ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹក​ប៉ះ​ចំ​ស្រា​កាច ផ្ទុះ​កំហឹង​របួស​ពេញ​ខ្លួន

7 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖​ ​បុរស​ម្នាក់​រង​របួសធ្ងន់ ក្រោយ​ពី​ផឹកស៊ី​មាន​ទាស់សម្តី​គ្នា​ដោយ​ភាគី​ម្ខាង​បាន​យក​ពូថៅ​ទៅ​កាប់​ដល់​ផ្ទះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ។ ហេតុការណ៍​ហិង្សា​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៦ មេ​សា ឆ្នាំ​២០២៤ ស្ថិត​នៅ​ចំណុច​ភូមិ​អំពិល​កោង…

ខេត្តបន្ទាយមានជ័យ ៖​ ​បុរស​ម្នាក់​រង​របួសធ្ងន់ ក្រោយ​ពី​ផឹកស៊ី​មាន​ទាស់សម្តី​គ្នា​ដោយ​ភាគី​ម្ខាង​បាន​យក​ពូថៅ​ទៅ​កាប់​ដល់​ផ្ទះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ។ ហេតុការណ៍​ហិង្សា​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៦ មេ​សា ឆ្នាំ​២០២៤ ស្ថិត​នៅ​ចំណុច​ភូមិ​អំពិល​កោង ឃុំ​ណាំ​តៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

នគរបាល​ស្រុក​ភ្នំស្រុក​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ យេ​ន រ៉ាត់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​អំពិល​កោង ឃុំ​ណាំ​តៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ ជន​ដៃដល់​ឈ្មោះ ស៊ោ​ន ណុ​ប ហៅ​ខ្លួ​ង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ជាមួយ​គ្នា ។ នគរបាល​បាន​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ឈ្មោះ យេ​ន រ៉ាត់ បាន​ទៅ​ផឹកស្រា​បៀរ​នៅផ្ទះ​របស់​ឈ្មោះ ស៊ោ​ន ណុ​ប ហៅ ខ្លួ​ង ហើយ​បាន​ទាស់​ពាក្យ​សម្ដី​គ្នា ។

ពេល​នោះ​ជន​រង​គ្រោះ​ក៏​បាន​យក​សំបក​កំប៉ុង​ស្រា​បៀរ​គប់​ទៅ​លើ​ជនសង្ស័យ​ត្រូវ​ចំពោះ បន្ទាប់​មក​ជនសង្ស័យ​ឈ្មោះ ស៊ោ​ន ណុ​ប ហៅ ខ្លួ​ង ក៏​បាន​វាយ​ទៅ​ជន​រង​គ្រោះ​ឈ្មោះ យេ​ន រ៉ាត់ ចំនួន​០១​ដៃ ត្រូវ​ចំ​ខ្ទង់ច្រមុះ បណ្ដាល​ឲ្យ​របួស​ហូរ​ឈាម ហើយ​ក៏​ត្រូវ​បាន​អ្នក​ផឹកស្រា​ជុំ​គ្នា​ចាប់​បំបែក បន្ទាប់​មក ឈ្មោះ​យេ​ន រ៉ាត់ ត្រឡប់​ទៅ​ផ្ទះ​វិញ ។

លុះដល់​វេលា​ម៉ោង​១០​យប់​ថ្ងៃខែ​ឆ្នាំ​ដដែល ជនសង្ស័យ​ឈ្មោះ ស៊ោ​ន ណុ​ប ហៅ ខ្លួ​ង បាន​យក​ពូថៅ រត់​ចូល​ទៅ​កាប់​ជន​រង​គ្រោះ​ឈ្មោះ យេ​ន រ៉ាត់ ដល់​ក្នុងផ្ទះ​ចំនួន​០១​ពូថៅ ត្រូវ​ចំ​កដៃ​ស្ដាំ បណ្ដាល​ឲ្យ​របួស ដេរ​អស់​ចំនួន​០៤​ថ្នេរ ។

ក្រោយ​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ណាំ​តៅ​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ស្រាវជ្រាវ​នាំ​ខ្លួន​ជនសង្ស័យ​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រុក និង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ