ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិចស៊ីសដឹកអ្នកដំណើរជាង១០នាក់ បើកវ៉ា ប៉ះឡាន​ក្រុង ជួបគ្រោះក្រឡា.ប់ផ្អើលផ្លូវជាតិលេខ៦

1 អាទិត្យ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ យ៉ាងហោចណាស់មនុស្សជាង១០នាក់បានរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍

ខេត្តសៀមរាប ៖ យ៉ាងហោចណាស់មនុស្សជាង១០នាក់បានរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាកឡិចស៊ីស​បើកវ៉ា ក៏បានប៉ះរថយន្តក្រុង បណ្តាល​ឱ្យ​រថយន្តឡិចស៊ីសក្រឡាប់ បង្កការកកស្ទះមួយសន្ទុះធំ ដែលហេតុការណ៍នេះ​បានកើតឡើងកាលពីវេលាម៉ោង​១០​និង៥នាទីព្រឹក​ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៦ ត្រង់ចន្លោះគីឡូម៉ែតលេខ ៣៥៤-៣៥៥ ស្ថិតនៅភូមិល្ហុង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ។

បើតាមប្រភពពីសមត្ថកិច្ចបាន​​ឱ្យ​ដឹងនៅរសៀលថ្ងៃទី១៧ ខែមេសាឆ្នាំ២០២៤ នេះថា ភាគីខាងរថយន្ត១គ្រឿងម៉ាក Lexus rx300 ពណ៍ទឹកមាស ពាក់ផ្លាកលេខ ពោធិ៍សាត់ 2A- 9163 បើកបរដោយ ឈ្មោះ ង៉ែត មិថុនា ភេទប្រុស អាយុ២៧ ឆ្នាំ បច្ចុប្បន្ន រស់នៅ ភូមិស្វាយជ្រុំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង មានអ្នករួមដំណើរចំនួន១០​នាក់ ក្នុងនោះមាន ១-ឈ្មោះ ម៉ម ភាព ភេទស្រី អាយុ៨៦​ឆ្នាំ ២-ឈ្មោះ រីវ រ័ត្ន ភេទស្រី អាយុ ៤៨ ឆ្នាំ ៣-ឈ្មោះ ឃឹម រី ភេទស្រី អាយុ ៥២ ឆ្នាំ ៤- ឈ្មោះ អ៊ី សុភា ភេទប្រុស អាយុ៣០ ឆ្នាំ ។

៥-ឈ្មោះ ធី សាន់យ៉ា ភេទស្រី អាយុ២៩ ឆ្នាំ ៦- ឈ្មោះ ធី សានិត ភេទស្រី អាយុ២៥ឆ្នាំ ៧-ឈ្មោះ សេត វិសាល ភេទប្រុស អាយុ០៥ឆ្នាំ ៨-ឈ្មោះសុភា ឈីអ៉ិញ ភេទស្រី អាយុ០៥ ឆ្នាំ ៩-ឈ្មោះថុនា ជិញ ភេទស្រី អាយុ២ឆ្នាំ ១០-ឈ្មោះសុភា យូអ៉ី ភេទស្រី អាយុ៨ខែ ។ អ្នករួមដំណើរ រស់នៅភូមិឃុំជាមួយអ្នកបើកបរ។

ចំណែកភាគីខាងរថយន្តមួយគ្រឿង​ម៉ាក HYUNDAI (ប្រភេទឡានក្រុង) ពណ៌សលាយបៃតង និង​ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 3E-6255 អ្នកបើកបរ​ មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់។

តាមប្រភពពីសមត្ថកិច្ចបាន​​ឱ្យ​ដឹង​បន្ត​ថា ករណីគ្រោះថ្នាក់ចរាចរណ៍​រវាងរថយន្ត និងរថយន្ត បង្កដោយ​រថយន្ត១គ្រឿងម៉ាក Lexus rx300 បើកបរក្នុងទិសដៅពីលិចទៅកើត បានបើកជែង (វ៉ា) បណ្ដាលឱ្យប៉ះរថយន្តម៉ាក HYUNDAI (ប្រភេទឡានក្រុង) ក្នុងទិសដៅ​ស្របគ្នា​ បណ្ដាលឱ្យ​ថយន្តម៉ាកឡិចស៊ីសក្រឡាប់តែ​ម្ដង។

សមត្ថកិច្ចបានបន្តថា ក្នុងហេតុការណ៍ខាងលើ​នេះ បណ្តាលឱ្យរងរបួសធ្ងន់១នាក់ ឈ្មោះ ម៉ម ភាព ភេទស្រី អាយុ៨៦ ឆ្នាំ បាក់ជើងស្ដាំ។ រងរបួសស្រាល១០ នាក់ ស្រី៨នាក់។ ខូចខាតរថយន្ត ០២ គ្រឿង ធ្ងន់១គ្រឿង ស្រាល១គ្រឿង ។ ចំណែកបើកបររថយន្តក្រុងបានចុះពីលើរថយន្តរត់គេចខ្លួន បន្ទាប់ពីសមត្ថកិច្ចទៅដល់ ។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ មូលហេតុបណ្តាលមកពីអ្នកបើកបរ រថយន្តម៉ាក Lexus rx300 ឡើងជែង(វ៉ា) ក្នុងស្ថានភាពគ្រោះថ្នាក់។

ក្រោយកើតហេតុ កម្លាំងជំនាញបានចុះយកជ​ន​រងគ្រោះទៅព្យាបាលនៅ​មន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ នឹងយកវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រឡាញ់។ បច្ចុប្បន្ន ជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ