ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញាព្រមានថា អាចមានជំងឺដា.ច់សរសៃឈា.មខួរក្បាល

2 អាទិត្យ មុន

យើង​ទាំងអស់​គ្នា​សុទ្ធតែ​ដឹង​ថា ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ​គឺជា​មូលហេតុ​មួយដែល​នាំ​ឲ្យមនុស្ស​ស្លា.ប់​ច្រើន​ជាងគេ​នៅ​លើ​ពិភពលោក ដោយសារ​តែ​វា​ជា​ជំងឺ​ដែល​កើតឡើងលើ​អ្នក​រស់នៅ​មិន​ផ្តល់​សុខភាព​ល្អ ជា​ពិសេស​ការ​ហូប​ចុក​តែ​ម្តង​ ។ ថ្វីបើ​វា​ជា​រឿង​ដែល​មិន​អាច​ប្រាប់​ថា ពេល​ណា​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​ដែល​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ក៏​ដោយ តែ​យក​ល្អ​អ្នក​គួរតែ​ដឹង​អំពី​អាកា​រៈ​របស់​វា​ផង ​។…

យើង​ទាំងអស់​គ្នា​សុទ្ធតែ​ដឹង​ថា ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ​គឺជា​មូលហេតុ​មួយដែល​នាំ​ឲ្យមនុស្ស​ស្លា.ប់​ច្រើន​ជាងគេ​នៅ​លើ​ពិភពលោក ដោយសារ​តែ​វា​ជា​ជំងឺ​ដែល​កើតឡើងលើ​អ្នក​រស់នៅ​មិន​ផ្តល់​សុខភាព​ល្អ ជា​ពិសេស​ការ​ហូប​ចុក​តែ​ម្តង​ ។ ថ្វីបើ​វា​ជា​រឿង​ដែល​មិន​អាច​ប្រាប់​ថា ពេល​ណា​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​ដែល​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ក៏​ដោយ តែ​យក​ល្អ​អ្នក​គួរតែ​ដឹង​អំពី​អាកា​រៈ​របស់​វា​ផង ​។

ខាងក្រោម​នេះ​ គឺជា​អាកា​រៈ​មួយ​ចំនួន​តូច​ដែល​អ្នក​គួរតែ​ស្វែង​យល់​ឲ្យ​ហើយ​៖

១ ស្ពឹក​ដៃជើង
ទោះបីជា​ការ​មាន​អារម្មណ៍​ស្ពឹក​ៗ​នៅ​ដៃ ឬ​ជើង​ក្រោយ​ភ្ញាក់​ពី​គេង​ក៏​ដោយ ក៏​វា​អាច​ជា សញ្ញា​មួយ​ដែរ ដោយសារ​តែ​រឿង​នេះ​ទាក់ទង​នឹង​ការ​គៀប​សរសៃប្រសាទ ប៉ុន្តែ​បើសិនជា វា​មិន​បាត់​ទៅ​វិញ​នៅ​រយៈពេល​ពីរ​បី​នាទី​ក្រោយ​ទេ អ្នក​ត្រូវ​តែ​ទាក់ទង​រក​ជំនួយ​ហើយ​ ។ នៅ​ពេល​ដែល​មិន​មាន​លំហូរ​ឈាម​ទៅ​ចិញ្ចឹម​ឆ្អឹង​កង​ខ្នង​គ្រប់គ្រាន់ ភាព​ស្ពឹក​ប្រាកដជា​កើតឡើង នៅ​លើ​រាង​កាយ​មួយ​ចំហៀង ​។

២ អស់កម្លាំង
អាកា​រៈ​មួយ​ផ្សេង​ទៀត​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដែល​អ្នក​គួរតែ​ស្វែង​យល់​នោះ​ គឺ​ការ​អស់កម្លាំង​ ។ ចូរ​ចាំ​ថា រាង​កាយ​អ្នក ​គឺជា​តុល្យភាព​មួយ​នៃ​សារធាតុ​គីមី ទឹក និង​អ័រម៉ូន តែ​បើសិនជា វា​មិន​មាន​តុល្យភាព​ទេ រោគ​សញ្ញា​អស់កម្លាំង​អាច​នឹង​កើត​មាន​ហើយ​។ នៅ​ពេល​អ្នក​ស្រាប់តែ​អស់កម្លាំង​ភ្លាម​ៗ វា​អាច​ដោយសារ​តែ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល កំពុង​តែ​ប៉ះពាល់​ទៅ​លើ​មុខងារ​ខួរក្បាល​អ្នក​ហើយ​។

៣ និយាយ​ឡុ​ល​ៗ
ថ្វីបើ​ការ​និយាយ​ឡុ​ល​ៗ​គឺជា​បញ្ហា​ញឹកញាប់​ក្រោយ​ពេល​ប្រើ​ថ្នាំ​ក៏​ដោយ តែ​មនុស្ស​ភាគច្រើន គឺមិន​ជាប់​ទាក់ទង​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ឡើយ​ ។ យ៉ាងណាមិញ បើសិនជា​ផល​រំខាននេះ​ជា​អ្វី​ដែល​អ្នក​ពិតជា​មិន​ចង់​ឲ្យ​កើត​មាននៅ​ពេល​កំពុង​តែ​ព្យាបាល​ទេវា​ប្រហែលជា​អាចត្រង់​ថា អ្នកមាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​រួច ហើយ​ក៏​ត្រូវ​តែ​ស្វែងរក​ការ​ព្យាបាល​ឲ្យបាន​លឿន​ដែរ​។

៤ មាន​ភាព​លំបាក​លើ​ការ​គិត
សញ្ញា​ផ្សេង​មួយទៀត​ត្រង់​ថា អ្នក​កំពុង​តែ​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដែរ​នោះ គឺ​នៅ​ពេល ដែល​អ្នក​កំពុង​តែ​មានការ​លំបាកលើ​ការ​គិត​ ។ រឿង​នេះ​កើតឡើង​នៅ​ពេល​ខួរក្បាល​មិន​ទទួល​បាន​អុក​ស៊ី​សែន​គ្រប់គ្រាន់ ដូច្នេះ​វា​ក៏​ពិបាក នឹង​បង្ហាញ​គំនិត ឬ​យល់​ដឹង​អ្វី​ដែល​គេ​កំពុង​តែ​និយាយ​ដែរ​ ។

៦ ឈឺក្បាល
ការ​ឈឺក្បាល​ស្រ​ដៀង​នឹង​ឈឺក្បាល​បែប​ប្រកាំង​បែប​នេះ ​ប្រហែលជា​សញ្ញា​មួយ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដែរ ជា​ពិសេស​នៅ ពេល​អ្នក​មិន​ធ្លាប់​មាន​វា​ពី​មុន​មក​តែ​ម្តង ​។ ចូរ​ចាំ​ថា ការ​ឈឺ ក្បាល​បែប​ប្រកាំង​ប្រហែលជា កើតនៅ​ពេល​អ្នកមាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ដោយសារ​តែ​វា​បង្ហាញ​រោគ​សញ្ញា​ស្រ​ដៀង​គ្នា​ ។ នៅ​ពេល​អ្នកមាន​បញ្ហា​នេះ ឬ​ឈឺក្បាល បែប​ប្រកាំង​ធ្ងន់ធ្ងរ យក​ល្អ​គួរតែ​ស្វែងរក​ការ​ព្យាបាល ឲ្យ​បាន លឿន​ដើម្បី​ប្រាកដ​ថា វា​ជា​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ឬ​អត់​។

៧ បញ្ហា​ភ្នែក
តើ​អ្នក​កំពុង​តែ​មើលឃើញ​ពីរ​ៗ​មែន​ទេ? វា​ប្រហែលជា​សញ្ញា​ជំងឺ​ដាច់​សរសៃឈាម ខួរក្បាលហើយ​ ។ ខួរក្បាល​ត្រូវ​បាន​បែងចែក​ជា​ពីរ ហើយ​វា​ក៏​គ្រប់គ្រង​ផ្នែក​ផ្ទុយ​គ្នា​ដែរ​ ។ ដូច្នេះ​នៅ​ពេល​ផ្នែក​ម្ខាង​រង​ការ​ប៉ះពាល់​ដោយ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល អ្នក​នឹង​មានបញ្ហា​ភ្នែក​មើលឃើញ​ពីរ​ៗ​ ។ មនុស្ស​យើង​ភាគច្រើន​គិត​ថា ការ​មើលឃើញ​បែប​នេះ​បង្កឡើង​ដោយសារ​បញ្ហា​ភ្នែក ឬ​ភ្នែក​អស់កម្លាំង ឬ​ដោយសារ​តែ​មើល​ទូរទស្សន៍​ច្រើន​ពេក ប៉ុន្តែ​នៅ​ពេល​រឿង​នេះ​កើតឡើង​លើ​ភ្នែក​តែ​មួយ វា​ជា​សញ្ញា​ដ៏​ច្បាស់​មួយ​នៃ​ជំងឺ​ដាច់ សរសៃឈាម​ខួរក្បាល​ហើយ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ