ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះគ្រូ ផុន ភក្តី ៖ ពេលរកទ្រព្យមកបាន ត្រូវ​ប្រើទ្រព្យឱ្យ​ចម្រើន​ក្នុងផ្លូវ​៤

7 ខែ មុន

ព្រះគ្រូធម្មាចារ្យ ផលធរោ ផុន ភក្ដី បានមានថេរដីកាថា របៀបនៃការប្រើប្រាស់ទ្រព្យ ក៏ព្រះបង្រៀន

ព្រះគ្រូធម្មាចារ្យ ផលធរោ ផុន ភក្ដី បានមានថេរដីកាថា របៀបនៃការប្រើប្រាស់ទ្រព្យ ក៏ព្រះបង្រៀនយើងដែរ ។ ពេលរកទ្រព្យមកបាន ត្រូវប្រើទ្រព្យឱ្យចម្រើនក្នុងផ្លូវ៤ ។ កាលណាយើងប្រើក្នុងផ្លូវ៤នេះ គឺទ្រព្យយើងកាន់តែរីកចម្រើន កាន់តែមានបានទៅមុខ ឱ្យតែប្រើត្រូវក្នុងផ្លូវ៤នេះ ៖

ទី១-បុលបំណុលចាស់
ព្រះសម្ដែងថា ពេលមានទ្រព្យ គឺមើលម៉ែ មើលឪ គឺមុនគេបង្អស់ ពេលមានទ្រព្យ យើងនឹកម៉ែនឹកឪ ចិញ្ចឹមម៉ែចិញ្ចឹមឪមុនអ្នកណាទាំងអស់ ព្រោះគាត់ជាអ្នកបង្កើតយើងមុនគេ ជាអ្នកចិញ្ចឹមយើងមុនគេ ជាអ្នកបណ្ដុះបណ្ដាលយើងមុនគេ ។

ពេលណាយើងមានទ្រព្យ កូនត្រូវចាំថា យើងប្រើទ្រព្យទី១ គឺបុលបំណុលចាស់ គឺនឹកម៉ែឪយើងមុនគេបង្អស់។ ពេលយើងមានលុយ យើងនឹកម៉ែឪមុនគេ ធ្វើអីក៏ចម្រើដែរ អ៊ីចឹងសំខាន់ណាស់ ការគោរពគុណ យើងមានទ្រព្យ យើងនឹកម្ដាយឪពុកយើងមុនគេ ចាំណាកូន ទី១បុលបំណុលចាស់ គឺចិញ្ចឹមម៉ែ ចិញ្ចឹមឪយើង ។

ទី២-បុលបំណុលថ្មី
ព្រះលោកសម្ដែងថា ពេលមានទ្រព្យកុំភ្លេចចិញ្ចឹមប្រពន្ធកូនយើង មើលប្រពន្ធ មើលកូនយើងឱ្យល្អ ប្រពន្ធអត់ខ្សែក រកខ្សែកឱ្យប្រពន្ធ។ កូនខ្វះអី រកនឹងឱ្យកូនឱ្យចប់ចុងចប់ដើម ថែរក្សាការពារឃុំគ្រងប្រពន្ធកូនយើងនេះ កុំនឹកឃើញរឿងអីក្រៅពីគ្រួសារ និងប្រពន្ធកូន ។

ទី៣-បោះចូលក្នុងជ្រោះជ្រៅ គឺសំដៅដល់ក្រពះយើងនឹងហើយ
អ្នកខ្លះប្រឹងធ្វើការចង់មានចង់បាន រហូតដល់ភ្លេចក្រពះក៏មានដែរ ។ ព្រះលោកសម្ដែងថា ចង់ចម្រើន ត្រូវគិតដល់ជ្រោះជ្រៅនឹងផង បើមានទ្រព្យឱ្យនឹកជ្រោះជ្រៅនឹងផង គឺក្រពះយើងកុំឱ្យវាអត់ឃ្លាន ។ ពេលនៅរស់ ឃ្លានអី ត្រូវហូបហ្នឹងទៅ ព្រោះពេលយើងដាច់ខ្យល់ទៅ អត់មានហូបអីកើតទេ ។

ទី៤-កប់ទុកក្នុងព្រះធរណី គឺការធ្វើបុណ្យឱ្យទាន

ទាំងនេះក៏ជាកិច្ចមួយយើងត្រូវសន្សំដែរ ។ យើងត្រូវដឹងថា ទ្រព្យដែលយើងមានទាំងអស់នៅក្នុងលោកនេះ ទ្រព្យមានវិញ្ញាណក្ដី ទ្រព្យអត់វិញ្ញាណក្ដី ទាំងអស់នៅក្នុងលោក វាជាប្រយោជន៍សម្រាប់ខ្លួនយើង នៅពេលដែលយើងនៅខ្យល់ ប៉ុន្តែតែផុតខ្យល់ពេលណា គឺរបស់ហ្នឹងលែងជាប្រយោជន៍សម្រាប់យើងទៀតហើយ ។ ទៅមុខទៀត គឺរបស់ដែលយើងត្រូវតោងជាប្រយោជន៍ គឺតែមួយទេ គឺបុណ្យកុសល បន្តជាតិទៅមុខទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ