ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​២ក្រុម​ផ្ទុះហិ.ង្សា ស្លា.ប់យុវជនម្នាក់

1 អាទិត្យ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ​ ៖ ​យុវជន​ម្នាក់​បាន​ស្លា.ប់​ក្រោយ​ពី​រង​នូវ​អំពើ​ហិ.ង្សា​ពី​សំណាក់​ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​

ខេត្ត​កំពង់ស្ពឺ​ ៖ ​យុវជន​ម្នាក់​បាន​ស្លាប់​ក្រោយ​ពី​រង​នូវ​អំពើ​ហិង្សា​ពី​សំណាក់​ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​ដែល​មាន​ទំនាស់​នឹង​គ្នា ​ក្រោយ​កើតហេតុ​ក្រុម​ក្មេង​ទំនើង​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ករណី​ហិង្សាខាងលើ​​នេះ​កើតឡើង​កាលពីថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៥ និង​១០នាទី​ស្ថិត​នៅ​ក្នុងភូមិ​ដក់ពរ ឃុំ​ក្រាំង​ដី​វ៉ា​យ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

តាមប្រភព​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​ភ្នំស្រួច បានឱ្យ​ដឹង​ថា មាន​ករណី​ហិ.ង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស បណ្តាល​អោយ​ស្លាប់​ជន​រង​គ្រោះ​ម្នាក់ ​បាន​កើតឡើង​នៅ​ចំនុច​ក្នុង​សាលា​បឋម​សិក្សា​ដក់ពរ ស្ថិត​នៅ​ក្នុងភូមិ​ដក់ពរ ឃុំ​ក្រាំង​ដី​វ៉ា​យ ស្រុក​ភ្នំស្រួច​ ។​

ករណី​ហិង្សា​នេះ​គឺ​បង្ក​ឡើង​ដោយ​ក្រុម​ក្មេង​ទំនើង​២​ក្រុម មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​បាន​វាយ​កាប់​ចាក់​គ្នា បណ្តាល​អោយ​ស្លា​​ប់​មនុស្ស​១​នាក់ ឈ្មោះ ម៉ៃ ចាន់​ថន ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ក្នុងភូមិ​ដក់ពរ ឃុំ​ក្រាំង​ដី​វ៉ា​យ ស្រុក​ភ្នំស្រួច​។​

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​និង កំពុងធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ក្រុម​​ជន​បង្ក ដើម្បី​យក​មក​ផ្តន្ទាទោស​​តាម​ផ្លូវច្បាប់ ​។ ចំណែក​​សពជនរងគ្រោះ​​​ ​ក្រោយ​ធ្វើ​កំណត់​ហេតុ​​រួច​ ​ក៏​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ