ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ក្រាន្តនៅសួនតេជោឈ្នះឈ្នះក្រុងសិរីសោភ័ណ មានភ្ញៀវជាតិនិងអន្តរជាតិមកកម្សាន្ត១ថ្ងៃរាប់ម៉ឺននាក់

2 អាទិត្យ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ សង្ក្រាន្ត​នៅ​សួន​តេ​ជោ ឈ្នះ​ឈ្នះ​ក្រុង​សិរី​សោភ័ណ​មាន​ភ្ញៀវ​ជាតិ​អន្តរជាតិ​មក​កម្សាន្ត​១​ថ្ងៃ​រាប់​ម៉ឺន​នាក់ រហូត​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២៤ នៅ​ក្រុង​សិរី​សោភ័ណ ។ ជាក់ស្តែង​ឃើញ​ភ្ញៀវ​ជាតិ​ដែល​មក​លេង​កម្សាន្ត​នៅ​សួន​តេ​ជោ…

បន្ទាយ​មាន​ជ័យ ៖ សង្ក្រាន្ត​នៅ​សួន​តេ​ជោ ឈ្នះ​ឈ្នះ​ក្រុង​សិរី​សោភ័ណ​មាន​ភ្ញៀវ​ជាតិ​អន្តរជាតិ​មក​កម្សាន្ត​១​ថ្ងៃ​រាប់​ម៉ឺន​នាក់ រហូត​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២៤ នៅ​ក្រុង​សិរី​សោភ័ណ ។

ជាក់ស្តែង​ឃើញ​ភ្ញៀវ​ជាតិ​ដែល​មក​លេង​កម្សាន្ត​នៅ​សួន​តេ​ជោ ឈ្នះ​ឈ្នះ​ក្រុង​សិរី​សោភ័ណ ដែល​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​ដែល​ដឹកនាំ​ដោយ ឯកឧត្តម អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ បាន​រៀបចំ​ល្បែងល្បាំ​ប្រជាប្រិយ​មាន​ដូច​ជា​បោះ​ឈូង ទាញព្រ័ត្រ បោះ​អ​ង្គុ​ញ លាក់កន្សែង ស្វា​ដណ្តើម​ស្លឹកឈើ និង​រាំ​កម្សាន្ត​មាន​បាញ់​ពពុស​សាប៊ូ និង​បាញ់​ទឹក អោយ​ត្រជាក់​ហើយ​មាន​ទទួល​នំ​បញ្ច​ក់​សម្រាប់​ភ្ញៀវ​មក​កម្សាន្ត​ហូប​ហ្វ្រី ។

លោក ឈឿ​ន សេរី​វុ​ធ ប្រធាន​មន្ទី​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ៖ របាយការណ៍​ដែល​ទទួល​បាន​២​ថ្ងៃ​មាន​ថ្ងៃ​ទី​០១ និង​ថ្ងៃ​ទី​២ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​យ​ខ្មែរ​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​លេង​កម្សាន្ត​មាន​ចំនួន​៣១៦.៩១៩​នាក់ ក្នុង​នោះ​មាន​ភ្ញៀវ​ជាតិ ៣១៦.១៥៤​នាក់ ភ្ញៀវ​អន្តរជាតិ​១.១៥១​នាក់ ។

លោក​បាន​បញ្ជាក់​ថា ៖ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ថ្ងៃ​ទី​១ ត្រូវ​និង​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២៤ មាន​ភ្ញៀវ​លេង​កម្សាន្ត​ចំនួន​១២៦.៤៨១​នាក់ ភ្ញៀវ​ជាតិ​១២៥.៧១៦​នាក់ ភ្ញៀវ​បរទេស​ចំនួន​៧៦៥​នាក់ និង​ថ្ងៃ​ទី​០២ ត្រូវ​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២៤ មាន​ភ្ញៀវ​មក​កម្សាន្ត​ចំនួន​១៩០.៤៣៨​នាក់ ភ្ញៀវ​ជាតិ​១៩០.០៥២​នាក់ ភ្ញៀវ​អន្តរជាតិ​៣៨៦​នាក់ ។

លោក ឈឿ​ន សេរី​វុ​ធ បាន​បញ្ជាក់​ថា ៖ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​យ​ខ្មែរ​ឆ្នាំ​២០២៤​នេះ ភ្ញៀវ​មក​លេង​កម្សាន្ត​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​១៣ ដល់​១៥ ខែមេសា ឆ្នាំ​២០២៤​នេះ មាន​ប្រមាណ​ជាង​៥០​ម៉ឺន​នាក់ ដែល​ភ្ញៀវ​មក​លេង​កម្សាន្ត​ច្រើន មាននៅ​សួន​តេ​ជោ​ឈ្នះ​ឈ្នះ​ក្រុង​សិរី​សោភ័ណ និង​បរិវេណ​កាស៊ីណូ​ក្រុង​ប៉ោយ​ប៉ែ​ត និង​តាម​វត្ត​អារាម តំបន់​រមណីយដ្ឋាន​មាន ប្រាសាទបន្ទាយឆ្មា ប្រាសាទបន្ទាយ​ទ័ព ប្រាសាទ​មេបុណ្យ អាង​ជើងគ្រុស​ស្រុក​ថ្មពួក និង​អាង​តំ​ត្រពាំង​ថ្ម​ស្រុក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ