ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរណាស់! ស្ត្រីម្នាក់មានជំងឺវះកាត់ ​មុខរបួសចាស់ដា.ច់ថ្នេរ អត់លុយព្យាបាល ប៉ងបញ្ចប់គ្រប់​យ៉ាងលើស្ពានជ្រោយចង្វា

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់មានជំងឺវះកាត់ត្រង់ពោះ ហើយមុខរបួសចាស់ដាច់ថ្នេរ មិនមានលុយ

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់មានជំងឺវះកាត់ត្រង់ពោះ ហើយមុខរបួសចាស់ដាច់ថ្នេរ មិនមានលុយព្យាបាល ប៉ុនប៉ងលោ.តទឹកលើស្ពានជ្រោយចង្វា តែ​ត្រូវបានបងប្អូនប្រជាពលរដ្ឋជួយឃាត់ទាន់ពេលវេលា និងទាក់ទងទៅរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅលើស្ពានជ្រោយចង្វា ស្ថិតនៅសង្កាត់ ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ស្ត្រីគិតខ្លីខាងលើ​ឈ្មោះ កញ្ញា អាយុ៤១ឆ្នាំ រស់នៅទីរួមខេត្តតាកែវ ។​

តាមប្រភពព័ត៌មានពីស្ត្រីខាងលើបានរៀបរាប់ប្រាប់ឱ្យដឹង​ថា គាត់​បានវះកាត់ត្រង់​ពោះនៅមន្ទីរពេទ្យទីរួមខេត្តតាកែវ ដោយសារ​ជំងឺគាត់រើឡើងវិញ ណាមួយពិបាកចិត្តជាមួយគ្រួសារផង គាត់ក៏ពិបាកចិត្តពេកក៏​ដាច់ចិត្តមកភ្នំពេញ ដោយជិះរថយន្ដមកឈប់នៅផ្សារដើមគរ រួចជិះម៉ូតូកង់បី​មកឈប់នៅមុខវាំង ដោយដេកអត់បាយមួយថ្ងៃផងដែរ ខណៈពេលដេកនៅមុខវាំងអត់បាយ មុខរបួសចាស់បានដាច់ថ្នេរផងនោះ ធ្វើ​​ឱ្យគាត់​ឈឺពោះយ៉ាងខ្លាំង ។ ​ម៉្លោះ​ហើយទើបគាត់ដាច់ចិត្តដើរ​មក​ស្ពានជ្រោយចង្វាដើម្បីចង់បញ្ច.ប់ជីវិត ដោយលោ.តទឹក ។ បន្ទាប់មកដោយមានបងប្អូនប្រជា​ពល​​រដ្ឋឃើញក៏បានឃាត់ និងបានទិញបាយឱ្យគាត់ហូបនៅលើស្ពានជ្រោយចង្វាផងដែរ ។

ក្រោយពេលកើតហេតុ បងប្អូនប្រជាពលរដ្ឋបានទាក់ទងទៅរថយន្តសង្គ្រោះរបស់រដ្ឋភ្លាមៗ ក្នុងនោះរថយន្តសង្គ្រោះរបស់មន្ទីរពេទ្រកាល់ម៉ែតបានមកដឹកជនរងគ្រោះភ្លាមៗនឹងដើម្បីព្យាបាលស្ត្រីខាងលើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ