ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ឆ្នាំ​៣ថ្ងៃ! មនុស្ស​៣​នាក់​ស្លា.ប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្ទឹងត្រែង

1 អាទិត្យ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ ​មនុស្ស​ប្រុស​ស្រី​ចំនួន​៣​នាក់​បាន​បាត់​បង់ជីវិត​ និង​រង​របួស​មួយ​ចំនួន​ទៀត​ ​

ខេត្តស្ទឹងត្រែង​ ៖ ​មនុស្ស​ប្រុស​ស្រី​ចំនួន​៣​នាក់​បាន​បាត់​បង់ជីវិត​ និង​រង​របួស​មួយ​ចំនួន​ទៀត​ ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​​កំឡុង​រយៈពេល​៣ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​។

យោង​តាម​របាយការណ៍​ផែន​នគរបាល​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន​ខេត្តស្ទឹងត្រែង​ឲ្យ​ដឹង​ថា​គ្រោះថ្នាក់​ចរាច​ណ៍​នៅ​ក្នុង​ពី​ធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ គិត​ចាប់ពី​ថ្ងៃ​ទី​១៣​ដល់ ថ្ងៃ​ទី​១៦​ខែមេសា ឆ្នាំ​២០២៤ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​២​ករណី បើ​ប្រៀបធៀប​ក្នុង​ពី​ធី​បុណ្យចូល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ នា​ឆ្នាំ​២០២៣ ឃើញ​ថា​មានការ​កើនឡើង​១ករណី​ ក្នុង​នោះ​បណ្តា​ល​ឲ្យមនុស្ស​ស្លាប់​សរុប​ចំនួន៣​នាក់​ (ស្លាប់់ស្រី​១​នាក់​) ឃើញថា​កើនឡើង​៣​នាក់ មនុស្ស​របួស​សរុប​ចំនួន២នាក់​(ស្រី) ឃើញ​ថា​កើនឡើង​១នាក់ មនុស្ស​របួសធ្ងន់​ចំនួន​២នាក់​(ស្រី) ឃើញ​ថា​កើនឡើង១​នាក់ ​មនុស្ស​របួសស្រាល​គ្មាន​ ឃើញ​ថា​ស្មើគ្នា ក្នុង​នោះ​ដែរ​ក៏​មានការ​ខូចខាត​ម៉ូតូ ខូច​ធ្ងន់១​គ្រឿង​, ម៉ូតូ ខូច​ស្រាល១​គ្រឿង​, រថយន្ត​ធុន​ស្រាល​ខូច​ធ្ងន់​១​គ្រឿង​។

របាយការណ៍​ដដែល​នោះ​បន្ថែម​ថា​គ្រោះថ្នាក់​ខាងលើ​បណ្តាល​មក​ពី​ល្បឿន​ចំនួន​១​ករណី ,​មិន​ប្រកាន់​ស្តាំ​០១​ករណី ។

គ្រោះថ្នាក់​ពេល​ថ្ងៃ២​ករណី​លើ​ផ្លូវជាតិ​លេខ​៩ ​ចំនួន១​ករណី​, លើ​ផ្លូវជាតិ​លេខ​៧៨​ ចំនួន១​ករណី ។
ការ​គ្រោះថ្នាក់​ខាងលើ​នេះ អ្នកបើកបរ​មិន​ពាក់មួក​សុវត្ថិភាព១​នាក់​ និង​អ្នក​រួម​ដំណើរ១​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ