ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​ប្រជាជន​កម្ពុជា​សប្បាយ​ចូល​ឆ្នាំ ពិភពលោក​កំពុង​ខ្វល់​រឿង​អ៊ី​រ៉​ង់​វា.យប្រហារ​អ៊ី​ស្រា​អែ​ល

2 អាទិត្យ មុន

ខណ​:​ប្រជាជន​កម្ពុជា​កំពុង​តែ​សប្បាយ​រីករាយ​ឈាន​ចូល​ថ្ងៃ​ទី​បី នៃ​បុណ្យចូលឆ្នាំ​ខ្មែរ មេដឹកនាំ​ពិភពលោក​វិញ​កំពុង​ខ្វល់​រឿង​ការ​វាយប្រហារ​របស់​អ៊ី​រ៉​ង់ ទៅ​លើ​អ៊ី​ស្រា​អែ​ល ដោយ​បាញ់​កាំជ្រួច និង​ដ្រូ​ន​ជាង​ច្រើន​រយ​គ្រាប់ និង​គ្រឿង ។ ស្នាមញញឹម​លើ​ផ្ទៃមុខ​របស់​ប្រជាជន​កម្ពុជា​មាន​ពាសពេញ​បណ្តាញ​សង្គម ខណ​:​ប្រជាជន​កម្ពុជា​នាំ​គ្នា​ចែករំលែក​រូបភាព​សប្បាយ​រីករាយ…

ខណ​:​ប្រជាជន​កម្ពុជា​កំពុង​តែ​សប្បាយ​រីករាយ​ឈាន​ចូល​ថ្ងៃ​ទី​បី នៃ​បុណ្យចូលឆ្នាំ​ខ្មែរ មេដឹកនាំ​ពិភពលោក​វិញ​កំពុង​ខ្វល់​រឿង​ការ​វាយប្រហារ​របស់​អ៊ី​រ៉​ង់ ទៅ​លើ​អ៊ី​ស្រា​អែ​ល ដោយ​បាញ់​កាំជ្រួច និង​ដ្រូ​ន​ជាង​ច្រើន​រយ​គ្រាប់ និង​គ្រឿង ។

ស្នាមញញឹម​លើ​ផ្ទៃមុខ​របស់​ប្រជាជន​កម្ពុជា​មាន​ពាសពេញ​បណ្តាញ​សង្គម ខណ​:​ប្រជាជន​កម្ពុជា​នាំ​គ្នា​ចែករំលែក​រូបភាព​សប្បាយ​រីករាយ នៅ​តាម​ទីក្រុង​ភ្នំពេញ និង​ខេត្ត​ទាំង​២៤ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ប្រជាជន​កម្ពុជា​កំពុង​តែ​បរិភោគ​អាហារ​ឆ្ងាញ់ ដើរ​លេង​កម្សាន្ត​តំបន់​ទេសចរណ៍​គួរ​ជាទី​ទាក់ទាញ និង​លេង​កម្សាន្ត​ល្បែង​ប្រជាប្រិយ​ដូច​ជា ទាញ​ព្រ័ត ចោល​ឈូង វាយក្អម និង​ល្បែង​ប្រជាប្រិយ​ជា​ច្រើន​ទៀត ព្រមទាំង​បាញ់​ទឹក​ប៉ាត​ម្សៅ​យ៉ាង​សប្បាយ ។

ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ប្រជាជន​នៅ​ម​ជ្ឈឹ​ម​បូព៌ា និង​មេដឹកនាំ​ពិភពលោក កំពុង​តែ​ខ្វល់​រឿង​អ៊ី​រ៉​ង់​វាយ ប្រហារ ដោយ​កាំជ្រួច និង​ដ្រូ​ន​យោធា​ជាង​៣០០​គ្រាប់ និង​គ្រឿង​លើ​អ៊ី​ស្រា​អែ​ល ។ សំណាងល្អ​កាំជ្រួច និង​ដ្រូ​ន​ទាំងនោះ​ស្ទើរ​ទាំងអស់​ត្រូវ​បាញ់​ស្ទាក់​ដោយ​អា​មេ​រិ​ក អង់គ្លេស និង​សម្ព័ន្ធមិត្ត​អ៊ី​ស្រា​អែ​ល ។

ទោះជា​យ៉ាង​ក៏​ដោយ​ចុះ ការ​វាយប្រហារ​នោះ​បាន​ធ្វើ​អោយ​មេដឹកនាំ​ពិភពលោក ទាំង​អគ្គលេខាធិការ អង្គការសហប្រជាជាតិ ប្រធានាធិបតី​អា​មេ​រិ​ក និង​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ព្រមទាំង​មេដឹកនាំ​អឺរ៉ុប​ផ្សេង​ទៀត មានការ​ព្រួយបារម្ភ ហើយ​អំពាវនាវ​កុំអោយ​មានការ​វាយប្រហារ​គ្នា​ធ្ងន់ធ្ងរ​ជាង​នេះ​ដែល​អាច​នាំ​ដល់​ការ​ផ្ទុះ​ចេញ​ជា​សង្គ្រាម ។

លោក អង់​តូ​នី​ញ៉ូ ហ្គូ​តា​រេស អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ចាត់​ទុក​ស្ថានភាព​ភាព​នៅ​ម​ជ្ឈឹ​ម បូព៌ា​ថា កំពុង​ស្ថិត​នៅ​មាត់ជ្រោះ​ដ៏​គ្រោះថ្នាក់ ។

លោក បាន​អំពាវនាវ​អោយ​មានការ​អត់ធ្មត់ និង​ទប់ចិត្ត​កុំអោយ​រឿង​កាន់តែ​ធ្ងន់ធ្ងរ​ទៅ ខណ​:​គេ កំពុង​ព្រួយបារម្ភ​អំពី​ការ​ឆ្លើយ​តប​របស់​អ៊ី​ស្រា​អែ​ល​ចំពោះ​ការ​វាយប្រហារ​សងសឹក​របស់​អ៊ី​រ៉​ង់​នោះ ។

អ៊ី​រ៉​ង់​បាន​ព្រមាន​រួច​ហើយ​ថា បើ​អ៊ី​ស្រា​អែ​ល​ច្រឡោត​តបត​វិញ​កាន់តែ​ខ្លាំង​ខ្លួន​នឹង​វាយប្រហារ វិញ​កាន់តែ​ខ្លាំង​ផង​ដែរ ។ ពិភពលោក​ចង់អោយ​អ៊ី​ស្រា​អែ​ល​ទប់ចិត្ត​ហើយ​កុំ​ធ្វើការ​ឆ្លើយ​តប​ណាមួយ​ដែល​នាំ​អោយ​ដល់​ការ​ផ្ទុះ​សង្គ្រាម​នៅ​ម​ជ្ឈឹ​ម​បូព៌ា ៕​ដោយសា​រ៉ា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ