ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចប់ថ្ងៃសប្បាយ ដល់ថ្ងៃឈឺចាប់

1 អាទិត្យ មុន

ប្រជាជន​កម្ពុជា​ពិតជា​សប្បាយ​ខ្លាំង​ណាស់ រយៈពេល​បួន​ថ្ងៃ​នៃ​ការ​ចូល​ឆ្នាំ​ខ្មែរ​ពី​ថ្ងៃ​ទី​១៣ ដល់ទី ១៦ ខែមេសា ។ ប៉ុន្តែ​ថ្ងៃ​ទី​១៧ ខែមេសា គឺជា​ថ្ងៃ​ឈឺចាប់​បំផុត​សម្រាប់​ប្រជាជន​កម្ពុជា​ពីព្រោះ​កាលពី​៤៩​ឆ្នាំ ថ្ងៃ​ទី​១៧…

ប្រជាជន​កម្ពុជា​ពិតជា​សប្បាយ​ខ្លាំង​ណាស់ រយៈពេល​បួន​ថ្ងៃ​នៃ​ការ​ចូល​ឆ្នាំ​ខ្មែរ​ពី​ថ្ងៃ​ទី​១៣ ដល់ទី ១៦ ខែមេសា ។ ប៉ុន្តែ​ថ្ងៃ​ទី​១៧ ខែមេសា គឺជា​ថ្ងៃ​ឈឺចាប់​បំផុត​សម្រាប់​ប្រជាជន​កម្ពុជា​ពីព្រោះ​កាលពី​៤៩​ឆ្នាំ ថ្ងៃ​ទី​១៧ ខែមេសា របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​បាន​ចូល​កាន់​អំណាច ហើយ​ស​ម្លា​.​ប់​មនុស្ស​ជា​ច្រើន​លាន​នាក់ និង​រុញ​កម្ពុជា​អោយ​ធ្លាក់​ក្នុង​ឆ្នាំ​សូន្យ ។

សម្រាប់​មនុស្ស ចាប់ពី​វ័យ​៥០​ឆ្នាំ​ឡើង​ទៅ គឺ​អាច​ចង​ចាំ​បាន​ពី​ភាព​វេទនា ភាព​អត់ឃ្លាន ការ​ធ្វើការ​ហួសកម្លាំង និង​កា​រស​ម្លា​.​ប់​រង្គាល​នៃ​របប​ខ្មែរក្រហម ។

ទន្ទឹម​នឹង​ទិដ្ឋភាព​បង្ហាញ​ពី​ការ​វិល​ត្រឡប់​ចូល​ភ្នំពេញ​វិញ​របស់​ប្រជាជន​កម្ពុជា​បន្ទាប់​ពី​ការ​សប្បាយ​ចូល​ឆ្នាំ​នោះ​គេ​ក៏​ឃើញ​មានការ​ផូស​រូបភាព និង​អត្ថបទ​ជា​ច្រើន​លើ​បណ្តាញ​សង្គម​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ឈឺចាប់​ដែល​ប្រជាជន​កម្ពុជា​ទទួល​រង​ការ​ចាប់តាំងពី​ថ្ងៃ​ទី​១៧ ខែមេសា ១៩៧៩ មក ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​សរសេរ​អំពី​ការ​កត់សម្គាល់​ឃើញ​របស់​សម្តេច​ដែល​មើលឃើញ​ថា ប្រជាជន​កម្ពុជា​ពិតជា​សប្បាយ​រីករាយ​ខ្លាំង ក្នុង​ពេល​បុណ្យចូលឆ្នាំ​រយ​:​ពេល​បួន​ថ្ងៃ​កន្លង​មក ។ សម្តេច​ក៏​បាន​ភ្ជាប់​ការ​សប្បាយ​នេះ​ទៅ​នឹង​សារសំខាន់​នៃ​សន្តិភាព​របស់​ប្រទេស ។

ចំណែក លោក ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​មុខងារសាធារណ​:​វិញ​បាន​ផូស​រូបភាព​ប្រៀបធៀប​ការ​សប្បាយ​បុណ្យចូលឆ្នាំ​ក្នុង​រយ​:​ពេល​បួន​ថ្ងៃ​កន្លង​មក​ជាមួយនឹង​រូបភាព​នៃ​ការ​ចូល​កាន់​អំណាច​របស់​ខ្មែរក្រហម កាលពី​៤៩​ឆ្នាំ​មុន ។

ជាមួយ​នោះ លោក​បាន​សរសេរ​ថា បួន​ថ្ងៃនេះ​គ្រប់​គ្នា​បាន​លេង​កម្សាន្ត​ពេញទំហឹង ។ ប៉ុន្តែ​លោក ក៏​បាន​សរសេរ​ផង​ដែរ​ថា ថ្ងៃ​ទី​១៧ ខែមេសា ក៏​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយ​ដែល​ប្រជាជាតិ​កម្ពុជា មាតុភូមិ​ជាទី​ស្នេហា​នៃ​យើង​ចូល​ក្នុង​ទំព័រ​ដ៏​ខ្មៅ​ងងឹត​នៃ​សោកនាដកម្ម​ប្រវត្តិសាស្ត្រ​បណ្តាល​មក​ពី​ភាព​ចលាចល​ជម្លោះ​ប្រដាប់​អា​វុ​.​ធ និង​ការ​កា​.​ប់ស​ម្លា​.​ប់​ជីវិត​ប្រជាពលរដ្ឋ​ខ្មែរ​ស្លូតត្រង់ ក្នុង​របប ៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ ។

ប៉ុន្តែ​ក្រោយ​ថ្ងៃ​រំដោះ​៧​មក​រា ឆ្នាំ​១៩៧៩ កម្ពុជា​ត្រូវ​ខិតខំ​ប្រឹងប្រែង​ក្រោកឈរ​ឡើង ដើម្បី​កសាង អភិវឌ្ឍ​ជាតិ​ចេញពី​គំនរ​ផេះ​ផង់​ដែល​បាន​ប្រព្រឹត្ត​ដោយ​របប​ប្រល័យពូជសាសន៍ ។

លោក​និយាយ​ទៀត​ថា នៅ​មិន​ដល់​៥០​ឆ្នាំ​ផង​យើង​ទាំងអស់​គ្នា​កំពុង​ឈរ​នៅ​ទី​នេះ​សំឡឹង​មើល​ប្រទេស​ជាតិ​ដែល​កំពុង​មានការ​លូតលាស់​រីក​ចម្រើន​ឥត​ឈប់​ឈរ​ក្នុង​សន្តិភាព​ពេញ​បរិបូរណ៍ ។ មេរៀន​ប្រវត្តិសាស្ត្រ​មួយ​នេះ​បាន​បង្រៀន​យើង​ឱ្យ​ស្គាល់​ច្បាស់​នូវ​គុណ​តម្លៃ​នៃ​សន្តិភាព ហើយ កត្តា​សុខ​សន្តិភាព​នេះ​ហើយ ដែល​នាំ​មក​នូវ​ភាព​សប្បាយ​រីករាយ​ការ​ថែរក្សា​បាន​នូវ​ទំនៀមទំលាប់ ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​ដូនតា​យើង ។

ក្នុង​នោះ តាម​រយៈ​ការ​ទទួល​បាន​នូវ​សន្តិភាព​វា​ក៏​បាន​បង្កើត​ជា​ឱកាស​ឱ្យ​មិត្តភក្តិ​បរទេស​មក​ពី​គ្រប់​ទិស​ទី​បាន​មក​ឃើញ​អ្វី​ដែល​ជា​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​ជាមួយ​ប្រជាជន​របស់​ខ្លួន​ដែល​ពោរ​ពោ​ញ​ទៅ​ដោយ​ស្នាមញញឹម ការ​ជឿជាក់ និង​ក្តី​សង្ឃឹម​ចំពោះ​អនាគត​ប្រទេស​ជាតិ​របស់​ខ្លួន ៕ ដោយ សា រ៉ា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ