ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីស្រាអែល​ថា​ការ​វា.យ​អ៊ីរ៉ង់ ឬ​មិន​វា.យ​ជា​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ខ្លួន

1 អាទិត្យ មុន

យេរូសាឡឹម៖ តាម​មើល​ទៅ​​ពិភព​លោក​មិន​ទាន់​សង្ឃឹម​ថា​បាន​សុខ​ទេ​​​។ ​លោក​ណឺតាន់​យ៉ាហ៊ូ​​ទើប​តែ​ប្រកាស​ថ្មីៗ​នេះ​​​​ថា​នៅ​ក្នុង​លោក​នេះ​គ្មាន​នរណាមាន​សិទ្ធិ​អារកាត់​ជំនួស​អ៊ីស្រាអែល​​ទេ​។ ទោះ​បី​​អ៊ីស្រា​អែល​​​សង​សឹកប្រទេស​​អ៊ីរ៉ង់​ ឬ​មិន​សង​សឹក​ជា​ការ​សម្រេច​ចិត្ត​ផ្ទាល់​របស់​អ៊ីស្រាអែល​។ ​បស្ចិម​ប្រទេស ​និង​សម្ព័ន្ធ​មិត្ត​អ៊ីស្រាអែល​​​ដដែល​ៗ​ជា​ច្រើន​ដង​ហើយ​​ថា​ «​អ៊ីស្រាអែល​ល្មមៗ​បាន​ហើយ។ អ៊ីរ៉ង់​​មិន​បាន​បង្ក​ការ​ខូច​ខាត​ជា​ដុំ​កំភួន ឬ​ស្លាប់​មនុស្ស​ទេ​។…

យេរូសាឡឹម៖ តាម​មើល​ទៅ​​ពិភព​លោក​មិន​ទាន់​សង្ឃឹម​ថា​បាន​សុខ​ទេ​​​។ ​លោក​ណឺតាន់​យ៉ាហ៊ូ​​ទើប​តែ​ប្រកាស​ថ្មីៗ​នេះ​​​​ថា​នៅ​ក្នុង​លោក​នេះ​គ្មាន​នរណាមាន​សិទ្ធិ​អារកាត់​ជំនួស​អ៊ីស្រាអែល​​ទេ​។ ទោះ​បី​​អ៊ីស្រា​អែល​​​សង​សឹកប្រទេស​​អ៊ីរ៉ង់​ ឬ​មិន​សង​សឹក​ជា​ការ​សម្រេច​ចិត្ត​ផ្ទាល់​របស់​អ៊ីស្រាអែល​។ ​បស្ចិម​ប្រទេស ​និង​សម្ព័ន្ធ​មិត្ត​អ៊ីស្រាអែល​​​ដដែល​ៗ​ជា​ច្រើន​ដង​ហើយ​​ថា​ «​អ៊ីស្រាអែល​ល្មមៗ​បាន​ហើយ។ អ៊ីរ៉ង់​​មិន​បាន​បង្ក​ការ​ខូច​ខាត​ជា​ដុំ​កំភួន ឬ​ស្លាប់​មនុស្ស​ទេ​។ ដូច្នេះ បញ្ចប់​បញ្ហា​ត្រឹម​ហ្នឹង​ចុះ​»។

ប៉ុន្តែ​លោក​ណឺតាន់​យ៉ាហ៊ូ​មិន​ទទួល​យក​កា​របក​ស្រាយ​នេះ​ទេ​។ រដ្ឋ​មន្ត្រី​ការ​បរទេស​អង់គ្លេស និង​អាល្លឺម៉ង់​ទៅ​ជួប​លោក​ទៀត​នៅ​ថ្ងៃ​​នេះ។ ប៉ុន្តែ​ជា​ការ​ឥត​ប្រយោជន៍​។ ​ឥឡូវ​នេះ កុំ​ស្មាន​ថា​អ៊ីរ៉ង់​ខ្លាច​បាក់​ស្បាត ឬ​ចុះ​ញ៉ម​អ៊ីស្រាអែល​។ ប្រធានា​ធិបតី​អ៊ីរ៉ង់​ប្រកាស​រួច​ហើយ​ថា​ករណី​ដែល​ខ្លួន​វាយ​ប្រហារ​កាល​ពី​យប់​ថ្ងៃ​សៅរ៍​នោះ​ដើម្បី​សង​សឹក​កាល​ពី​វគ្គ​មុន​ដែល​អ៊ីស្រាអែល​បាញ់​មីស៊ីល​កម្ទេច​ស្ថាន​កុង​ស៊ុល​នៅ​ស៊ីរី​កាល​ពី​ដើ​មខែ​មេសា​។

​អ៊ីរ៉ង់​​​បញ្ជាក់​ឡើង​វិញ​បើ​អ៊ីស្រាអែល​យល់​ព្រម​ចប់​ត្រឹម​ប៉ុណ្ណឹង​ អ៊ីរ៉ង់​ក៏​លែង​បន្ត​ទៀត​។ ប៉ុន្តែ​បើ​អ៊ីស្រាអែល​ចង់​វាយ​ប្រហារ​អ៊ីរ៉ង់​ទៀត​ អ៊ីរ៉ង់​ក៏​មិន​នៅស្ងៀម​ដែរ​។ បើ​​អ៊ីស្រាអែល​​ហ៊ាន​ប៉ះ​អ៊ីរ៉ង់​តែមួយ​​​សរ​សៃ​សក់​ អ៊ីរ៉ង់​​នឹង​វាយ​បក​វិញ​​ភ្លាម​​។​ ​គ្រាន់​តែ​ឮ​ដូច​នេះ​ ក្រុម​ហេស្បូឡា​ដែល​ជា​កូន​ចៅ​របស់​អ៊ីរ៉ង់​ក៏​ហក់​ចូល​សង្វៀន​នេះ​មុន​គេ​ដើម្បីចូល​រួម​លេង​ល្បែង​នយោ​បាយ​នេះ​ដែរ​។ ​​ពួក​គេ​​វាយ​ប្រហារ​១​​ប្រាវ​ខ្លាំង​គួរ​សម​ដែរ​ទៅ​​​លើព្រំ​ដែន​អ៊ីស្រាអែល​​ខាង​ជើង​បណ្ដាល​ឱ្យ​របួស​ទាហាន​អ៊ីស្រាអែល​១៤​នាក់​។

លោក​ណឺតាន់​យ៉ាហ៊ូ​បាន​ទទួល​ជួប​រដ្ឋ​មន្ត្រី​អាល្លឺម៉ង់ និង​អង់គ្លេស​ និង​អរ​គុណ​ចំពោះ​ពួក​គេ​ដែល​ឈរ​នៅ​ខាង​អ៊ីស្រាអែល​។ ប៉ុន្តែ​លោក​ប្រកាស​ថា​អ្នក​ដែល​មាន​សិទ្ធិ​អារ​កាត់​នៅ​ក្នុង​ការឆ្លើយ​តប​ចំពោះអ៊ីរ៉ង់​ ឬ​មិន​ឆ្លើយ​តប ហើយ​ឆ្លើយ​តប​កម្រិតណា​នោះ​វា​ជា​ឆន្ទា​នុសិទ្ធិ​ផ្ទាល់​របស់​រដ្ឋាភិបាល​លោក​។ ​«ខ្ញុំ​សូម​បញ្ជាក់​ឱ្យបាន​​ច្បាស់​ថា​យើង​ខ្ញុំ​ជា​​អ្នក​សម្រេច​រឿង​នេះ​ដោយ​ខ្លួន​​ឯង។ អ៊ីស្រាអែល​នឹង​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​ចាំ​បាច់​ដើម្បី​ការ​ពារ​ខ្លួន​»។ ខាង​លើ​នេះ​ជា​ពាក្យ​សម្ដី​​របស់​លោក​ណឺតាន់​យ៉ាហ៊ូ​។​

អ្នក​វិភាគ​យល់​ថា​នេះ​ជា​រឿង​ធម្ម​តា​ទេ​។ ​​អ្នក​នយោបាយ​​​ចូល​ចិត្ត​​​បំផ្លោង​វោហារ​សាស្ត្រ​​​​ដើម្បី​ទាក់​ទាញ​ចំណាប់​​​អារម្មណ៍ និង​​ការ​គាំទ្រ​។ ប៉ុន្តែ​គេ​គិត​​ថា​លោក​ណឺតាន់​យ៉ាហ៊ូ​មិន​ចិត្ត​ធំ​ដល់​ថ្នាក់​លើក​​​ទ័ព​វាយ​ប្រហារ​អ៊ីរ៉ង់​ទាំង​កម្រោល​​​ទេ​។ បើ​គ្មាន​សញ្ញា​ភ្លើង​ខៀវ​ពី​អាមេរិក​ដែលជា​សម្ព័ន្ធ​មិត្ត​ដ៏​ធំ​របស់​ខ្លួន​​​ទេ​ អ៊ីស្រាអែល​​ក៏​​មិន​ហ៊ាន​ដុត​បញ្ឆេះ​​សង្គ្រាម​ទាំង​ប្រ​ថុយ​ប្រថាន​ដែរ​​​។

​យ៉ាង​ច្រើន អ៊ីស្រាអែល​​វាយ​ឆ្មក់​ទៅ​លើ​មេ​ទ័ព​របស់​អ៊ីរ៉ង់​ ឬ​កូន​ចៅ​អ៊ីរ៉ង់​ដូច​ជា​មេ​ទ័ព​ហេស្បូឡា ហ៊ូទី និង​ហាម៉ាស់​។ អ៊ីស្រាអែល​អាច​នឹង​រក​វិធី​​សំឡេះ​ពួក​គេ​ម្ដង​មួយ​ៗ​។ ពុំ​នោះ​ទេ​ អ៊ីស្រាអែល​អាច​នឹង​វាយ​ប្រហារ​តាម​ប្រព័ន្ធ​ព័ត៌​មាន​វិទ្យា​។ ​បើ​គិត​ឱ្យ​សព្វ​ៗ​ទៅ ​​គ្មាន​នរណា​ម្នាក់​អាច​ព្យាករ​ដឹង​ ឬ​ទ្រង់​ញាណ​ដឹង​អំពី​អនាគត​កាល​បាន​ឡើយ​​​។ ឧបមា​ថា​អ៊ីស្រាអែល​​មិន​ព្រម​បញ្ចប់​បញ្ហា​ត្រឹម​ហ្នឹង​ ហើយ​អ៊ីស្រា​អែល​​វាយ​ប្រហារ​រប៉េះ​រប៉ោះ​ដាក់​អ៊ីរ៉ង់​។ ពេល​នោះ​អ៊ីរ៉ង់​មិន​អាច​នៅ​ស្ងៀមត​ទៅ​ទៀត​​ទេ។​

​​​អ៊ីស្រាអែល​នៅ​ពេល​នេះ​បើ​និយាយ​ពី​ការ​ទាត់​បាល់​ប៉េណាល់​ទី​វិញ​​អាច​និយាយ​បាន​ថា​ខាង​អ៊ីរ៉ង់​បាន​ស៊ុត​បាល់​មួយ​គ្រាប់​ហើយ ហើយ​ត្រូវ​អ្នក​ចាំ​ទី​អ៊ីស្រាអែល​ចាប់​បាន​។ ដូច្នេះ អ៊ីស្រាអែល​នៅ​សល់​បាល់​មួយ​​គ្រាប់​នៅ​ក្នុង​ដៃ​ដែល​ត្រូវ​ស៊ុត​​ទៅ​ខាង​​អ៊ីរ៉ង​វិញ​ម្ដង​។ ​អ៊ីរ៉ង់បញ្ជូន​​​​មីស៊ីល និង​ដ្រូន​ជាង​៣០០​គ្រឿង​​វាយ​ប្រហារ​អ៊ីស្រាអែល​ ហើយ​ត្រូវ​អ៊ីស្រាអែល​បាញ់​ធ្លាក់​​​៩៩%​។ ​ចាំមើល​បើ​អ៊ីស្រាអែល​បាញ់​មីស៊ីល​ ឬ​ប្រើ​យន្ត​ហោះ​វាយ​ប្រហារ​អ៊ីរ៉ង់​វិញ​ម្ដង​ តើ​អ៊ីរ៉ង់​អាច​បាញ់​ធ្លាក់​៩៩%​ដែរ​ឬ​ទេ​។ នេះ​ជា​សំណួរ​ដ៏​ធំ​មួយ​។

បញ្ហា​នេះ​មិន​មែន​ពាក់​ព័ន្ធ​តែ​នឹង​​ប្រទេស​ទាំង​ពីរ​ទេ​។ ប៉ុន្តែ​ពាក់​ព័ន្ធ​នឹង​ប្រទេស​មហា​អំណាច​នៅពី​ក្រោយ​​ខ្នង​ថែម​ទៀត​។ ប្រទេស​អាមេរិក​ អង់គ្លេស​ អាល្លឺម៉ង់ និង​បារាំង​ជា​ដើម​ប្រកាស​ថា​ខ្លួន​បាន​ជួយ​ជ្រោម​ជ្រែង​ផ្នែក​ចារកម្ម បច្ចេក​វិទ្យា​ការ​ពារ​ដែន​អាកាស​ និង​ជំនួយ​ដទៃ​ទៀត​។ ហេតុ​នេះ​​អ៊ីស្រាអែល​អាច​ការ​ពារ​ខ្លួន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​។ ​កាល​ណោះ អ៊ីស្រាអែល​សប្បាយ​ចិត្ត​ណាស់​ព្រោះ​​គ្មាន​​​នរណា​ស្លាប់​ទេ​​​បើ​ប្រៀប​ធៀប​ជា​មួយ​ការ​វាយ​ប្រហារ​របស់​ក្រុម​ហាម៉ាស់​កាល​ពី​ខែ​តុលា ឆ្នាំ​២០២៣ស្លាប់​​ជន​ជាតិ​អ៊ីស្រាអែល​១២០០​នាក់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ