាតិ​ចិន កើត​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​១៩៨៦ កាន់​លិខិតឆ្លងដែន​(​ស្របច្បាប់​) ។

វត្ថុ​តាង​ចាប់​យក​បាន រួម​មាន ៖
១. គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ទម្ងន់ ៧០២,៧៩​ក្រាម
២. គ្រឿងញៀន​ប្រភេទ​កេ​តា​មីន ទម្ងន់ ៣,៥៨ ក្រាម
សរុប​គ្រឿងញៀន​ចាប់​យក ទម្ងន់ ៧០៦,៣៧​ក្រាម​។

ជនសង្ស័យ​ខាងលើ ត្រូវ​បាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន កសាង​សំណុំរឿង​បញ្ជូន​ខ្លួន និង​វត្ថុ​តាង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ