ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ការ​រិះគន់ខ្លាំង ក្រោយក្រុមហ៊ុនបូមទឹកបាតព្រែក​​ឱ្យពលរដ្ឋប្រើមិនកើត​

1 អាទិត្យ មុន
  • កំពត

ខេត្តកំពត​ ៖ ​ប្រជាពលរដ្ឋ​ជា​អ្នក​ប្រើប្រាស់​ទឹក​ស្អាត​របស់​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ស្រុក​កំពង់ត្រាច​កំពុងផ្ទុះ​ការ​រិះគន់ ​និង​បង្ហោះ​តាម​បណ្ដាញ​សង្គម​យ៉ាង​ផុលផុស​ជា​បន្តបន្ទាប់ ​ដោយសារ​តែ​ក្រុម​ហ៊ុន​ផ​លិតទឹក​ស្អាត​មួយ​នេះ​ បូមទឹក​លក់​អោយ​ពលរដ្ឋ​នៅ​ផ្សារ​ស្រុក​កំពង់ត្រាច​ខេត្តកំពត​មិន​បាន​គ្រប់គ្រាន់​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ ជា​ពិសេស​បូមទឹក​បាត​ព្រែក​ដែល​គ្មាន​អនាម័យ​យក​មក​អោយ​ពលរដ្ឋ​ប្រើ​មិនកើត​។ ​ឈ្មោះ កុង គៀត…

ខេត្តកំពត​ ៖ ​ប្រជាពលរដ្ឋ​ជា​អ្នក​ប្រើប្រាស់​ទឹក​ស្អាត​របស់​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ស្រុក​កំពង់ត្រាច​កំពុងផ្ទុះ​ការ​រិះគន់ ​និង​បង្ហោះ​តាម​បណ្ដាញ​សង្គម​យ៉ាង​ផុលផុស​ជា​បន្តបន្ទាប់ ​ដោយសារ​តែ​ក្រុម​ហ៊ុន​ផ​លិតទឹក​ស្អាត​មួយ​នេះ​ បូមទឹក​លក់​អោយ​ពលរដ្ឋ​នៅ​ផ្សារ​ស្រុក​កំពង់ត្រាច​ខេត្តកំពត​មិន​បាន​គ្រប់គ្រាន់​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ ជា​ពិសេស​បូមទឹក​បាត​ព្រែក​ដែល​គ្មាន​អនាម័យ​យក​មក​អោយ​ពលរដ្ឋ​ប្រើ​មិនកើត​។

​ឈ្មោះ កុង គៀត ​ជា​អ្នកលក់​កាហ្វេ​នៅ​ផ្សារ​កំពង់ត្រាច​បាន​និយាយ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ​មេ​សា​ ២០២៤ ​ថា ​ទឹក​ស្អាត​មាន​តែ​ឈ្មោះ​ស្អាត​ទេ​ តែ​ប្រើ​មិនកើត​ដោយសារ​តែ​ទឹក​នោះ​ហូរ​តិច​ៗ ​ហើយ​កខ្វក់​និង​ស្អុយ​ទៀត​ផង​។ ​រីឯ​ចែ​ សុភ​ក្ត័​ នៅ​ភូមិ​កំពង់ត្រាច​ទី​1​ និង​ជា​អ្នកលក់​ចាប់ហួយ​ផង​និយាយ​កាលពី​ព្រឹក​ថ្ងៃ​ទ១៧ មេ​សា​ នេះ​ដែរ​ថា​ គាត់​បាន​បង្ហោះ​តាម​បណ្ដាញ​សង្គម​​ជា​ច្រើន​ដង​ហើយពី​រឿង​ទឹក​ក​ខ្វក់​របស់​ក្រុមហ៊ុន​ទឹក​ស្អាត​បាន​បូមទឹក​បាត​ព្រែក​អោយ​ពលរដ្ឋ​ប្រើ​។

​ម្នាក់ទៀតឈ្មោះចែ​ សុភ​ក្ត័​ ក៏និយាយ​ប្រាប់​បន្ត​ថា​ ការ​បង្គោះ​តាម​បណ្ដា​ញស​ង្គ​ម​រឿង​បូមទឹក
ក​ខ្វក់​អោយ​ប្រជាពលរដ្ឋ​ប្រើនោះ ​មិនឃើញ​អាជ្ញាធរ​មក​ហៅ​ប្រជាពលរដ្ឋ ​និង​ក្រុមហ៊ុន​ទៅ​ធ្វើការ​ដោះ​ស្រាយ​ទេ​ តែ​ឥឡូវនេះ​គាត់​ឈប់​និយាយ​ហើយ​។​

កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ​មេ​សា ​នេះ​ លោក​ក្លឹង ​សី​ ​ជា​​បុគ្គលិក​ក្រុមហ៊ុន​ទឹក​ស្អាត​និយាយ​ថា​ ក្នុង​ខែ​ពិតជាកុន​ទឹក​ប្រើប្រាស់​​បន្តិច ​តែ​ចាំ​មើល​បន្តិចទៀត​សិន ​បើ​ខ្វះខាត​ទឹក​មែន​ ខាង​ក្រុមហ៊ុន​នឹងមាន​ការ​​ពិភាក្សា​រក​ដំណោះស្រាយ​ជួន​បងប្អូន​ប្រជាពលរដ្ឋ​ហើយ ។

​លោក​ក្លឹង ​សី ​និយាយ​ប្រាប់​បន្ត​ថា ​ការ​បង្ហោះ​ម្ចាស់​ហ្វេ​ស​ប៊ុ​ស​មួយ​ដែ​លអ្នក​ប្រើប្រាស់​ទឹក​ស្អាត​នៅ​ភូមិ​ទី​1 ​នៅ​ផ្សារ​កំពង់ត្រាច​ស្រែ​កថា​ ទឹក​ក​ខ្វក់​នោះ​ ខាង​តំណាង​ក្រុមហ៊ុន​បាន​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​ហើយ​គឺ​ទុយោទឹក​នោះ​គ្រាន់​តែ​ត​ភ្ជាប់​ទុយោទឹក​ស្អាត ​តែ​គាត់​ជា​ម្ចាស់ផ្ទះ​មិន​បាន​ប្រើប្រាស់​ទេ ​តែ​ពេល​ដែល​គាត់​បើក​ប្រើ​ ស្រាប់តែ​ចេញ​បាត​ទុយោ​ចេញ​កំអែល​ចាស់ ​តែបើ​គាត់​បើក​មួយ​ធុង​ពី​ធុង​គឺ​ថ្លា​ធម្មតា​វិញ​ហើយ ។

​ទោះជា​បែប​ណា​ក៏​ប្រជាពលរដ្ឋ​និយាយ​ថា បើ​ខ្វះខាត​ទឹក​មែន​ គួរតែ​ប្រាប់​ដល់​ពលរដ្ឋ​ដែល​ជា​ប្រើ​ទឹក​ ព្រោះ​ក្រុមហ៊ុន​នេះ​ទាំង​ទឹក​ទាំង​ភ្លើង​ បើ​អ្នក​ប្រើប្រាស់​យឺតយ៉ាវ​មិន​បាន​ទៅ​បង់​ប្រាស់​សេវា
​លើស​តែ​មួយ​ពិន័យ​មួយ​ម៉ឺន​រៀល​ ហើយ​ពលរដ្ឋ​​​​ក៏មាន​គម្រោង​ធ្វើការ​តវ៉ា​រឿង​ពិន័យ​នេះ​ដែរ ​។

អត្ថបទសរសេរ ដោយ