ខេត្តប៉ៃលិន ៖ បើតាមសេចក្តីរាយការឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ជាថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរទី១ មានករណីចោរគា.ស់បង្អួចចូលលួចយកលុយកាក់ និងសម្ភារៈអស់ប្រមាណ៥ពាន់ដុល្លារអាមេរិក ខណៈម្ចាស់ផ្ទះចាក់សោទ្វារទៅលេងកូន១យប់ ដែលហេតុការនោះ បានកើតឡើងនៅអូរឬស្សីក្រោម ឃុំសា លាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ម្ចាស់ផ្ទះមានឈ្មោះ អាង តាំង ភេទស្រី អាយុ៦០ ឆ្នាំ រស់នៅភូមិឃុំខាងលើ ។ សេចក្តីរាយការឲ្យដឹងទៀតថា នៅវេលាល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ស្ត្រីម្ចាស់ផ្ទះបានចាក់សោទ្វារត្រឹមត្រូវ រួចចេញដំណើរទៅលេងកូននៅក្រុងប៉ៃលិន១យប់ លុះម៉ោង៩ព្រឹក ថ្ងៃទី១៥ ខែមេសា ក៏ត្រឡប់មកផ្ទះវិញស្រាប់តែមានចោរកាច់ចម្រឹងដែកបង្អួចដាក់ជណ្តើរឡើងចូលលួចយកលុយកាក់ និងសម្ភារៈអស់ប្រមាណ៥ពាន់ដុល្លារអាមេរិក ។
ពេលឃើញហេតុការយ៉ាងដូច្នោះ ម្ចាស់ផ្ទះបានរាយការប្រាប់សមត្ថកិច្ចនគរបាលមូលដ្ឋានភ្លាម បន្ទាប់មកគេឃើញមានកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុក ចុះទៅសហការណ៍ជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលសាលាក្រៅ ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត បើកការស្រាវជ្រាវ តាមស្វែងរកមុខសញ្ញាចោរលួចគាស់ផ្ទះនោះ ដើម្បីនាំយកមកចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ