ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ធុង​ហ្គា​ស! ឆេះ​តូប​លក់ដូរ និង​ផ្ទះពលរដ្ឋ​អស់ជាច្រើនខ្នង​ រួមទាំងរបួ.សអ្នកជួយពន្លត់ច្រើន​នាក់​

4 ខែ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ មាន​ករណី​អគ្គិភ័យ​បាន​កើតឡើង​ដោយសារ​ផ្ទុះ​ធុង​ហ្គា​ស បង្ក​ជា​អគ្គិភ័យ បណ្ដាល​ឱ្យ​

ខេត្តព្រះវិហារ ៖ មាន​ករណី​អគ្គិភ័យ​បាន​កើតឡើង​ដោយសារ​ផ្ទុះ​ធុង​ហ្គា​ស បង្ក​ជា​អគ្គិភ័យ បណ្ដាល​ឱ្យ​ឆាបឆេះ​តូប​លក់ដូរ និង​ផ្ទះ​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង​។

ហេតុ​ការ​ណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង​២និង៣០​នាទីរសៀលថ្ងៃទី​១៨ ខែមេសា​ ឆ្នាំ​២០២៤​ ស្ថិត​ក្នុងភូមិ​ស្អាង ឃុំ​ស្អាង ស្រុក​ជ័យសែន ​ខេត្តព្រះវិហារ​ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​នេះ​បាន​ឆាបឆេះ ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​អស់​ចំនួន​២​ខ្នង ខូច​ខាត​អស់ទាំង​ស្រុង និង​៣​ខ្នង​ទៀត ខូចខាត​អស់​ប្រហែល​៤០​ភាគរយ ករណី​ខាងលើ​នេះ បណ្ដាល​មក​ពី​ផ្ទុះ​ធុង​ហ្គា​ស ។

សមត្ថកិច្ច​បន្ត​ថា ម្ចាស់ផ្ទះ​ខាងលើ​មាន​ឈ្មោះ រិ​ន សំបូរ អាយុ​៤០​ឆ្នាំ ជា​អ្នកលក់ និង​ដូរហ្គា​ស ( ធុង ហ្គា​ស​មាន​សភាព​ចាស់ មាន​ច្រែះ ស្រប​ពេល​អាកាសធាតុ​ឡើង​៤២​អង្សា​) អគ្គិភ័យ​បង្ក​​ឡើង​ផ្តើម ចេញពី​ផ្ទះ​នោះ​ទៅ​។

ជន​រង​គ្រោះ​របួស​សើ​ស្បែក​៥​នាក់ ដោយសារ​ការ​ចូលរួម​ជួយ​ពន្លត់​ផង​។

ករណី​នេះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត​ទៀត ។

ក្នុង​ហេតុការណ៍​នោះ​ដែរ​ មាន​កងកម្លាំង​អធិការដ្ឋាន​នគរបាល ស្រុក​ជ័យ​សែន អធិការដ្ឋាន នគរបាល​ស្រុក​ឆែប​ ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​១០​រថយន្ត​ ទើបភ្លើង​បាន​រលត់​ដោយជោគជ័យ នៅ​វេលា​ម៉ោង​៤និង២០​នាទីរសៀលថ្ងៃដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ