ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋក្មេង ចាស់ ​ប្រុស​-​ស្រី​១១​នាក់ ​កើត​អាកា​រៈ​ក្អួតនិងរាក សង្ស័យ​ពុល​នំ​បញ្ចុក

4 ខែ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋ​ប្រុស​-​ស្រី​ចំនួន​១១​នាក់ ស្រាប់តែ​កើត​អាកា​រៈ​ក្អួតចង្អោរ​រាករូស​អស់កម្លាំង​ល្ហិតល្ហៃ​ដៃជើង ខណៈ​សង្ស័យ​ពួក​គេ​បាន​ពុល​នំ​បញ្ចុក ហើយ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​សំបូរ ខេត្តក្រចេះ ដោយ​ត្រូវ​ក្រុម​គ្រូពេទ្យ​ជំនាញ​កំពុង​ពិនិត្យ និង​ធ្វើតេស្ត​រក​មូលហេតុ​ពិតប្រាកដ ។…

ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋ​ប្រុស​-​ស្រី​ចំនួន​១១​នាក់ ស្រាប់តែ​កើត​អាកា​រៈ​ក្អួតចង្អោរ​រាករូស​អស់កម្លាំង​ល្ហិតល្ហៃ​ដៃជើង ខណៈ​សង្ស័យ​ពួក​គេ​បាន​ពុល​នំ​បញ្ចុក ហើយ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​សំបូរ ខេត្តក្រចេះ ដោយ​ត្រូវ​ក្រុម​គ្រូពេទ្យ​ជំនាញ​កំពុង​ពិនិត្យ និង​ធ្វើតេស្ត​រក​មូលហេតុ​ពិតប្រាកដ ។

ហេតុការណ៍​ប្រជាពលរដ្ឋ​មាន​អាកា​រៈ​ក្អួតចង្អោរ​រាក​រួស​នេះ កើតឡើង​នៅ​យប់​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៤ ស្ថិត​នៅ​ក្នុងភូមិ​ទន្សោង​ធ្លាក់ ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ ។ ប្រភព​ពី​អ្នក​ភូមិ​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ទាំងនោះ ពួក​គាត់​បាន​ទិញ​នំ​បញ្ចុក​ដែល​លក់​នៅ​តាម​ភូមិ​យក​ទៅ​ទទួលទាន​កាល​ថ្ងៃ​ទី​១៥ មេ​សា ហើយ​ក្រោយ​ទទួលទាន​នំ​បញ្ចុក​នោះ​រួច​ប៉ុន្មាន​ម៉ោង ក៏​ស្រាប់តែ​មាន​អាកា​រៈ​ក្អួតចង្អោរ រាក អស់កម្លាំង​បែប​នេះ​តែ​ម្តង​។

អ្នកមាន​អាកា​រៈ​បែប​នេះ​ទាំងអស់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មណ្ឌល​សុខភាព​នៅ​មូលដ្ឋាន ប៉ុន្តែ​ដោយសារ​តែ​ប្រជាពលរដ្ឋ​មាន​អាការ​ក្អួតចង្អោរ រាក អស់កម្លាំង​កើតឡើង​បន្តបន្ទាប់​ស្រ​ដៀង​គ្នា រហូត​ដល់​១១​នាក់​ធ្ងន់ធ្ងរ​ឡើង ទើបត្រូវ​បាន​គេ​បញ្ជូន​បន្ត​ទៅ​កាន់​មណ្ឌល​សុខភាព​ស្រុក​សំបូរ ខេត្តក្រចេះ ។

លោក​វេជ្ជបណ្ឌិត ផាត់ តុលា ប្រធាន​មណ្ឌល​សុខភាព​ស្រុក​សំបូរ​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មេ​សា នេះ អាកា​រៈ​ពួក​គាត់​ប្រសើរ​ឡើង​វិញ​ហើយ ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏ មិន​ទាន់​ដឹង​ថា ជា​ករណី​ពុល ឬ​យ៉ាងណា​ពិតប្រាកដ​នៅឡើយ​ទេ ដោយ​រង់ចាំ​លទ្ធផល​ធ្វើតេស្ត​សំណាក​របស់​ក្រុម​គ្រូពេទ្យ​ជំនាញ​សិន​។

លោក​បន្ត​ថា មូលហេតុ​នៅ​ពេល​ដែល​បញ្ជូន​មក​ពួក​គាត់​មាន​អាការ​ក្អួតចង្អោរ និង​រាក ក៏​អាច​រួម​សម​នឹង​អាកាសធាតុ​ក្តៅ​ខ្លាំង​ផង ដូច្នេះ​យើង​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ថា មក​ពី​ករណី​អ្វី​ពិតប្រាកដ​នៅឡើយ​ទេ ។ ក្នុង​ពេល​ឥឡូវនេះ​ពួក​គាត់​ហាក់​មាន​សភាព​ធូរស្រាល​ធម្មតា​វិញ​ហើយ​។

លោក គង់ មេត្តា អភិបាលស្រុក​សំបូរ​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​គេ​បញ្ជូន​មក​សម្រាក​នៅ​មន្ទីរពេទ្យ​បង្អែក​ខាងលើ ទី​១-​ឈ្មោះ​រី ស្រី​តុ​ប ភេទ​ស្រី អាយុ​២៣​ឆ្នាំ ។ ទី​២-​ឈ្មោះ​កុយ រ៉ា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ។ ទី​៣-​ឈ្មោះ អ៊ុ សុខ​ខែង ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ។ ទី​៤-​ឈ្មោះ រី សុ​ខី ភេទ​ស្រី អាយុ​៧​ឆ្នាំ ។ ទី​៥-​ឈ្មោះ​ថា​ច ជីតា ភេទ​ស្រី អាយុ​៤​ឆ្នាំ ។ ទី​៦-​ឈ្មោះ ឈឿ​ន ស្រី​យុទ្ធ ភេទ​ស្រី អាយុ​១១​ឆ្នាំ ។ ទី​៧-​ឈ្មោះ ឈឿ​ន ឆា​លី ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ។ ទី​៨-​ឈ្មោះ ស្រី មឿ​ន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ។ ទី​៩-​ឈ្មោះ សែ​ម ឈុ​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ។ ទី​១០-​ឈ្មោះ ថា​ច ឆៃ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ និង​ទី​១១-​ឈ្មោះ រី សុ​ខៃ ភេទ​ស្រី អាយុ​១០​ឆ្នាំ ។

បច្ចុប្បន្ន អ្នក​រង​គ្រោះ​ស្ថិត​ក្នុង​ការ​សម្រាក​ព្យាបាល និង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ផង​ដែរ​ពី​សណាក់​ក្រុម​គ្រូពេទ្យ​នៅឡើយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ