ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញល្បាតការពារពិធីបុណ្យចូលឆ្នាំខ្មែរត្រូវជនប្រើគ្រឿងញៀ.នចាក់ឲ្យរបួសនាយប៉ុស្តិ៍ម្នាក់ និងមន្ត្រីនគរបាលម្នាក់

1 អាទិត្យ មុន
  • តាកែវ

ខេត្តតាកែវ ៖ នាយ​នគរបាល​ប៉ុស្តិ៍​ម្នាក់ និង​មន្ត្រី​ម្នាក់ ខណៈ​កំពុង​ដឹកនាំ​កម្លាំង​ចុះ​ល្បាត​ក្នុង​មូលដ្ឋាន ដើម្បី​ការពារ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ត្រូវ​ជន​ប្រើប្រាស់​គ្រឿង​ញៀ​.​ន​ចាក់ បណ្តាល​ឲ្យ​រង​របួស​ទាំង​ពីរ​នាក់ នៅ​ពេល​ឆែក​រក​មាន​ឃើញ​សារធាតុ​ញៀ​.​ន ។ តាម​សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ថា…

ខេត្តតាកែវ ៖ នាយ​នគរបាល​ប៉ុស្តិ៍​ម្នាក់ និង​មន្ត្រី​ម្នាក់ ខណៈ​កំពុង​ដឹកនាំ​កម្លាំង​ចុះ​ល្បាត​ក្នុង​មូលដ្ឋាន ដើម្បី​ការពារ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ត្រូវ​ជន​ប្រើប្រាស់​គ្រឿង​ញៀ​.​ន​ចាក់ បណ្តាល​ឲ្យ​រង​របួស​ទាំង​ពីរ​នាក់ នៅ​ពេល​ឆែក​រក​មាន​ឃើញ​សារធាតុ​ញៀ​.​ន ។

តាម​សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៤ លោក​វរៈសេនីយ៍ត្រី ម៉ៃ ឆាយ នាយ​នគរបាល​ប៉ុស្តិ៍​គិរី​ចុង​កោះ ស្រុក​គិរីវង់ ខេត្តតាកែវ បាន​ដឹកនាំ​កម្លាំង​ដើរ​ល្បាត​ក្នុង​មូលដ្ឋាន​ដើម្បី​ការពារ​សន្តិសុខ និង​រៀបចំ​ស​ណ្នា​ប់​ធ្នាប់​ក្នុង​ពិធីបុណ្យ​ចូល ឆ្នាំ​ថ្មី​ប្រៃ​ណី​ខ្មែរ​លុះ​មក​ដល់​ចំណុច​ភូមិ​ព្រាល ឃុំ​គិរី​ចុង​កោះ ស្រុក​គិរីវង់ ក៏​បានឃើញ​មុខសញ្ញា​ដែល​គួ​ឲ្យ​មានការ​សង្ស័យ​ម្នាក់​ក៏​បាន​ហៅ​សួរនាំ ហើយ​នៅ​ពេល​សមត្ថកិច្ច​ឆែកឆេរ​ខ្លួនប្រាណ​ជនសង្ស័យ ស្រាប់តែ​ប្រទះ​ឃើញ​មាន​ថ្នាំ​ញៀ​.​ន​នៅ​ក្នុង​ដៃ​រូបគេ​ចំនួន​១ កញ្ចប់​តូច ។

ដោយ​ពិនិត្យ​ឃើញ​មាន​សារធាតុ​ញៀ​.​ន​ជាប់​ខ្លួន ជា​ទ​ង្វើ​ខុសច្បាប់​យ៉ាង​ដូច្នោះ លោក​ឧត្តមសេនីយ៍ទោ​ស្នង ការ​នគរបាល​ខេត្តតាកែវ បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ តាម​ការ​ស្នើ​សុំ​ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​ធ្វើការ​តាម​នីតិវិធី ។

ខណៈ​ពេល​សមត្ថកិច្ច​កំពង់​រៀបចំ​វ៉ៃ​ខ្នោះ ដើម្បី​នាំ​យក​ទៅ​សាកសួរ ជនសង្ស័យ​ក៏​បាន​ធ្វើ​សកម្មភាព​ប្រតាយប្រតប​ជាមួយ​សមត្ថកិច្ច និង​បាន​ដក​កូនកាំបិត​ចាក់ បណ្តាល​ឲ្យ​រង​របួស​មន្ត្រី​នគរបាល​ចំនួន​២ នាក់ ។

ជនសង្ស័យ​ឈ្មោះ យ៉​ត យឿ​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ព្រាល ឃុំ​គិរី​ចុង​កោះ ស្រុក​គិរីវង់ ខេត្តតាកែវ ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿង​ញៀ​.​ន ។

ចំណែក​ជន​រង​គ្រោះ​មាន​ម្នាក់​ឈ្មោះ ម៉ៃ ឆាយ ភេទ​ប្រុស អាយុ​៣១ ឆ្នាំ មុខរបរ​នាយ​ប៉ុស្តិ៍​គិរី​ចុង​កោះ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គិរីវង់ ខេ​ត្តាកែវ រង​របួស​ត្រង់​ចង្កេះ​ផ្នែក​ខាងឆ្វេង​ដេរ​ចំនួន​២​ថ្នេរ ។ និង​ម្នាក់​ឈ្មោះ ព សីហា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មន្ត្រី​ប៉ុស្តិ៍​គិរី​ចុង​កោះ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គិរីវង់ ខេត្តតាកែវ រង​របួស​ចំ​ត្រង់​លើ​ទ្រូង​ដាច់​រលាត់​ចេញ​ឈា​.​ម ។
ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​អនុវត្ត​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ