ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ក្រាន្តវត្តភ្នំ៣ថ្ងៃ! ភ្ញៀវទេសចរជិត១លាននាក់ចូលរួមលេងកម្សាន្តយ៉ាងសប្បាយរីករាយ

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ លោក ម៉េត មាស ភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងមុននេះ

រាជធានីភ្នំពេញ៖ លោក ម៉េត មាស ភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងមុននេះបន្តិចថា សង្ក្រាន្តវត្តភ្នំ រយៈពេល៣ថ្ងៃ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមលេងកម្សាន្តជិតមួយលាននាក់ គឺថ្ងៃទី១ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលរួមចូលឆ្នាំខ្មែរប្រពៃណីជាតិ នៅរាជធានីភ្នំពេញ ជាង ២៣ម៉ឺន។ ថ្ងៃទី២ ប្រមាណ ២៥ម៉ឺន និងម៉្សិលម៉ិញថ្ងៃទី៣ ប្រមាណ៣០ម៉ឺននាក់។

ខណៈពេលនេះបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានបន្តអញ្ជើញមកចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ទស្សនីយភាពសិល្បៈគ្រប់ទម្រង់ ព្រមទាំងការប្រគំតន្ត្រី និងរាំលេងកម្សាន្តក្នុងកម្មវិធីសង្ក្រាន្តវត្តភ្នំ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ពោរពេញដោយស្នាមញញឹមនិងភាពរីករាយ ។

សមត្ថកិច្ចអះអាងថា ស្នាមញញឹម រីករាយអំណរឆ្នាំថ្មីរបស់បងប្អូនគឺជាកម្លាំងចិត្តសម្រាប់ពួកយើងទាំងអស់គ្នា ក្នុងការខិតខំប្រឹងប្រែងគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ ថែរក្សាសុខភាព អនាម័យ និងបរិស្ថាន របស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ