ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«សង្ក្រាន្តទាំង៨ក្រុង/ស្រុកនៃខេត្តស្វាយរៀង»មានពលរដ្ឋចូលរួមកម្សាន្តសរុបប្រមាណ៨៨,៩៨០នាក់

2 អាទិត្យ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មាន​ប្រជាពលរដ្ឋ​មន្ត្រីរាជការ ចាស់​ក្មេង​នាំ​គ្នា​ដើរ​កម្សាន្ត​គ្រប់​ទីកន្លែង​តាម​វត្ត​អារាម ទីប្រជុំជន​នានា ជា​ពិសេស​នៅ​ក្នុង​ក្រុង​ស្វាយ​រៀង មាន​ប្រជាពលរដ្ឋ​មក​ដើរ​លេង​កម្សាន្ត​សប្បាយ​មើល​ខុន​សឺត រាប់​ម៉ឺន​អ្នក ហើយ​ការ​ដើរ​លេង​កម្សាន្ត គឺ​ចាប់ពី​រសៀល…

ខេត្តស្វាយរៀង ៖ មាន​ប្រជាពលរដ្ឋ​មន្ត្រីរាជការ ចាស់​ក្មេង​នាំ​គ្នា​ដើរ​កម្សាន្ត​គ្រប់​ទីកន្លែង​តាម​វត្ត​អារាម ទីប្រជុំជន​នានា ជា​ពិសេស​នៅ​ក្នុង​ក្រុង​ស្វាយ​រៀង មាន​ប្រជាពលរដ្ឋ​មក​ដើរ​លេង​កម្សាន្ត​សប្បាយ​មើល​ខុន​សឺត រាប់​ម៉ឺន​អ្នក ហើយ​ការ​ដើរ​លេង​កម្សាន្ត គឺ​ចាប់ពី​រសៀល ថ្ងៃ​ទី​១៤ មេ​សា រយៈពេល​២​ថ្ងៃ​ហើយ​មក​ដល់​ថ្ងៃ​៧​កើត ត្រូវ​នឹង​ថ្ងៃ​ទី​១៥ មេ​សា ២០២៤​នេះ គឺ​មាន​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​ដើរ​លេង​បាញ់​ទឹក ប៉ាត​ម្សៅ​ផង​ដែរ ។

ហើយ​នៅ​តាម​វត្ត​អារាម គឺ​មាន​អាជ្ញាធរ និង​ក្រុម​យុវជន​ស​.​ស​.​យ​.​ក ដឹកនាំ​លេងល្បែង​ប្រជាប្រិយ​ទាញ​ព្រ័ត​ដណ្តើម​ស្លឹកឈើ ចាប់​កូន​ក្លែង ប្រឡែង​កូន​មាន់ វាយក្អម​។​ល យ៉ាង​សប្បាយ​រីករាយ ។ នៅ​រង្វង់​មូល​វិមាន​ឯករាជ្យ​ខេត្តស្វាយរៀង​មាន​ប្រគុំ​តន្ត្រី​ខុន​សឺត និង​រថយន្ត​បាញ់​ទឹក​ឲ្យ​ត្រជាក់ត្រជុំ​ផង​ដែរ ។ សូម​មក​ចូលរួម​លេង​ក​ម្សា​ន​សង្ក្រាន្ត​ក្រុង​ស្វាយ​រៀង​ទាំងអស់​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ