ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បញ្ជូន​ជនជាតិ​វៀតណាម ៦​នាក់ និង​ចិន​ម្នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​គ្រឿងញៀ.ន​ជិត​១​គីឡូក្រាម

1 អាទិត្យ មុន

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង នៅ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២៤​នេះ បាន​បញ្ជូន​ជនសង្ស័យ ប្រុស​ស្រី…

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង នៅ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២៤​នេះ បាន​បញ្ជូន​ជនសង្ស័យ ប្រុស​ស្រី ចំនួន​០៧​នាក់ ក្នុង​នោះ​ជនជាតិ​វៀតណាម​០៦​នាក់ និង​ជនជាតិ​ចិន​ម្នាក់ ទៅ​តុលាការ ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់ ពាក់ព័ន្ធ
ករណី​រក្សា​ទុក ឬ​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ទម្ងន់​ជិត​១​គីឡូក្រាម ។

បើ​តាម​មន្ត្រី​ជំនាញ បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ធ្វើ​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ក្រុម​ជនឧក្រិដ្ឋ​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់ ដោយ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២៤ ជា​ថ្ងៃ​ចូល​ឆ្នាំ​ទី​២ នៅ​ចំណុច​ទីតាំង​ផ្ទះល្វែង ១​កន្លែង ស្ថិត​ក្នុងភូមិ​បា​វិត​លើ សង្កាត់​បា​វិត ក្រុង​បា​វិត ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៧​នាក់ ក្នុង​នោះ​ជនជាតិ​វៀតណាម​០៦​នាក់​(​ស្រី​០៣​នាក់​) និង​ជនជាតិ​ចិន​០១​នាក់ ។

ជនសង្ស័យ រួម​មាន​៖
១.​ឈ្មោះ ឡេ អា​ញ់​ធឿ​ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅ​បណ្តោះអាសន្ន ស្ថិត​នៅ​ភូមិ​បា​វិត​លើ សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។
២.​ឈ្មោះ ចាន់ វ៉ា​ន់​ទៀង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​វៀត​ណ​ម មុខរបរ​បុគ្គលិក​អន​ឡាញ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅ​បណ្តោះអាសន្ន ក្នុង​កាស៊ីណូ​បា​វិត​ម៉ុ​កបាយ ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ។
៣.​ឈ្មោះ ចូ​វ ធី​គី​ម​វ៉ូ​យ ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅ​បណ្តោះអាសន្ន​ផ្ទះ​ជួល ស្ថិត​នៅ​ភូមិ​បា​វិត​លើ សង្កាត់​បា​វិត ក្រុង​បា​វិត ។
៤.​ឈ្មោះ ហា ធី​ប៊ិ​ត​ង៉ុ​ក ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅ​បណ្តោះអាសន្ន​ស្ថិត​នៅ​ភូមិ​បា​វិត​លើ សង្កាត់​បា​វិត ក្រុង​បា​វិត ។
៥.​ឈ្មោះ ដ​ន ធី​ង្វៀ​ង ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ចុងភៅ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅ​បណ្តោះអាសន្ន​ក្នុង​កាស៊ីណូ​បា​វិត ម៉ុ​កបាយ ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ។
៦.​ឈ្មោះ ង្វៀ​ង វាំង​ទឹង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​បុគ្គលិក​អន​ឡាញ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅ​បណ្តោះអាសន្ន​បន្ទប់​ជួល ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ។
និង​៧.​ឈ្មោះ ឡី ឡី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ចិន មុខរបរ​បុគ្គលិក​អន​ឡាញ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅ​បណ្តោះអាសន្ន​សណ្ឋាគារ​ប៉ា​រី​ស​បូព៌ា ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ។

ក្នុង​នោះ សមត្ថកិច្ច​ជំនាញ បាន​ដកហូត​វត្ថុ​តាង​ជា​សារធាតុ​ញៀន​ចម្រុះ សរុប ៩៧០,៧០​ក្រាម (​ទាំង​សំបក​វិច​ខ្ចប់​) រថយន្ត​ចំនួន​០២​គ្រឿង ម៉​តូ​០១​គ្រឿង​រួម​ទាំង​ឧបករណ៍​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត ។

បច្ចុប្បន្ន​ជនសង្ស័យ រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ