ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​លេង​សង្ក្រាន្ត​ស្វាយ​រៀង​ ​ជាង​កន្លះ​លាន​នាក់

7 ខែ មុន

ខេត្តស្វាយរៀង ៖ រយៈពេល​០៤​ថ្ងៃ នៃ​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ «​ស​ង្ក្រា​ន​ស្វាយ​រៀង​» ក៏​មិន​ខុស​ពី​បណ្ដា​ខេត្ត​ដទៃ ទូ​ទាំង​ប្រទេស​ដែរ ពិធីបុណ្យ​ចូល ឆ្នាំ​ថ្មី​ឆ្នាំរោង…

ខេត្តស្វាយរៀង ៖ រយៈពេល​០៤​ថ្ងៃ នៃ​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ «​ស​ង្ក្រា​ន​ស្វាយ​រៀង​» ក៏​មិន​ខុស​ពី​បណ្ដា​ខេត្ត​ដទៃ ទូ​ទាំង​ប្រទេស​ដែរ ពិធីបុណ្យ​ចូល ឆ្នាំ​ថ្មី​ឆ្នាំរោង ឆស័ក ព​.​ស ២៥៦៨ នៅ​ខេត្តស្វាយរៀង បាន​បញ្ចប់​ដោយ​ក្តី​រីករាយ ខណៈ​របាយការណ៍​បឋម​បាន​បង្ហាញ​ថា រយៈពេល​បួន​ថ្ងៃ នៃ​បុណ្យចូលឆ្នាំ​ថ្មី​មាន​ភ្ញៀវ​ក្នុង​ខេត្ត ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ជាង​កន្លះ​លាន​នាក់ បាន​ទៅ​កម្សាន្ត​ខេត្ត​ជាប់​ព្រំដែន​វៀតណាម​មួយ​នេះ ។

បើ​តាម​របាយការណ៍​ដំបូង នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​នៅ​ថ្ងៃ​ពុធ​នេះ បានឱ្យ​ដឹង​ថា នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ រយៈពេល​បួន​ថ្ងៃ ចាប់​គិត​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៤ ខេត្តស្វាយរៀង មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ បាន​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​តំបន់​រមណីយដ្ឋាន​នានា និង​ទីកន្លែង​កម្សាន្ដ​សំខាន់​ៗ ក្នុង​ខេត្តស្វាយរៀង​ប្រមាណ ៥៤៣,៦៩៥​នាក់​។ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ​១៦,៤៩៤​នាក់ ។

កំណើន​ភ្ញៀវ ពុំ​ធ្លាប់​មាន​បែប​នេះ ដោយសារ រដ្ឋបាល​ខេត្ត គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ដឹកនាំ​ដោយ​ផ្ទាល់​របស់​លោក ប៉េង ពោធិ៍​សា អភិបាលខេត្ត កម្លាំង​ពាក់ព័ន្ធ​ទាំងអស់​យកចិត្តទុកដាក់​លើ​បញ្ហា​សន្ដិសុខ សុវត្ថិភាព និង​សណ្ដាប់​សាធារណៈ បាន​យ៉ាង​ល្អ​ប្រសើរ បង្ក​បរិយាកាស​សប្បាយ​រីករាយ​យ៉ាង​កក់ក្តៅ​។

ជា​ការ​កត់សម្គាល់ ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ​នេះ​ដែរ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​អ្នកតំណាង​រាស្ត្រ មណ្ឌល​ខេត្តស្វាយរៀង​, ឯកឧត្តម​បណ្ឌិត សម តារា អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តស្វាយរៀង​, លោក​ជំទាវ​ដួង វ​ណ្ណា អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តស្វាយរៀង​, ឯកឧត្តម ម៉ែ​ន វិបុល រួម​ទាំង​ក្រុមការងារ​ជា​ច្រើន រូប​ទៀត​បាន​អញ្ជើញ​ពិនិត្យ​ការ​រៀបចំ និង​សប្បាយ រីករាយ​ជាមួយ ប្រជា​ពល​ក្នុង​ខេត្ត​។ ពិសេស​ចូលរួម​លេងល្បែង​ប្រជាប្រិយ​ការ​លេង​កម្សាន្ត ជាមួយ​ភ្ញៀវ​ជាតិ អន្តរជាតិ​ទៀត​ផង ។

របាយការណ៍​ស្ថិតិ​ទេសចរណ៍​ដំបូង នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិ រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ ២០២៤ រាជធានី ខេត្ត មាន​ទេសចរ​ផ្ទៃ ក្នុង​និង​បរទេស​ធ្វើ​ដំណើរ​កម្សាន្ត​ចំនួន ១៣,២៧៧,៥៥៦​នាក់ និង​ភ្ញៀវ​អន្តរជាតិ ៨១,៧៤៥​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ