ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​បន្ធូរ​អារម្មណ៍​ទាក់ទង​ស្រី​តាម​ហ្វេ​ស​ប៊ុ​ក​​ លុះ​​មក​ដល់​ផ្ទះសំណាក់​ក៏​កើតរឿងរ​.​ន្ធ​.​ត់

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ប៉ុស្តិ៍​មិត្តភាព​ខណ្ឌ​៧​មក​រា កាលពី​យប់​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៤ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ករណី​ប្រើ​ល្បិច​ឆបោក​ជន​រង​គ្រោះ​ក្រោម​រូបភាព​លក់ខ្លួន​តម្លៃ​២០​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ទៅ​បម្រើ​ផ្លូវភេទ​នៅផ្ទះ​សំណាក់ តែ​ទីបំផុត…

រាជធានី​ភ្នំពេញ ៖ នគរបាល​ប៉ុស្តិ៍​មិត្តភាព​ខណ្ឌ​៧​មក​រា កាលពី​យប់​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៤ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ករណី​ប្រើ​ល្បិច​ឆបោក​ជន​រង​គ្រោះ​ក្រោម​រូបភាព​លក់ខ្លួន​តម្លៃ​២០​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ទៅ​បម្រើ​ផ្លូវភេទ​នៅផ្ទះ​សំណាក់ តែ​ទីបំផុត ប្រែ​ក្លាយជា​ចោរ​ប៉ុនប៉ង​កាប់​ប្លន់យក​ម៉ូតូ ។

ជនសង្ស័យ​ឈ្មោះ ពៅ វ​ណ្ណះ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ និង​ម្នាក់​ទៀត​ឈ្មោះ​កឿ​ន ចរិយា ភេទ​ស្រី អាយុ​១៧​ឆ្នាំ មុខរបរ​នារី​រកស៊ី​បម្រើ​ផ្លូវភេទ មាន​ទីលំនៅ​មិន​ពិតប្រាកដ ។ ទាក់ទិន​និង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ខាងលើ​នេះ លោក​វរ​សេនី​ត្រី គុយ ផល្លា នាយ​នគរបាល​ប៉ុស្តិ៍​មិត្តភាព ខណ្ឌ​៧​មក​រា​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​យប់​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២៤ មាន​បុរស​ម្នាក់ (​ជន​រង​គ្រោះ​)​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ​១​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1HD-2209 ទៅ​ហូប​បបរ​.​ស​នៅ​ម្តុំ​ផ្សារ​សូ​រិ​យា​ម៉​ល ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ខណៈ​ពេល​កំពុង​តែ​ហូប​បបរ ជន​រង​គ្រោះ​បាន​នឹកឃើញ​ចង់រក​ស្រី​យក​មក​បណ្តោះ​កូយ ដើម្បី​បន្ធូរ​អារម្មណ៍​ផ្លូវភេទ ពេល​នោះ​ក៏​បាន​បើក​ទូរស័ព្ទ​លេង​ហ្វេ​ស​ប៊ុ​ក​អូស​ចុះ​អូស​ឡើង​ចំ​មេការ រួច​ក៏​បាន​លេខ​ទាក់ទង​គ្នា ។ ជាដំបូង ជន​រង​គ្រោះ​បាន​ណាត់ជួប​ជាមួយ​នារី​ម្នាក់​(​ជនសង្ស័យ​) នៅ​ម្តុំ​សង្កាត់​អូរ​ឬ​ស្សី​ទី​៣ ខណ្ឌ​៧​មក​រា ដោយ​និយាយ​ត្រូវ​ថ្លៃ​គ្នា​ចំនួន​២០​ដុល្លារ​អា​មេ​រិ​ក បូក​រួចរាល់​ទាំង​ថ្លៃ​ផ្ទះសំណាក់​ផង​ដែរ ។ លុះ​ពេល​ត្រូវ​ថ្លៃ​គ្នា​ហើយ​ជន​រង​គ្រោះ​ក៏​បាន​ឲ្យ​លុយ​ទៅ​បក្សពួក​ដែល​ជា​ជនសង្ស័យ​បាន​ដឹក​នារី​បម្រើ​ផ្លូវភេទ​នោះ ។

បន្ទាប់​មក ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​របស់​ខ្លួន ចំណែក​នារី​ជា​ជនសង្ស័យ​ជិះ​ម៉ូតូ​ម៉ាក​ប៊ីត​ជាមួយ​បក្សពួក​ឌុ​ប​ទៅ​ផ្ទះសំណាក់​មួយ​កន្លែង ស្ថិត​នៅ​ផ្លូវ​១៣៤ សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា ហើយ​ជន​រង​គ្រោះ​និង​នារី​បម្រើ​ផ្លូវភេទ បាន​ឡើង​ទៅ​លើ​ផ្ទះសំណាក់​ជាមួយ​គ្នា តែ​មិន​ទាន់​ទាំង​បាន​ចូល​បន្ទប់​ផង នារី​រូប​នោះ​ក៏​បាន​ទារថ្លៃផ្ទះ​សំណាក់​ចំនួន​៤៨០០០​រៀល​បន្ថែម​ទៀត ខុស​ពី​ពេល​និយាយ​គ្នា​ដំបូង ។

ដោយសារ​តែ​ជនសង្ស័យ​ទារប្រាក់​ថែម​ទៀត​នោះ ធ្វើ​ឲ្យ​ជន​រង​គ្រោះ​កើតទុក្ខ​មិន​សុខចិត្ត​ស្រែក​ឡូឡា​ផ្អើល​ភ្ញៀវ​ស្នាក់​នៅ​ក្នុងផ្ទះ​សំណាក់​ចេញ​មក​មើល ។ ភ្លាម​នោះ នារី​ជា​ជនសង្ស័យ​បាន​រត់​ចុះ​ក្រោម ដើម្បី​រក​បក្សពួក​៣​នាក់​ទៀត​ដែល​ឈប់​ម៉ូតូ​នៅ​ចាំ​ក្បែរ​នោះ​ឲ្យ​ជួយ ដោយ​យល់​ឃើញ​ថា ២០​ដុល្លារ​មិន​ទាន់​បាន​បន្ធូរ​អារ​ម្ម​ផង ជន​រង​គ្រោះ​បាន​ទារ​យក​លុយ​ពី​ជនសង្ស័យ​មក​វិញ ទើប​បង្ក​ឲ្យ​មាន​ជម្លោះ រហូត​ជនសង្ស័យ​រួម​គ្នា​ប្រើ​កាំបិត​បុ័ងតោ បម្រុង​កាប់​ប្លន់​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ ទើប​ជន​រង​គ្រោះ​បាន​តដៃ និង​ស្ទុះ​ទៅ​ដក​សោរ​ម៉ូតូ បណ្តាល​ឲ្យ​ជនសង្ស័យ​វាយ​យ៉ាងដំណំ និង​មាន​របួស​ស្នាម ។

ភ្លាម​នោះ ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​ក៏​បាន​ស្ទុះ​ទៅ​ជួយ និង​ចាប់​ឃាត់ខ្លួន​ជន​សង្ស័យ​ប្រុស ស្រី​២​នាក់ រួច​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​ទៅ​ជួ​អន្តរាគមន៍​ជា​បន្ទាន់ ។ នៅ​ពេល​ទទួល​បាន​ប្រជាពលរដ្ឋ​រាយការណ៍ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ទោ ជុន ប៊ុ​នណា​ន អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា លោក​អធិការរង​ទទួល​ផ្នែក​ព្រហ្មទណ្ឌ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ​មិត្តភាព បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម និង​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២ នាក់​នាំ​យក​ទៅ​សាកសួរ​តែ​ម្តង ។

យោង​ទៅ​លើ​ពាក្យបណ្តឹង​ជន​រង​គ្រោះ និង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ សមត្ត​កិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ